សេតវិមាន៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានហៅលោក Nelson Mandela ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្សតិ៍ក្នុងជន្មាយុ៩៥ឆ្នាំ ថាជាបុរសម្នាក់ដែលមានសេចក្តីថ្លៃថ្នូរយ៉ាងមោះមុត និងឆន្ទៈរឹងមាំ ដែលបានផ្លាស់ប្តូរប្រទេសអាហ្វ្រិកខាងត្បូង ហើយដែលឥឡូវនេះជាផ្នែកមួយនៃប្រវត្តិសាស្ត្រហើយ។
ប្រធានាធិបតីសរអាដើមកំណើតអាហ្វ្រិកទីមួយ ដែលជីវិតនយោបាយនិងជីវិតផ្ទាល់ខ្លួនរបស់លោក ត្រូវបានទទួលឥទ្ធិពលយ៉ាងច្រើនពីលោក Mandela នោះ បានថ្លែងមិនយូរប៉ុន្មានបន្ទាប់ពីបានទទួលព័ត៌មានពីជុំវិញពិភពលោក អំពីមរណភាពរបស់លោក Mandela។
«លោក Nelson Mandela អនុវត្តតាមឧត្តមគតិនោះ ហើយលោកបានធ្វើឲ្យឧត្តមគតិនោះក្លាយទៅជាការពិត។ ថ្ងៃនេះ លោកបានចែកឋានហើយ។ យើងបានបាត់បង់បុគ្គលដែលមានឥទ្ធិពលយ៉ាងខ្លាំងជាទីបំផុតម្នាក់ ដែលមានសេចក្តីក្លាហានជាទីបំផុតម្នាក់ និងដែលជាមនុស្សល្អជាទីបំផុតម្នាក់ ដែលយើងគ្រប់រូបរស់នៅជាមួយលើផែនដីនេះ។ ឥឡូវនេះលោកលែងនៅជាមួយយើងទៀតហើយ។ លោកក្លាយទៅជាប្រវត្តិសាស្ត្រហើយ»។
ដូចលោកអូបាម៉ាដែរ លោក Mandela បានក្លាយជាប្រធានាធិបតីស្បែកខ្មៅទីមួយក្នុងប្រទេសរបស់លោក។ លោកប្រធានាធិបតីអូបាម៉ាបានថ្លែងថា លោកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់មិនអស់រាប់លាននាក់ ដែលទទួលបានការលើកទឹកចិត្តពីលោក Mandela។
លោកអូបាម៉ានឹកឃើញនូវកិច្ចការដែលលោកបានបំពេញជាលើកទីមួយ ដែលពាក់ព័ន្ធទៅនឹងបញ្ហាមួយ ឬ គោលនយោបាយ ឬ នយោបាយនោះ គឺការធ្វើបាតុកម្មប្រឆាំងនិងរបបប្រកាន់ពូជសាសន៍ apartheid។
«ខ្ញុំបានសិក្សាពាក្យសម្តីនិងអត្ថបទរបស់លោក។ ថ្ងៃដែលគេដោះលែងលោកចេញពីពន្ធនាគារ បានផ្តល់ឲ្យខ្ញុំនូវអារម្មណ៍មួយអំពីអ្វីដែលមនុស្សលោកអាចធ្វើបាន នៅពេលដែលពួកគេត្រូវបានដឹកនាំដោយសេចក្តីសង្ឃឹម តែមិនមែនដោយសេចក្តីភ័យខ្លាយនោះទេ។ ហើយដូចមនុស្សជាច្រើនទៀតនៅជុំវិញពិភពលោក ខ្ញុំមិនអាចស្រមៃអំពីជីវិតរបស់ខ្ញុំផ្ទាល់ខ្លួនបានទេ ដោយគ្មានគំរូដែលលោក Nelson Mandela បានធ្វើទុកទេ ដូច្នេះដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើទៅបាន ដើម្បីរៀនសូត្រពីលោក»។
លោកប្រធានាធិបតី Obama ថ្លែងថា ឆាកជីវិតរបស់លោក Mandela ពីគុករហូតដល់ក្លាយខ្លួនជាប្រធានាធិបតីមួយរូបនោះ ជានិមិត្តរូបនៃការសន្យាដែលថា មនុស្សលោកគ្រប់រូប និងប្រទេសទាំងអស់អាចផ្លាស់ប្តូរដើម្បីឲ្យបានប្រសើរជាងមុន»។
