ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ថា លោក​ផ្ដោត​លើ​វិបត្តិ​កូវីដ១៩ ជាជាង​លើ​សវនាការ​កាត់ទោស​លោក Trump


លោក​ប្រធានាធិបតី Joe Biden អ្នកស្រី​អនុប្រធានាធិបតី Kamala Harris និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ធុរកិច្ច​ដើម្បី​ពិភាក្សា​អំពី​កញ្ចប់​ជំនួយ​សង្គ្រោះ​កូវីដ១៩ នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។
លោក​ប្រធានាធិបតី Joe Biden អ្នកស្រី​អនុប្រធានាធិបតី Kamala Harris និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​អ្នកស្រី Janet Yellen ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​ធុរកិច្ច​ដើម្បី​ពិភាក្សា​អំពី​កញ្ចប់​ជំនួយ​សង្គ្រោះ​កូវីដ១៩ នៅ​សេតវិមាន កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា ទោះបីជា​សវនាការ​កាត់ទោស​លោក​អតីត​ប្រធានាធិបតី Donald Trump កំពុង​ដំណើរការ​នៅ​ក្នុង​ព្រឹទ្ធសភា​ក៏​ដោយ ក៏​អ្វី​ដែល​លោក​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​នៅ​ពេល​នេះ​ គឺ​ការ​ដោះស្រាយ​វិបត្តិ​ជំងឺ​កូវីដ១៩។

នៅ​ពេល​ដែល​អ្នក​កាសែត​សួរ​កាលពី​ថ្ងៃ​អង្គារ​ថាតើ​លោក​មាន​បាន​មើល​ការ​កាត់ទោស​លោក Trump ដែរ​ឬទេ លោក Biden បាន​ឆ្លើយ​ថា៖ «ខ្ញុំ​អត់​មើល​ទេ»។

លោក Biden បាន​បន្ត​ថា៖ «យើង​បាន​បាត់បង់​ជីវិត​មនុស្ស​ជាង ៤៥០.០០០ នាក់​រួច​ទៅ​ហើយ [ដោយសារ​ជំងឺ​កូវីដ១៩] ហើយ​យើង​អាច​បាត់បង់​ជីវិត​មនុស្ស​កាន់តែ​ច្រើន​ថែម​ទៀត ប្រសិនបើ​យើង​មិន​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​និង​ឆាប់​រហ័ស។ ...កុមារ​ជា​ច្រើន​កំពុង​ស្រេក​ឃ្លាន។ ក្រុម​គ្រួសារ​ជា​ច្រើន​មាន​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ។ ពួកគេ​កំពុង​មាន​បញ្ហា។ នេះ​ជា​ការងារ​របស់​ខ្ញុំ។ ព្រឹទ្ធសភា​មាន​កិច្ចការ​របស់​ពួកគេ ហើយ​ពួកគេ​ជិត​ចាប់ផ្តើម​ធ្វើ​កិច្ចការ​នោះ​ហើយ។ ខ្ញុំ​ច្បាស់​ថា ពួកគេ​នឹង​ប្រព្រឹត្តិ​ត្រឹមត្រូវ»។

លោក Biden បាន​បន្ថែម​ថា លោក​នឹង​មិន​និយាយ​អ្វី​បន្ត​ទៀត​ទេ​អំពី​ការ​កាត់ទោស​លោក Trump។

ព្រឹទ្ធសភា​កំពុង​ដំណើរការ​សវនាការ​កាត់ទោស​លោក Trump ក្រោម​បទ​ចោទ​ប្រកាន់​ថា លោក Trump បាន​ញុះញង់​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​កាលពី​ខែ​មុន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG