ភ្នំពេញ —
បុរសប្រាំមួយនាក់ ដែលក្នុងនោះពីរនាក់គឺជាសកម្មជននៃគណបក្សសង្គ្រោះជាតិ ត្រូវចាប់ខ្លួនជាបន្តបន្ទាប់ដោយអាជ្ញាធរខេត្តកំពតនិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីមន្ត្រីគណបក្សជំទាស់និងមន្ត្រីសង្គមស៊ីវិលនៅថ្ងៃពុធនេះ។
តាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកំពតឲ្យដឹងថា លោកហុង វីរ៉ាវុធ អាយុ២៥ ឆ្នាំ ត្រូវចាប់ខ្លួនពីខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ក្រោមការចោទប្រកាន់ថា បានគំរាមថ្នាក់ដឹកនាំរដ្ឋាភិបាលតាមទូរស័ព្ទ។
ដោយឡែកសកម្មជនម្នាក់ទៀតគឺលោកស៊ូ តន អាយុ៥៣ ឆ្នាំ ជាម្ចាស់សិប្បកម្មជ្រៀកឈើនៅក្នុងស្រុកឈូក ខេត្តកំពត ត្រូវចាប់ខ្លួនកាលពីថ្ងៃ២៩ ខែមិថុនា ដោយសារបានបើកសិប្បកម្មដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ដោយឡែកនៅមុននោះមួយថ្ងៃ បុរសបួននាក់ផ្សេងទៀត ដែលមិនទាន់មានភាពជាក់លាក់ថាជាសមាជិករបស់គណបក្សសង្គ្រោះជាតិនៅឡើយនោះ ត្រូវចាប់ខ្លួននៅពេលកំពុងដឹកឈើក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ បុរសទាំងបួននាក់ ដែលមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ បានយកស្លាកគណបក្សសង្គ្រោះជាតិជាផ្ទាំងក្រដាសតូចៗបិទនៅពីលើឈើដែលពួកគេកំពុងដឹកលើរទេះ ក្រោយពីសកម្មជនគណបក្សជំទាស់បានចែកខិតបណ្ណឃោសនាដល់ពួកគេ។
លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ ប្រចាំខេត្តកំពត បញ្ជាក់ថា តាមរយៈការស៊ើបអង្កេតជំហានដំបូង មូលហេតុនៃការចាប់ខ្លួនគឺដោយសារតែបុគ្គលទាំងនោះជាប់ពាក់ព័ន្ធជាមួយគណបក្សជំទាស់។
លោកនិយាយថា៖ «ឆ្លងកាត់តាមការស្រាវជ្រាវរបស់យើងខ្ញុំឃើញថា ដោយសារតែប្រជាពលរដ្ឋហ្នឹងបានយកស្លាកគណបក្សសង្គ្រោះជាតិទៅបិទ ធ្វើឲ្យមានការចាប់អារម្មណ៍ពីគណបក្សផ្សេង ម្ល៉ោះហើយធ្វើឲ្យគេចាប់តែម្តងទៅ។ តែប្រជាពលរដ្ឋទូទៅដែលមិនមានបិទ (ស្លាកសញ្ញា)ទេ គាត់ដឹកឈើធម្មតា»។
ការចាប់ខ្លួនសកម្មជននយោបាយបក្សជំទាស់ទាំងនេះធ្វើឡើងស្របពេលដែលគណបក្សនយោបាយចំនួនប្រាំបីកំពុងតែធ្វើការឃោសនាស្វែងរកសម្លេងឆ្នោតបានរយៈពេលមួយសប្តាហ៍។
លោកជា ប៉ូច ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តខេត្តកំពត ចាត់ទុកថា ការចាប់ខ្លួនសកម្មជនរបស់ខ្លួនគឺជារឿងនយោបាយ។
លោកនិយាយថា៖ «រឿងនេះជារឿងនយោបាយ ដោយសារលោកដែលគេចាប់ខ្លួនថ្ងៃទី២៥នោះ ជាសកម្មជនសកម្ម។ ហើយគាត់ជួយខ្ញុំ ជួយខេត្តកំពតហ្នឹងនៅក្នុងស្រុកអង្គរជ័យ។ គាត់ជួយក្នុងនាមស្ម័គ្រចិត្ត»។
ទោះជាយ៉ាងណា លោកខូយ ឃុនហួរ អភិបាលខេត្តកំពត បានច្រានចោលការចោទប្រកាន់នេះដោយលោកបានលើកហេតុផលថា បុរសដែលត្រូវចាប់ខ្លួនជាប់ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។
លោកនិយាយថា៖ «មិនមែនជាបទល្មើសនយោបាយ ឬបទល្មើសដែលយើងធ្វើអ្វីមួយគ្រាន់តែស៊ើបសួរទេ។ ករណីទាំងអស់នេះជាបទល្មើសជាក់ស្តែង ហើយមានភស្តុតាងជាក់ស្តែង។ ខ្ញុំគិតថា យើងដោះស្រាយគ្នាតាមផ្លូវច្បាប់ទៅ កុំចោទគ្នាទៅវិញទៅមកអញ្ចឹង មិនកើតទេ»។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តមិនបានបញ្ជាក់ពីការចាប់ខ្លួនយុវជនហុង វីរ៉ាវុធពីបទគំរាមសម្លាប់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលតាមទូរស័ព្ទនោះទេ។
លោកជា ប៉ូច ពីគណបក្សសង្គ្រោះជាតិ និងលោកយន់ ផល្លី មន្ត្រីរបស់អង្គការលីកាដូ បានអះអាងថា យុវជនរូបនេះមិនបានទូរស័ព្ទទៅកាន់មន្ត្រីរដ្ឋាភិបាលនោះដោយខ្លួនឯងនោះទេ គឺមិត្តភក្ត្ររបស់គាត់ជាអ្នកខ្ចីទូរស័ព្ទប្រើនៅក្នុងពេលនោះ។
លោកឧត្តមសេនីយ៍ត្រីថ្លាង ភិរិន ស្នងការនគរបាលខេត្តកំពតបដិសេធថា គ្មានការចាប់ខ្លួនសកម្មជននយោបាយបក្សជំទាស់នោះទេ។
ដោយឡែកលោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានប្រសាសន៍ថា លោកបានទទួលដំណឹងពីការចាប់ខ្លួនបុរសចំនួនបួននាក់ក្នុងចំណោមបុរសទាំងប្រាំមួយនាក់នោះ។ ក៏ប៉ុន្តែការចាប់ខ្លួននេះមិនពាក់ព័ន្ធនឹងបរិបថនៃការឃោសនាបោះឆ្នោតដែលស្ថិតក្រោមសមត្ថកិច្ចរបស់គ.ជ.ប. នោះទេ។
ជាមួយគ្នានេះ លោកយន់ ផល្លី អ្នកស្រាវជ្រាវរបស់អង្គការលីកាដូ គូសបញ្ជាក់ថា អង្គការរបស់លោកបានរកមេធាវីជូនជនដែលត្រូវចាប់ខ្លួនប្រាំនាក់ក្នុងចំណោមជនទាំងប្រាំមួយរូប៕