ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ចង់​កាត់​បន្ថយ​ទទួល​យក​ជនភៀន​ខ្លួន​តិច​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​កាយវិការ​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ធ្វើ​កាយវិការ​ទៅ​កាន់​សារព័ត៌មាន នៅ​សេត​វិមាន កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា ២០១៩។

រដ្ឋបាល​លោក ត្រាំ​ កំពុង​ស្នើ​ឲ្យ​ទទួល​ជនភៀស​ខ្លួន​ច្រើន​បំផុត​ត្រឹម​១៨០០០​នាក់​នៅ​ឆ្នាំ​ក្រោយ​នេះ​ ដែល​ជា​ចំនួន​តិច​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​សហរដ្ឋអាមេរិក។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ប្រសិន​បើ​រដ្ឋាភិបាល​យល់​ព្រម​ នោះ​ឆ្នាំ​២០២០​នេះ​នឹង​ក្លាយ​ជា​ឆ្នាំទីបី​នៃ​ការកាត់​បន្ថយ​ទទួល​យក​ជនភៀសខ្លួន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ នៃ​កម្មវិធី​តាំង​ទីលំនៅ​ថ្មី​ ក្រោម​រដ្ឋបាល​លោក ត្រាំ។

មន្រ្តីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ថាការ​សម្រេច​ចុង​ក្រោយ​លើ​សំណើ​នេះ​ ដែល​ត្រូវ​បាន​ហៅ​ថា «ការប្តេជ្ញា​របស់​ប្រធានាធិបតី‍» ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​នេះ​ បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​នឹង​សភា​ចប់​រួច​រាល់។

នៅ​ក្នុង​ឆ្នាំ​សារ​ពើពន្ធ​២០១៨ នៅ​ក្រោម​រដ្ឋបាល​លោក ត្រាំ​ ចំនួន​ជនភៀសខ្លួន​ត្រូវ​បាន​កំណត់​ត្រឹម​៤៥០០០​នាក់ ប៉ុន្តែ​មាន​ជនភៀស​ខ្លួន​តែ​២២៤៩១​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ទទួល​យក។

នៅ​ក្នុង​ឆ្នាំ​សារពើ​ពន្ធ​២០១៩​នេះ​ ចំនួន​ជនភៀសខ្លួន​ត្រូវ​បាន​កំណត់​មក​នៅ​ត្រឹម​៣០០០០​នាក់​ ហើយ​គិត​នៅ​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ទៀត​នៃ​ការ​បញ្ចប់​ឆ្នាំ​សារពើ​ពន្ធ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ទទួល​យក​ជនភៀស​ខ្លួន​ចំនួន​២៩៩៧២។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​ក្រសួង​ការបរទេស។

នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ ចំនួន​ជន​ភៀស​ជា​មធ្យម​ដែល​សហរដ្ឋអាមេរិក​ទទួល​យក​មាន​ចំនួន​ពី​៦០០០០​ទៅ​៧០០០០​នាក់ ​ចាប់​តាំង​ពី​កម្មវិធី​តាំង​ទីលំនៅ​ថ្មី​នេះ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៨០​មក៕

XS
SM
MD
LG