វ៉ាស៊ីនតោន —
ក្រុមអ្នកឃ្លាំមើលប្រុងប្រៀបនឹងធ្វើការត្រួតពិនិត្យមើលអំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណមុនពេលបោះឆ្នោត។ លោកសុខ ខេមរានៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោនរាយការណ៍មកថា ដើម្បីបញ្ចប់មន្ទិលសង្ស័យពីភាពមិនប្រក្រតីរបស់អ្នកនយោបាយ និងក្រុមអ្នកឃ្លាំមើលខ្លះ ក្រុមសង្គមស៊ីវិលមួយចំនួនអះអាងថា ពួកគេនឹងតាមដាន ហើយត្រួតពិនិត្យពីការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណនេះ។
ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែគ្មានឯកសារទៅបោះឆ្នោត ដោយ សារបាត់អត្តសញ្ញាណបណ្ណ ឬឯកសារនានាត្រូវខូច ឬត្រូវភ្លើងឆេះ ជាដើមនោះ នឹងតម្រូវឲ្យមានសាក្សីពីរនាក់ ហើយយករូបថតពីរសន្លឹកទៅធ្វើការ បញ្ជាក់ពីប្រធានឃុំសង្កាត់មុនថ្ងៃ១២ ខែកក្កដាដើម្បីមានសិទ្ធិបោះឆ្នោត។ ទោះបីជាគ្មានតួលេខផ្លូវការមែន តែតាមការបាន់ប្រមាណត្រួសៗ ហើយបូកទាំងការ ចេញលិខិតបញ្ជាក់អត្តសញ្ញាណកន្លងមកដោយប្រធានឃុំសង្កាត់នៅទូទាំងប្រទេសចំនួនជិតកន្លះលានផងនោះ លិខិតបញ្ជាក់អត្តសញ្ញាណនេះអាចត្រូវគេចេញឲ្យពលរដ្ឋជាង១លាននាក់ហើយ។ ក្រុមមន្ត្រីឃ្លាំមើលការបោះឆ្នោតអះ អាងថា ពួកគេនឹងត្រួតពិនិត្យមើលហើយនិងអង្កេតបន្តដើម្បីបញ្ជាក់ថា មានឬគ្មានភាពមិនប្រក្រតី។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្រែល មានចម្ងល់ថា ហេតុអ្វីបានជាមានអ្នកបាត់អត្តសញ្ញាណនិងបាត់ឯកសារឬត្រូវភ្លើងឆេះច្រើនម៉្លេះ?
លោកនិយាយថា៖ «ប៉ុន្តែអញ្ចឹងចាំមើលយើងធ្វើសវនកម្មមើល ពេលគាត់បិទ ឈប់ចេញហ្នឹង នៅថ្ងៃទី១២ ខែកក្កដា។ តើវាយ៉ាងម៉េចការចេញហ្នឹង យើងនឹងមើលដំណើរនៃបញ្ហារឿងហ្នឹង»។
លោកបានបន្ថែមថា តាមការបាន់ប្រមាណរបស់លោកបឋមៗមានលិខិតបញ្ជាក់អត្តសញ្ញាណប្រមាណជាង១លានដែលត្រូវចេញរួចហើយ។
លោកបញ្ជាក់ថា៖ «ការចេញហ្នឹងគឺបញ្ហាវាគ្រាន់ថា គណបក្សនានាគេអត់ទុកចិត្តទៅលើការចេញហ្នឹង ព្រោះការចេញហ្នឹងចេញដោយមេឃុំ ហើយមេឃុំហ្នឹងភាគច្រើនឥឡូវកំពុងធ្វើការឲ្យគណបក្សប្រជាជនហ្នឹងច្រើន កំពុងឃោសនា ហើយចេញកាតហ្នឹងទៀត។ គណបក្សនានា ក្រៅពីគណបក្សប្រជាជនហ្នឹង គេមិនទុកចិត្ត»។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការនិចហ្វិច បានអះអាងថា លោកបានសង្កេតមើលពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណបណ្ណនេះដែរ តែមកទល់ពេលនេះ លោកពុំទាន់មានព័ត៌មានឬរបាយការណ៍អ្វីថ្មីទេ។
