វ៉ាស៊ីនតោន —
ការិយាល័យឯករាជ្យមួយរបស់ធនាគារពិភពលោកអះអាងថា នឹងចាត់វិធានការសិក្សាលើសំណុំរឿងជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។
ក្រុមជនជាតិដើមភាគតិចចំនួន១៧ក្នុងខេត្តរតនគីរីភាគឦសានប្រទេសកម្ពុជា និងអង្គការអន្តរជាតិមួយចំនួន បានដាក់ពាក្យប្តឹងរួមគ្នាកាលពីដើមសប្តាហ៍នេះទៅកាន់សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលត្រូវគេ រកឃើញថា ស្ថាប័ននេះមានការវិនិយោគជាមួយនឹងក្រុមហ៊ុនវៀតណាមមួយ ឈ្មោះ Hoang Anh Gia Lai ទាក់ទងនឹងការរំលោភបំពានដីធ្លី បំផ្លាញជីវភាព វប្បធម៌ និងបរិស្ថាន។
ទោះជាលទ្ធផលនៃពាក្យបណ្តឹងនេះមិនទាន់ដឹងថា នឹងមានដំណើរការយ៉ាង ណា ឬក៏គេត្រូវដោះស្រាយយ៉ាងណាមែន តែមន្ត្រីការិយាល័យអង្កេត និងប្រឹក្សា ខាងផ្នែកអនុលោមតាមបញ្ញត្តិ ដែលជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ IFC ហៅថា Office of The Compliance Advisor Ombudsman (CAO) ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ ថា ស្ថាប័នឯករាជ្យនេះនឹងរកដំណោះស្រាយ ប្រសិនបើខ្លួនរកឃើញថា សារជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC)របស់ខ្លួនដែលជាសាខាមួយរបស់ធនាគារពិភពលោកមានពាក់ព័ន្ធនឹងការរំលោភបំពានដីធ្លី បំផ្លាញបរិស្ថានដល់ជនជាតិដើមភាគតិចកម្ពុជា ដែលស្ថាប័ននេះមានការវិនិយោគជាមួយក្រុមហ៊ុនវៀតណាមមួយលើដីទាំងនោះមែន។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសាតាមរយៈសារអេឡិចត្រូនិច Email លោកស្រី អឹមមីលី ហ័រហ្គ័ន់ (Emily Horgan) អ្នកជំនាញផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនងនៃការិយាល័យ CAO បានអះអាងថា ការិយាល័យ CAO បានទទួលពាក្យបណ្តឹង ហើយ ហើយនឹងត្រួតពិនិត្យមើល ថាតើពាក្យបណ្តឹងមានលក្ខណៈគ្រប់គ្រាន់ទេជាពិសេសការជាប់ទាក់ទងនឹងការវិនិយោគរបស់គម្រោងរួមគ្នារវាងសារជីវកម្មហិរញ្ញវត្ថុអន្តរជាតិជាមួយទីភ្នាក់ងារធនាគារវិនិយោគពហុវិស័យហៅថា IFC/MIGA មានប៉ះពាល់បរិស្ថាន និងសង្គម ហើយនឹងតម្រូវឲ្យស្ថានប័ន CAO ដោះស្រាយផលប៉ះពាល់បរិស្ថាន និងសង្គមដែលមានក្នុងគម្រោងរបស់ IFC/MIGA ឬទេ។
«ប្រសិនបើយើងរកឃើញថា ពាក្យបណ្តឹងនេះជាពាក្យបណ្តឹងមានលក្ខណៈគ្រប់ គ្រាន់តាមលក្ខខណ្ឌខាងលើ នោះសេចក្តីសង្ខេបនៃពាក្យបណ្តឹងនឹងត្រូវដាក់ផ្សព្វផ្សាយជាសាធារណៈលើគេហទំព័ររបស់ការិយាល័យ CAO ដែលមាន អាស័យដ្ឋាន www.cao-ombudsman.org.»។
លោកដេវីដ ប្រេត (David Pred)នៃអង្គការ Inclusive Development International (IDI) ដែលជាអង្គការមួយជួយជំរុញឲ្យមានដំណោះស្រាយ បានអះអាងថា លោករំពឹងថា ពាក្យបណ្តឹងរបស់សហគមន៍ជនជាតិដើមភាគតិចនេះនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវចុះបញ្ជីហើយដោះស្រាយដែលស្ថាប័ន IFC នឹងមិនដកខ្លួនថយពីការស្វែងរកដំណោះស្រាយនោះឡើយ។
