ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ពី​ភាព​មិន​ស្មើ​គ្នា​នៅ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ ជា​សាកល


រូបឯកសារ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ លោក Tedros Adhanom Ghebreyesus ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​អំពាវនាវ​ឲ្យ​មាន​សមធម៌​ជា​សាកល​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន ទាក់ទិន​នឹង​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដោយ​បាន​និយាយ​ថា ប្រទេស​អ្នក​មាន​ចាំបាច់​ត្រូវ​ចែក​រំលែក​វ៉ា់ក់សាំង​ជាមួយ​នឹង​ប្រទេស​ក្រីក្រ។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​គណៈ​អភិបាល​ប្រតិបត្តិ​របស់​អង្គការ WHO ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ច័ន្ទ​មិ្សលមិញ ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា៖ «វា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ដែល​មនុស្ស​វ័យ​ក្មេង​មាន​សុខភាព​ល្អ​ក្នុង​ប្រទេស​អ្នក​មាន ទទួល​បាន​វ៉ាក់សាំង​កូវីដ១៩ មុន​បុគ្គលិក​សុខាភិបាល​និង​មនុស្ស​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ»។

លោក Tedros បន្ត​ថា៖ «វ៉ាក់សាំង​កូវីដ១៩ ជាង ៣៩ លាន​ដូស ត្រូវ​បាន​គេ​ចាក់​នៅ​ក្នុង​ប្រទេស​យ៉ាង​តិច ៤៩ ដែល​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់។ ប៉ុន្តែ​មាន​វ៉ាក់សាំង​តែ ២៥ ដូស​ប៉ុណ្ណោះ​ត្រូវ​បាន​ចាក់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មាន​បា្រក់​ចំណូល​ទាប​បំផុត»។

លោក Tedros បាន​បន្ថែម​ថា៖ «ខ្ញុំ​ត្រូវ​និយាយ​ដោយ​ត្រង់​ថា ពិភពលោក​ជិត​ឈាន​ទៅ​រក​ការ​បរាជ័យ​ផ្នែក​សីលធម៌​ដ៏​មហន្តរាយ​មួយ ហើយ​ផល​វិបាក​ដែល​បាន​មកពី​ការ​បរាជ័យ​នេះ​គឺ​ការ​បាត់បង់​ជីវិត​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេសក្រីក្រ​បំផុត​នៅ​លើ​ពិភពលោក។ សមធម៌​នៃ​ការ​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩ មិន​ត្រឹមតែ​ជា​ភាព​ចាំបាច់​ផ្នែក​សីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជា​ភាព​ចាំបាច់​ផ្នែក​យុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ច​ផងដែរ»៕

XS
SM
MD
LG