លោកឲ្យដឹងថា៖ «ពីមុនមកការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតហ្នឹងគឺចេញរហូតដល់មុនថ្ងៃបោះឆ្នោតហ្នឹងមួយថ្ងៃ បាទ! ប៉ុន្តែពេលនេះគ.ជ.ប.បានធ្វើការកែទម្រង់ហើយ បានន័យថា ចេញត្រឹមថ្ងៃទី១២ខែកក្កដាទេ។ ហើយឯកសារ សំណុំបញ្ជីទាំងឡាយទាក់ទងនឹងការធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតហ្នឹងឯងគឺត្រូវប្រមូលទៅឲ្យគណៈកម្មាធិការឃុំ សង្កាត់រៀបចំការបោះឆ្នោត។
នេះខ្ញុំគិតថា ជាវិធានការមួយដែលពង្រឹងនូវភាពមិនប្រក្រតីទាំងឡាយ ដែលពីមុនមកធ្លាប់មានបញ្ហាថា មានភាពមិនប្រក្រតីក្នុងការចេញទម្រង់១០១៨។ អញ្ចឹងមកទល់ពេលនេះ យើងពុំទាន់បានទទួលព័ត៌មានថា មានបញ្ហាអីកើតឡើងជុំវិញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនៅឡើយទេ»។
ក្រុមមន្ត្រីគណបក្សជំទាស់ខ្លះធ្លាប់បានអះអាងថា គេមានក្តីបារម្ភខ្លាចថា ម្នាក់ មានឈ្មោះពីរ ឬបីដែលអាចបោះឆ្នោតនៅភ្នំពេញផង និងនៅតាមខេត្តផង។
ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ ដែលភាគច្រើនជាសមាជិកគណបក្សប្រជាជនកម្ពុជា នឹងមានចុងសន្លឹកអាចពិនិត្យផ្ទៀងផ្ទាត់បានចំពោះការចេញលិខិតបញ្ជាក់អត្តសញ្ញាណនោះ។
លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានអះអាងថា ការចេញលិខិតបញ្ជាក់អត្តសញ្ញាណដំណាក់កាលទី២នេះ គ.ជ.ប.នឹងបូកសរុបនៅថ្ងៃទី១២ ខែកក្កដាខាងមុខ រួចហើយនឹងអនុញ្ញាតឲ្យពិនិត្យដោយសេរី។
លោកនិយាយថា៖ «អញ្ចឹងហើយការដោះស្រាយរបស់គ.ជ.ប.គឺអនុញ្ញាតឲ្យគណបក្ស ឬអ្នកសង្កេតការណ៍ពិនិត្យមើល អាចអញ្ជើញទៅពិនិត្យមើលគល់បញ្ជីហ្នឹង នៅសាលាសង្កាត់ហ្នឹងបាន។ ហើយឥឡូវនេះ នីតិវិធីក្រោយនេះគឺយើងអនុញ្ញាតឲ្យបញ្ឈប់ការចេញឯកសារហ្នឹងត្រឹមថ្ងៃទី១២ខែកក្កដា ហើយបន្ទាប់មក ឯកសារនេះ យើងយកដាក់នៅគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត ហើយបើគណបក្សនយោបាយចង់ពិនិត្យមើលឯកសារ យើងឲ្យទៅពិនិត្យទាំងអស់»។
លោកថ្លែងថា ការចេញលិខិតបញ្ជាក់អត្តសញ្ញាណនៅពេលចុះឈ្មោះបោះឆ្នោត គឺមានចំនួន៤៨ម៉ឺនសន្លឹក។ តែលោកពុំផ្តល់ចំនួនថ្មីៗ សរុបចុងក្រោយនៅឡើយទេ។
លោកថ្លែងថា គ.ជ.ប.ពិបាកនឹងឲ្យមានការថតចម្លងឯកសាររបស់ប្រជាពលរដ្ឋ ទាំងនោះ ដោយលំបាកទាំងបច្ចេកទេស ពិបាកទាំងផ្លូវច្បាប់ ព្រោះឯកសារ បញ្ជាក់អត្តសញ្ញាណរបស់ពលរដ្ឋម្នាក់ៗជារឿងផ្ទាល់របស់គាត់។ ម្យ៉ាងទៀត ខ្លាចបាត់ឯកសារដើមដែលគ្មានអ្នកទទួលខុសត្រូវផងដែរ។
លោកទេព នីថាបានអះអាងថា គឺប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយបាត់ឯកសារប៉ុណ្ណោះដែលនឹងត្រូវការលិខិតបញ្ជាក់អត្តសញ្ញាណ។
ពលរដ្ឋខ្មែរ៩លាននាក់ដែលមានសិទ្ធិបោះឆ្នោតឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតកំពុងត្រៀមឯកសារទៅបោះឆ្នោតនៅថ្ងៃទី២៨កក្កដាឆ្នាំ២០១៣ ដើម្បីជ្រើសសមាជិកសភា ហើយឈានទៅដល់ការបង្កើតរដ្ឋាភិបាលថ្មី៕