ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ធនាគារ​ពិភពលោក​ផ្តល់​ថវិកា​៩០​លានដុល្លារ​ដើម្បី​កែ​លម្អ​ការ​ស្រាវជ្រាវ​និង​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា


រូបឯកសារ៖ ប្រធាន​ និង​ក្រុម​សេដ្ឋវិទូ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ប្រធាន​ និង​ក្រុម​សេដ្ឋវិទូ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​​ធ្វើ​សន្និសីទ​ព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ​​អំពី​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០១៨។​ (ហ៊ុល រស្មី/VOA)

ធនាគារ​ពិភពលោក ​កាល​ពីថ្ងៃ​សុក្រ​បាន​និយាយ​ថា​ ខ្លួន​បាន​យល់​ព្រម​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​៩០​ លាន​ដុល្លារ​ដើម្បី​កែ​លម្អ​ការ​ស្រាវជ្រាវ​និង​ការ​អប់រំ​ថ្នាក់​ឧត្តម​សិក្សា​នៅ​កម្ពុជា។​

ធនាគារពិភព​លោក​បាន​និយាយ​ថា​ ថវិកា​នេះ​នឹង​ត្រូវ​ផ្តល់​ទៅ​ឱ្យ​គម្រោង​កែ​លម្អ​សមត្ថភាព​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​សម្រាប់​រយៈ​ពេល​៦​ឆ្នាំ​ ហើយ​មាន​គោល​បំណង​លើក​កម្ពស់​គុណភាព​នៃ​ការ​អប់រំ​និង​ការ​ស្រាវជ្រាវ​នៅ​តាម​ស្ថាប័ន​គោល​ដៅ​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ថ្នាក់​ខ្ពស់​និង​លើក​កម្ពស់​អភិបាល​កិច្ច។​

គម្រោង​នេះ​នឹង​ផ្តោត​លើ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​ វិស្វកម្ម​ គណិត​វិទ្យានិង​កសិកម្ម​ដើម្បីផ្តល់​ឱ្យ​និស្សិត​កម្ពុជា​នូវ​ជំនាញ​ដែល​ពាក់​ព័ន្ធ​ និង​ដែល​អាច​ផ្ទេរ​បាន​ដើម្បី​ជួយ​ដល់​ការផ្លាស់​ប្តូរ​ប្រទេស​ពី​សេដ្ឋ​កិច្ច​ដែល​ពឹង​ផ្អែក​លើ​កម្លាំង​ពលកម្ម​ទៅ​សេដ្ឋ​កិច្ច​ដែល​ពឹង​ផ្អែក​លើចំណេះ​ដឹង។​

សកម្មភាព​សំខាន់ៗ​ចំនួន​ប្រាំ​របស់​គម្រោង​រួមមាន៖​ ការ​ផ្តល់​មូលនិធិ​ស្រាវជ្រាវ​នៅ​ក្នុង​ប្រធាន​បទ​អាទិភាព​ពង្រីក​បន្ទប់​រៀន​និង​បន្ទប់​ពិសោធន៍ ​កសាង​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្សា​នុសិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​និង​មក​ពី​តំបន់​ដាច់​ស្រយាល​និង​សិស្ស​ស្រី ពង្រឹង​ការ​ធានាគុណភាព​និង​ប្រព័ន្ធព័ត៌មាន ​ហើយ​ធ្វើ​ការ​ជាមួយ​ដៃគូ​អន្ដរជាតិ​ដើម្បី​លើក​កម្ពស់​កម្មវិធីនិងវិធីសាស្រ្ត​សិក្សា​លើ​វិស័យ​និង​ប្រធាន​បទ​អាទិភាព៕

XS
SM
MD
LG