«ការតាំងចិត្តរបស់លោកដើម្បីផ្ទេរអំណាចនិងដើម្បីសម្របសម្រួលជាមួយនឹងពួកអ្នកដែលចាប់លោកដាក់គុកនោះ ជាគំរូមួយដែលមនុស្សលោកទាំងអស់គួរតែប្រាថ្នាចង់បាន មិនថានៅក្នុងប្រទេសណា ឬនៅក្នុងឆាកជីវិតផ្ទាល់ខ្លួនរបស់យើងទេ។ ហើយការណ៍ដែលលោកបានធ្វើកិច្ចការទាំងនេះដោយភាពរួសរាយ និងចេះកំប្លែងផងនោះ និងដោយចេះទទួលស្គាល់នូវការខុសឆ្គងរបស់លោកខ្លះនោះ ធ្វើឲ្យលោកកាន់តែអស្ចារ្យថែមទៀត»។
លោកអូបាម៉ានិងលោក Mandela បានជួបមុខគ្នាតែម្តងគត់ គឺការជួបគ្នាដោយឥតព្រៀងទុក ក្នុងអំឡុងសន្និសីទមួយនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងឆ្នាំ២០០៥ នៅពេលដែលលោកអូបាម៉ា ជាសមាជិកព្រឹទ្ធសភាសរអា ក្មេងខ្ចីម្នាក់។
នៅពេលដែលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្វ្រិកខាងត្បូងនៅដើមឆ្នាំនេះ លោកអូបាម៉ា មិនបានជួបលោក Mandela ទេ ពីព្រោះលោក Mandela កំពុងឈឺធ្ងន់នៅពេលនោះ។ លោក Obama បានទៅទស្សនាកោះ Robben ដែលនៅទីនោះលោក Mandela ត្រូវគេឃុំឃាំងអស់ពេល១៨ឆ្នាំ នៃរយៈពេល២៧ឆ្នាំ ដែលលោកជាប់ក្នុងពន្ធនាគារ។
នៅក្នុងសុន្ទរកថាមួយនៅសាកលវិទ្យាល័យ Cape Town លោកអូបាម៉ាបានហៅកេរដំណែលរបស់លោក Mandela ថាជាកេរដំណែលរបស់យុវជន ខ្មៅ ស ឥណ្ឌា និងសាសន៍ដទៃទាំងអស់ ក្នុងការរស់នៅនិងរៀនសូត្រពីគ្នាទៅវិញទៅមកនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមួយ ដែលមានសេរីភាព និងសន្តិភាព»។
សមាជិកសភាអាមេរិក និងអតីតប្រធានាធិបតីសរអាទាំងអស់បាននាំគ្នាផ្ញើរសារដឹងគុណជូនលោក Mandela។
លោកអតីតប្រធានាធិបតី Bill Clinton បានថ្លែងថា «ប្រវត្តិសាស្ត្រនឹងចងចាំថា លោកMandela ជាអ្នកគាំទ្រសេចក្តីថ្លៃថ្នូរ និងសេរីភាពរបស់មនុស្សលោក ហើយគាំទ្រសន្តិភាព និងការសម្របសម្រួលគ្នា។
លោកអតីប្រធានាធិបតី George H.W. Bush បានថ្លែងថា លោក Mandela ជាគំរូយ៉ាងមានអំណាចមួយ នៃការលោះកំហុស និងភាពរីករាយ ដោយហៅលោកថាជាមនុស្សមានសេចក្តីក្លាហានក្នុងចិត្តយ៉ាងខ្លាំង ដែលបានផ្លាស់ប្តូរមាគ៌ាប្រវត្តិសាស្ត្រ។
នៅក្នុងសុន្ទរកថាមួយទៅកាន់ពលរដ្ឋអាហ្វ្រិកខាងត្បូង លោកប្រធានាធិបតី Obama ថ្លែងថា កេរដំណែលរបស់លោក Mandela នោះគឺប្រទេសអាហ្វ្រិកខាងត្បូងមួយដែលមានសេរីភាព ដែលមានសន្តិភាពក្នុងខ្លួន ហើយថានេះជាគំរូមួយសម្រាប់ពិភពលោក។
លោកថ្លែងថា លោក Mandela ជាបុរសម្នាក់ដែលផ្លាស់ប្តូរប្រវត្តិសាស្ត្រ និងដែលបានកាច់ក្តោងសីលធម៌ក្នុងពិភពលោក ឲ្យងាកទៅរកយុត្តិធម៌។
សេតវិមាននៅមិនទាន់ជូនដំណឹងអំពីថាតើលោកប្រធានាធិបតីObama នឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូង តាមការរំពឹងទុក ដើម្បីចូលរួមនៅក្នុងពិធីបុណ្យសពតាមផ្លូវរដ្ឋ នៅពេលណានៅឡើយទេ៕
ប្រែសម្រួលដោយលោក ប៉ូច រាសី