ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីផ្សារ​ពិភពលោក​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខណៈ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក


អ្នកជំនួញម្នាក់​សម្លឹងមើល​កញ្ចក់​ផ្សាយ​ទីផ្សារភាគហ៊ុន​ ក្នុងទីក្រុង​ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៥។
អ្នកជំនួញម្នាក់​សម្លឹងមើល​កញ្ចក់​ផ្សាយ​ទីផ្សារភាគហ៊ុន​ ក្នុងទីក្រុង​ម៉ាឌ្រីត ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០១៥។

កាល​ពីថ្ងៃ​ចន្ទ​ ភាគ​ហ៊ុន​នៅក្នុង​ពិភព​លោក​បាន​ចុះ​ថ្លៃ​នៅ​ក្នុង​ការ​ប្រឈម​មុខ​នឹង​វិបត្តិ​បំណុល​របស់​ប្រទេស​ក្រិក ​ទោះណា​ជា​រដ្ឋាភិបាល​ក្រុង​អាតែន ​បានបិទ​ធនាគារ​និង​បាន​កាត់​បន្ថយ​ជា​ច្រើន​ដល់​ការ​ដក​ប្រាក់​តាម​ម៉ាស៊ីន​បើក​ប្រាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក៏​ដោយ។

ភាគ​ហ៊ុន​នៅ​ក្នុង​ទ្វីបអាស៊ី ​ប្រទេស​អាល្លឺម៉ង់​និង​ប្រទេស​បារាំង​បាន​ចុះ​ថ្លៃ​ប្រមាណ​៣ភាគ​រយ​ឬ​ច្រើន​ជាង​នេះ​ នៅ​ខណៈ​ដែល​ភាគ​ហ៊ុន​នៅ​ក្នុង​ការ​ផ្សារ​លក់ដូរ​ភាគ​ហ៊ុន​ក្នុង​បូរី​ ញ៉ូវយ៉ក​បាន​ធ្លាក់​ចុះថ្លៃ​ជាង​មួយ​ភាគ​រយ​នៅ​គិត​ត្រឹម​ពេលពាក់​កណ្តាល​ថ្ងៃ​ចន្ទ។​

ផ្សារ​លក់ដូរ​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុង​អាតែន​ បាន​បិទទ្វារ​៦ថ្ងៃ​នៅ​ពេល​ដែល​ប្រទេស​ក្រិក​ប្រឈម​មុខ​នឹង​ថ្ងៃ​ផុត​កំណត់​នៃ​កិច្ច​ព្រមព្រៀង​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ជាមួយ​ពួក​ម្ចាស់​បំណុល​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ។​ ប្រទេស​ក្រិក​កំពុង​ស្វះស្វែង​ឱ្យ​មាន​ប្រាក់​កម្ចី​ថ្មី​ចំនួន​៨ពាន់​លានដុល្លារ​ ក៏​ប៉ុន្តែ​បាន​រឹង​ទទឹង​នឹង​វិធានការ​រិតត្បិត​ចំណាយ​ថ្មីៗ​ដែល​ទាម​ទារ​ឱ្យមាន​ដោយ​ពួក​ម្ចាស់​ឥណទាន​ហើយ​ប្រទេសក្រិក​អាច​មាន​បញ្ហា​ដោយសារ​មិន​អាច​បង់ប្រាក់​សំណង១.៨០០​លាន​ដុល្លារ​ឱ្យ​អង្គការ​មូលនិធិ​រូបិយ​វត្ថុអន្តរជាតិ​ដែល​ខ្លួន​ត្រូវ​បង់​នៅ​ថ្ងៃអង្គារ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ ​ប័ណ្ណ​ខ្ចីប្រាក់​ក្រិក​បាន​ចុះ​ថ្លៃ​ជាមួយ​អត្រា​ការ​ប្រាក់​ឡើង​ជាង​១២ភាគ​រយ​ដល់៣៣ភាគ​រយ​នៅ​ពេល​ដែល​ពួក​អ្នកបណ្តាក់ទុន​ថ្លឹង​ថ្លែង​ថា ​តើ​ប្រទេស​ក្រិក​នឹង​ចាក​ចេញ​ពី​ប្លុក​ប្រទេស​ប្រើប្រាក់​អឺរ៉ូ​ដែល​មាន​ប្រទេស​ជាតិ​១៩​ជា​សមាជិក​ ឬ​មួយ​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ទី​មួយ​ដែល​ទទួល​រង​ការ​បណ្តេញ​ចេញ​ពី​តំបន់នោះ​ដោយ​ប្រទេស​ជិតខាងនៃ​តំបន់​ប្រើប្រាក់​អឺរ៉ូ​ បន្ទាប់​ពី​ប្រទេស​នេះ​មាន​ប្រវត្តិ​១៦​ឆ្នាំមក​ហើយ​នៅ​ក្នុង​ប្លុក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG