ចូហាន់នេសប៊ក អាហ្វ្រិកខាងត្បូង —
របបអាប៉ាថេត (Apartheid) ដែលគេស្អប់របស់ប្រទេសអាហ្រ្វិកខាងត្បូងត្រូវបានបញ្ចប់គួរឲ្យភ្ញាក់ផ្អើល ដោយគ្មានអំពើហិង្សាណាមួយដើម្បីបញ្ចប់ប្រព័ន្ធគាបសង្កត់ ប៉ុន្តែតាមរយៈការសម្របសម្រួលនិងការចរចា។ ជនអាហ្រ្វិកខាងត្បូងដ៏សំខាន់ពីររូបដែលនៅជួរមុខក្នុងការពិភាក្សា ដែលមកពីភាគីផ្សេងគ្នា និយាយថា នោះគឺជាសកម្មភាពដ៏ក្លាហាននៃបុរសម្នាក់ គឺលោក នែលសិន ម៉ាន់ឌែលឡា (Nelson Mandela) ដែលធ្វើឲ្យមានដំណើរការចរចានោះ។
ដំណើរការចាប់ផ្តើមដោយសម្ងាត់ ដោយមានការចរចាក្រៅផ្លូវការក្នុងទសវត្សរ៍ ១៩៨០ រវាងលោក នែលសិន ម៉ាន់ឌែលឡា ដែលកាលពីពេលនោះលោកគឺជាអ្នកទោសនៅកោះ រ៉បិន (Robben Island) ជាមួយនឹងសមាជិកនៃសេវាសម្ងាត់របស់ប្រទេសអាហ្វ្រិកខាងត្បូង។ លោក នែលសិន ម៉ាន់ឌែលឡា រហូតដល់ពេលនោះ បានជាប់ពន្ធនាគាររយៈពេលជាងពីរទសវត្សរ៍ដោយសារតស៊ូប្រឆាំងនឹងរបបរើសអើងពូជសាសន៍របស់ជនស្បែកស។
លោក នែលសិន ម៉ាន់ឌែលឡា ក្រោយមកបានសរសេរថា លោកបានសម្រេចចិត្តជាឯកតោភាគីដើម្បីទាក់ទងរដ្ឋាភិបាល អាប៉ាថេត (Aparteid) ដែលលោកបានចំណាយពេលអស់មួយជីវិតតស៊ូប្រឆាំង។ ការសម្រេចចិត្តនោះគឺជាការសម្រេចចិត្តខាងផ្នែកនយោបាយដ៏វាងវៃបំផុតក្នុងមួយជីវិតរបស់លោក ដែលនាំឲ្យលោកទទួលបានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ១៩៩៣ ហើយក្រោយមក លោកបានជាប់ឆ្នោតជាប្រធានាធិបតីស្បែកខ្មៅលើកដំបូងរបស់ប្រទេសអាហ្វ្រិកខាងត្បូង។
លោក Dave Steward នាយកប្រតិបត្តិនៃមូលនិធិ F.W. de Klerk មានប្រសាសន៍ថា វិធានការរបស់លោក ម៉ាឌែឡា មិនត្រូវបានទទួលយកដោយសហការីដែលជាកងកម្លាំងប្រដាប់អាវុធនៅក្នុងចលនាសមាជជាតិអាហ្វ្រិក ឬ African National Congress (ANC)។ ប៉ុន្តែវិធានការនោះគឺជាវិធានការត្រឹមត្រូវ។ ក្រៅពីបញ្ចប់ប្រព័ន្ធរើសអើងពូជសាសន៍ វិធានការនោះបានបង្ហាញថា ចលនាANC គឺជាកម្លាំងនយោបាយប្រកបដោយភាពចាស់ទុំ ដែលអាចត្រូវបានយកមកពិចារណាហ្មត់ចត់។
លោក Steward ដែលពេលនោះគឺជានាយខុទ្ទកាល័យរបស់លោក de Klerk អតីតប្រធានាធិបតីអាហ្រិ្វកខាងត្បូងដែលបានចូលរួមក្នុងការចរចាក្នុងដំណាក់កាលចុងក្រោយហើយបានទទួលរង្វាន់ណូបែលសន្តិភាពជាមួយនឹងលោក នែលសិន ម៉ាន់ឌែលឡា។
«ខ្ញុំយល់ថា តួនាទីរបស់លោក នែលសិន ម៉ាន់ឌែលឡាក្នុងពេលនោះសំខាន់ណាស់។ អង្គុយនៅក្នុងពន្ធនាគារ Pollsmoor លោកសម្រេចដោយខ្លួនឯង ហើយភាគ ច្រើនប្រឆាំងនឹងប្រឹក្សានិងគោលបំណងរបស់សហការីរបស់លោក។ ការសម្រេចនោះគឺមិនប្រើអាវុធ ឬធម្យោបាយកងទ័ពដើម្បីតស៊ូនៅអាហ្វ្រិកខាងត្បូងឡើយ។ ធម្យោបាយនោះគឺត្រូវតែធ្វើឡើងតាមដំណោះស្រាយចរចា។ ខ្ញុំគិតថា រឿងនោះត្រូវការសេចក្តីក្លាហាននិងការយល់ដឹងដ៏ស៊ីជម្រៅពីលោក នែលសិន ម៉ាន់ឌែលឡាក្នុងការសម្រេចចិត្តនោះ។ ជាលទ្ធផល ខ្ញុំយល់ថា ការសម្រេចចិត្តនេះចេញជាផ្លែផ្កាដោយខ្លួនឯង។ ខ្ញុំយល់ថា លោកបានគិតយ៉ាងស៊ីជម្រៅនិងបានលឿនជាងសហការីរបស់លោកដែលនៅក្នុងចលនាANC ដែលថា ដំណោះស្រាយមានតែតាមរយៈការចរចាប៉ុណ្ណោះ»។