«វាជារឿងមិនអាចទទួលយកបានទេចំពោះស្ថាប័ន IFC ក្នុងការបញ្ចប់ទំនាក់ ទំនងពាណិជ្ជកម្មរបស់ពួកគេ បន្ទាប់ពីគេបានរកឃើញអំពីការបំផ្លិចបំផ្លាញមួយ ចំនួននោះ។ ពួកគេចាំបាច់ត្រូវទទួលខុសត្រូវក្នុងការនៅបន្តទំនាក់ទំនងដើម្បីដោះស្រាយការប៉ះទង្គិចដ៏ធ្ងន់ធ្ងរដែលកើតចេញពីការវិនិយោគនេះ»។
ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai បានចាប់ផ្តើមប្រតិបត្តិការឈូសឆាយ លើដីសម្បទាន៤ម៉ឺន៧ពាន់ហិចតាក្នុងខេត្តរតនគីរី ក្រោយពីទទួលបានអាជ្ញា ប័ណ្ណពីរដ្ឋាភិបាល នៅឆ្នាំ២០១០មក ដែលក្រុមអង្គការឃ្លាំមើលអះអាងថា បានធ្វើឲ្យប៉ះពាល់ផ្ទាល់ និងមិនផ្ទាល់ដល់ពលរដ្ឋយ៉ាងតិច២ពាន់គ្រួសារ។
ក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai ពុំទាន់ឆ្លើយតបនឹងសំណួររបស់វីអូអេ ទេ នៅពេលព្យាយាមសុំអត្ថាធិប្បាយតាមរយៈសារអេឡិចត្រូនិច អ៊ីម៉ែលតាំងពី ដើមសប្តាហ៍នេះ។
អ្នកស្រីម៉េគេន ម៉ាក់គីនេស (Megan MacInnes) នៃអង្គការឃ្លាំមើលបរិស្ថានក្នុង ពិភពលោក ឈ្មោះ Global Witness មានមូលដ្ឋានក្នុងទីក្រុងឡុង ប្រទេស អង់គ្លេស ជាអ្នករកឃើញការពាក់ព័ន្ធរបស់ស្ថាប័ន IFC និងក្រុមហ៊ុនវៀតណាម ដែលបានរំលោភបំពានដីធ្លី និងការកាប់បំផ្លាញព្រៃឈើនិងបំផ្លាញបរិស្ថានក្នុង ខេត្តរតនគីរី។ លោកស្រីបានថ្លែងប្រាប់វីអូអេខេមរភាសាថា លោកស្រីរំពឹងថា ស្ថាប័ន CAO របស់ IFC នឹងចាត់វិធានការរឿងនេះដោយយកចិត្តទុកដាក់បំផុត ដោយសារការវិនិយោគរបស់ខ្លួនជាមួយក្រុមហ៊ុនវៀតណាមមិនអាចធានាបាន ថា គ្មានការរំលោភដីធ្លី និងការបំផ្លាញដល់បរិស្ថាន។
«អ្វីដែលយើងសង្ឃឹមនោះគឺថា CAO គឺការិយាល័យអង្កេតនិងប្រឹក្សាខាងផ្នែកអនុលោមតាមបញ្ញត្តិនឹងទទួលរ៉ាប់រងការស្រាវជ្រាវវាយតម្លៃស្ថានការណ៍នេះហើយនាំទៅកាន់ដំណើរការសម្របសម្រួលរវាងសហគមន៍ដែលប៉ះទង្គិចក្នុង ខេត្តរតនគីរី និងក្រុមហ៊ុនវៀតណាមហុង អាញ់ ជៀឡៃ (Hoang Anh Gia Lai) និងជាមួយនឹងរដ្ឋាភិបាលកម្ពុជាផងដែរ»។
លោកស្រីបានអះអាងថា នេះជាឧទាហរណ៍មួយដែលរដ្ឋាភិបាលកម្ពុជាខកខាន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដើម្បីការពារពលរដ្ឋរបស់ខ្លួននិងការពារ បរិស្ថានពីការប៉ះទង្គិចចេញពីការអភិវឌ្ឍរបស់ខ្លួននោះ។
«ដូច្នេះយើងសួរសំណួរ ថាតើមានអ្វីកើតឡើងចំពោះសហគមន៍ដទៃទៀតពាស ពេញប្រទេសកម្ពុជាដែលបាត់ដីធ្លីព្រៃពួកគេ ដោយសារដីសម្បទានសេដ្ឋកិច្ច ហើយមិនអាចមានយន្តការអន្តរជាតិ ដូចជាស្ថាប័ន IFC ដើម្បីជួយនោះ។ យើងចង់ឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្លាំងចំពោះរឿងនេះ ហើយនៅទីបំផុតពិតជាដោះស្រាយផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីគោលនយោបាយរបស់រដ្ឋាភិបាលចំពោះបញ្ហាដីសម្បទានោះ»។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់របស់សហគមន៍ និងអង្គការនានាអំពីការរំលោភលើ ជនជាតិដើមភាគតិច ដោយលោកអះអាងថា រដ្ឋាភិបាលមានការត្រួតពិនិត្យដោយក្រសួងជំនាញ ដូចជាក្រសួងបរិស្ថាន កសិកម្មជាដើម អំពីផលប៉ះពាល់នានាមុនផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន។
