ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តម្លៃ​ប្រាក់​អឺរ៉ូ​ធ្លាក់​ទាប​បំផុត​​ធៀប​ជា​មួយ​ប្រាក់​ដុល្លារ​អាមេរិកក្នុង​រយៈ​ពេល​១២​ឆ្នាំ


រូបថតឯកសារ៖ រូប​សញ្ញាប្រាក់​អឺរ៉ូ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ខាង​ក្រៅ​​ទីចាត់​ការ​ថ្មី​មួយ​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់​ កាល​ពីថ្ងៃទី​២២ ខែ​មករា ឆ្នា២០១៥។
រូបថតឯកសារ៖ រូប​សញ្ញាប្រាក់​អឺរ៉ូ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ខាង​ក្រៅ​​ទីចាត់​ការ​ថ្មី​មួយ​នៃ​ធនាគារ​កណ្តាល​អឺរ៉ុប​ នៅ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់​ កាល​ពីថ្ងៃទី​២២ ខែ​មករា ឆ្នា២០១៥។

កាល​ពីថ្ងៃអង្គារ​ ប្រាក់​អឺរ៉ូ​របស់​ទ្វីប​អឺរ៉ុប​បាន​បន្តចុះ​ថ្លៃ​ទៀត​ដោយ​ចុះ​ជិត​ដល់​កម្រិត​ទាប​មួយ​ក្នុង​រយៈ​ពេល​១២​ឆ្នាំ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាក់ដុល្លារ​អាមេរិកាំង។

រូបិយ​ប័ណ្ណ​តែ​មួយនេះ​ដែល​ត្រូវ​គេ​ប្រើ​ប្រាស់​ក្នុង​តំបន់​ប្រាក់​អឺរ៉ូ​ដែល​មាន​ប្រទេស​ជាតិ​១៩​ជាសមាជិក​ បា​ន​ចុះ​តម្លៃ​មក​នៅ​ត្រឹម​មួយ​អឺរ៉ូ​ស្មើ​នឹង​១,០៧​ដុលា្លរ​ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ២០០៣​មក​ ហើយ​ទាប​ជាង​កម្រិត​ថ្លៃ​បំផុត​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨​ដែល​១អឺរ៉ូ​ស្មើ​នឹង​១,៦០​ដុល្លារ​អាមេរិកាំង។

ប្រាក់​អឺរ៉ូ​បាន​ចុះ​ថ្លៃច្រើន​សប្តាហ៍​មក​ហើយ​ដោយ​សារ​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ទ្វី​បអឺរ៉ុប​និង​សេដ្ឋកិច្ច​ប្រទេស​អាមេរិក​មានការ​លូតលាស់​ជាងមុន។ ក្រុម​អ្នក​បណ្តាក់​ទុន​និងមន្ត្រី​អឺរ៉ុប​ក៏​ព្រួយ​បារម្ភ​ដែរ​ថា ​កិច្ច​ចរចា​អំពី​ការ​ជួយ​ស្រោច​ស្រង់​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​ក្រិក​អាច​មាន​ការ​ពិបាក​ដោះស្រាយ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខនេះ។

កាល​ពី​ខែ​មុន​ ទីផ្សារ​ការងារ​អាមេរិកាំង​បាន​បន្ថែម​ការងារ​ចំនួន​២សែន​៩​ម៉ឺន​៥ពាន់​កន្លែង​ដែល​ជា​ខែ​ទី១២​បន្ត​បន្ទាប់​គ្នា​ដែល​កំណើន​ការងារ​មាន​ទាំង​អស់​ជាង​២សែន។ ការ​កើន​ឡើង​នេះ​ជំរុញ​ឲ្យ​អត្រា​មនុស្ស​គ្មាន​ការងារ​ធ្វើ​ក្នុង​ស.រ.អា.​ចុះ​ថយ​មក​នៅ​ត្រឹម​៥,៥​ភាគរយ។​ នៅ​ពេល​ជាមួយ​គ្នា​នេះ​ អត្រា​មនុស្ស​គ្មាន​ការ​ងារ​ធ្វើ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់អឺរ៉ូ​មាន​ជាង​១១​ភាគរយ៕

XS
SM
MD
LG