លោក Jay Naidoo សកម្មជនប្រឆាំងនឹងរបបអាផាថេដ និយាយថា មានតែលោក នែលសុន ម៉ានឌែឡា ប៉ុណ្ណោះដែលមានអំណាចក្នុងការចាត់វិធានការដែលគ្មានប្រជាប្រិយភាពនោះនៅក្នុងចលនាANC។ លោក Naidoo គឺជាប្រធានសម្ព័ន្ធសហជីពពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់អាហ្វ្រិកខាងត្បូង។
«របបអាប៉ាថេត មិនអាចឈ្នះយើងទេ ហើយយើងក៏មិនអាចយកឈ្នះពួកគេបានដែរ។ យើងស្ថិតក្នុងដំណើរជាប់គាំង។ ដូច្នេះ នៅក្នុងបរិបទនោះ មេដឹកនាំនៃភាគីទាំងពីរនៃជម្លោះ ងើបឡើងដើម្បីស្វែងរកមូលដ្ឋានសម្រាប់ធម្យោបាយដោះស្រាយដោយសន្តិវិធី។ ហើយ គ្មានអ្នកណាអាចដឹកនាំភាគីរបស់យើងបានប្រសើរជាងលោក នែលសិន ម៉ាន់ឌែលឡាទេ ដោយលោកបានជាប់ពន្ធនាគារ២៧ឆ្នាំដើម្បីសេរីភាពរបស់យើង»។
លោក Naidoo មានប្រសាសន៍ថា ខណៈដែលការចួលរួមរបស់លោក នែលសិន ម៉ាន់ឌែលឡា សំខាន់ ចលនានេះមានជំនួយពីអ្នកចរចាសំខាន់ៗជាច្រើនមកពីចលនាសហជីពពាណិជ្ជកម្ម។ អ្នកទាំងនោះរួមមានអ្នកស្នងលោក នែលសិន ម៉ាន់ឌែលឡា គឺលោក Thabo Mbeki និងលោក Cyril Ramaphosa ដែលជាអនុប្រធានចលនា ANC។
«យើងចំណាយពេលពេញមួយទសវត្សរ៍ដើម្បីចរចាអំពីបញ្ហាដ៏លំបាកមុនពេលដំណើរការចរចានយោបាយបានចាប់ផ្តើម។ ដូច្នេះ ខ្ញុំយល់ថា បើនិយាយជាទូទៅ បរិយាកាសនិងលក្ខខណ្ឌសម្រាប់ចរចាដើម្បីឆ្ពោះទៅរកដំណោះស្រាយសន្តិភាពមួយនៃបញ្ហារើសអើងពូជសាសន៍និងបញ្ហាអាប៉ាថេតនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានដឹកនាំនៅកន្លែងផ្សេងៗ»។
លោក Steward មានប្រសាសន៍ថា នៅពេលការចរចាបានចាប់ផ្តើម លោក នែលសិន ម៉ាន់ឌែលឡា ចេញមកតស៊ូយ៉ាងប្តូរផ្តាច់ ដោយមានល្បិចមួយដែលអាចទទួលបរាជ័យប្រសិនបើប្រើជាមួយនឹងគូរចរចាប្រឆាំងផ្សេងទៀត។
«តាមពិត ការវាយប្រហារមួយចំនួនរបស់លោកទៅលើលោក de Klerk មានភាពសាហាវណាស់។ រឿងទាំងនោះ អាចនឹងនាំទៅរកភាពស្មុគស្មាញមួយចំនួនក្នុងដំណើរការចរចា ប្រសិនបើចរចាជាមួយបុគ្គលផ្សេងទៀត។ ឧទាហរណ៍ ប្រសិនបើ លោក P.W. Botha ជាអ្នកមេដឹកនាំគណបក្ស National Party ក្នុងដំណាក់កាលនោះ ដំណើរការចរចានោះប្រហែលជានឹងត្រូវបញ្ចប់បាត់ទៅហើយ។ លោកមិនអត់ឱនដល់ការវាយប្រហារងបែបនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា លោក de Klerk មានទស្សនៈវែងឆ្ងាយ។ លោកមិនសូវបារម្ភ ថ្វីបើពេលនោះលោកខឹង ហើយទោះបីជាលោកយល់ស្របថានោះគឺជាការវាយប្រហារដ៏ឈឺចាប់ក៏ដោយ។ ប៉ុន្តែលោកដឹងថា បញ្ហាសំខាន់ពិតប្រាកដនោះគឺ ត្រូវធ្វើឲ្យការចរចាមានដំណើរការទៅមុខ។ ដូច្នេះ លោកបណ្តោយឲ្យដំណើរការប្រព្រឹត្តទៅជាមួយនឹងការវាយប្រហារនោះ»។
បុរសទាំងពីរក៏បាននិយាយអំពីកត្តាមួយទៀតដែលតែងតែកើតមានឡើងនៅក្នុងពេលពិភាក្សាអំពីលោកម៉ានឌែឡា ពោលគឺលក្ខណៈពិសេស និងភាពដាក់ខ្លួនរបស់លោក នែលសិន ម៉ាន់ឌែលឡា។
លោកទាំងពីរបន្តថា នោះគឺជាការរួមបញ្ចូលលក្ខណៈពិសេសដ៏កម្រដែលនាំឲ្យបុរសដែលអស្ចារ្យនេះចាត់វិធានការដ៏ក្លាហានដែលបានផ្លាស់ប្តូរពិភពដែលនៅជុំវិញលោក៕
ប្រែសម្រួលដោយ អ៊ឹម សុធារិទ្ធ