«អាស្រ័យហេតុដូច្នេះអ្វីដែលគេនិយាយថា ជាការរំលោភនោះ គ្រាន់តែជាការនិយាយទេ។ បើសិនជាយើងយកករណីហ្នឹងមកពិភាក្សា មកដោះស្រាយតាម តុលាការ នោះវាប្រសើរជាង ដោយសារថា វាមានតម្លាភាពទៅតាមនីតិរដ្ឋដែល យើងអាចនិយាយបានគឺយើងមិនធ្វើតាមអារម្មណ៍ តាមគោលនយោបាយដទៃ ទៀត ក្រៅពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលទទួលខុសត្រូវចំពោះ មុខប្រជាជនរបស់គេ»។
ក៏ប៉ុន្តែលោកសាល់ ហ្នើយ តំណាងជនជាតិដើមភាគតិច បានថ្លែងប្រាប់វីអូអេ ពីខេត្តរតនគីរីថា ក្រុមហ៊ុនដែលមកធ្វើវិនិយោគ គេមិនមកប្រឹក្សាជាមួយពល រដ្ឋទេ។ គេយកកម្លាំងប៉េអឹមមកដាក់ការពារ។ គេគំរាមយកដីដោយឲ្យតម្លៃតិចតួចដូចជាមួយហិចតាតម្លៃ៨០ដុល្លារ ហើយកន្លែងខ្លះបានតែ២៥ដុល្លារ។ លោកបានបន្ថែមថា ការគំរាមដទៃទៀតនោះគឺថា ទោះជាមិនយកលុយ ក៏គេនឹងយកដីដដែល។ លោកថា អាជ្ញាធរដែនដី នៅពេលជនជាតិដើមភាគតិចទៅពឹងពាក់នោះ ក្រុមអាជ្ញាធរខ្លាចមិនហ៊ានដោះស្រាយឲ្យ ដោយសារថា ជាដីសម្បទាន ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុន។ លោកសង្ឃឹមថា ស្ថាប័ន IFC នៅស.រ.អា. នឹងដោះស្រាយជូនជនជាតិដើមភាគតិចចំពោះដីធ្លីដែលត្រូវរំលោភបំពាននោះ។
«សហគមន៍ចង់បានថា ទីណាដែលប៉ះពាល់ដល់ដីចម្ការវិលជុំហ្នឹង ដីក្នុងភូមិ ចាស់ហ្នឹង ក្រុមហ៊ុនត្រូវកាត់ចេញ ហើយប្រគល់ឲ្យសហគមន៍វិញ។ ចំណែកដីបម្រុងទុករបស់សហគមន៍ហ្នឹងដែរ សហគមន៍ហ្នឹងក៏ត្រូវការឲ្យគេកាត់មកឲ្យ សហគមន៍វិញដែរ»។
បន្ថែមលើនេះ លោកស្តីបន្ទោសរដ្ឋាភិបាលដែលផ្តល់ដីសម្បទានសេដ្ឋកិច្ចដែល ប៉ះពាល់ដល់ជនជាតិដើមភាគតិចដែលគ្មានអ្វីជាការពឹងពាក់ ដូចជាអនុផល ព្រៃឈើកន្លែងព្រៃគោរពសាសនា វប្បធម៌ តាមទំនៀមទម្លាប់ និងកន្លែងសម្រាប់ តម្កល់មនុស្សស្លាប់ជាដើម។
«រាជរដ្ឋាភិបាលថា ឲ្យដីសម្បទានគឺដីរេចរិល តែមកដល់ការធ្វើវិនិយោគមែន ទែន ព្រៃស្រោង ព្រៃក្រាស់អី ព្រៃឡង់អី ឈូសទាំងអស់ ភ្នំអីគឺឈូសរលីងៗ ត្រងោលៗ អត់មានអីនៅសល់ទេ។ អញ្ចឹងប្រជាពលរដ្ឋកំពុងភ័យខ្លាច»។
លោកថ្លែងទៀតថា បឹងបួរព្រែកត្រូវឈូសលុប ហើយប្រជាពលរដ្ឋកំពុងជួប ប្រទះនឹងភាពវេទនាយ៉ាងខ្លាំង ដោយសារសហគមន៍ក្រីក្រ គ្មានការចេះដឹង គ្មានទីផ្សារទៀតផង។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនដូចជាអង្គការ Inclusive Development International (IDI), អង្គការសមធម៌កម្ពុជា (ED) អង្គការស៊ីយ៉ា (CIYA) សមាគម ហា (HA) និងអង្គការអៃរ៉ាម (IRAM) គឺជាអ្នកដែលបានជួយ ដល់សហគមន៍ក្នុងការដាក់ពាក្យប្តឹង ដោះស្រាយជាមួយក្រុមហ៊ុន និងស្ថាប័ន IFC របស់ធនាគារពិភពលោក ដែលមានរយៈពេល១៥ថ្ងៃក្នុងការត្រួតពិនិត្យពាក្យបណ្តឹងរបស់ជនជាតិដើមភាគតិចនោះ៕