ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សេតវិមាន​ធ្វើ​ដំណើរ​ទៅ​បរទេស​ ដើម្បី​​ទទួល​បាន​ការ​គាំទ្រ​សម្រាប់​ផែនការ​នៅ​មជ្ឈឹម​បូព៌ា


រូបឯកសារ៖ ទីប្រឹក្សាសេតវិមានលោក Jared Kushner ចូលរួមប្រជុំ​ក្នុងសន្និសីទមួយស្តីពី​សន្តិភាព និងសន្តិសុខ​នៅ​តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ 
រូបឯកសារ៖ ទីប្រឹក្សាសេតវិមានលោក Jared Kushner ចូលរួមប្រជុំ​ក្នុងសន្និសីទមួយស្តីពី​សន្តិភាព និងសន្តិសុខ​នៅ​តំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ 

ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​​កើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រុង​ប្រៀប​បញ្ចេញផ្នែក​​មួយ​នៃ​ផែនការ​សេដ្ឋ​កិច្ច​នៅឯ​សន្និសីទ​ក្នុង​ប្រទេស​បារ៉ែន​នា​ចុង​ខែ​មិថុនា។

កូន​ប្រសារ​ប្រុស​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​គឺ​លោក Jared Kushner បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ ៣​ថ្ងៃ​ ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​ផែនការ​នៅ​តំបន់​មជ្ឈឹម​បូព៌ា។

ក្រុម​មន្រ្តី​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក Jared Kushner រួម​ជាមួយលោកស្រី Iran Brian Hookតំណាង​សហរដ្ឋ​អាមេរិក លោកJason Greenblatt អ្នក​ចរចា​អន្តរជាតិ​របស់​សហរដ្ឋ​អាមេរិក​ក៏​នឹង​បំពេញ​ទស្សនកិច្ច​ប្រទេស​ហ្សក​ដា​នី ​និង​អ៊ីស្រាអែល​ផង​ដែរ។

ដំណើរ​បំពេញ​ទស្សនកិច្ច​នេះកើត​មាន​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ប្រុង​ប្រៀប​បញ្ចេញផ្នែកមួយ​នៃ​ផែនការ​សេដ្ឋ​កិច្ច​នៅឯ​សន្និសីទ​ក្នុង​ប្រទេស​បារ៉ែន​នា​ចុង​ខែ​មិថុនា។

ប៉ាឡេស្ទីន​បាន​ច្រាន​ចោល​រួច​ហើយនូវផែនការ​សន្តិភាព​នេះ​ ហើយ​បាន​អំពាវនាវ​ដល់​បណ្តាប្រទេស​អារ៉ាប់ឲ្យ​ធ្វើ​ពហិការ​កុំចូល​រួម​សន្និសីទ​ ​ដោយ​លើកឡើង​ពី​ការទទួល​ស្គាល់​កាល​ពីពេល​មុន​របស់​រដ្ឋបាល​ប្រធានា​ធិបតី​ត្រាំ​ដល់​អធិប​តេយ្យ​ភាព​អ៊ីស្រា អែល​លើ​ទីក្រុង​ហ្ស៊េរុយសាឡិម។ ប្រទេស​អារ៉ាប៊ី ​សាអូឌីត ​អារ៉ាប់​រួម និង​កាតា​ បាន​សន្យារួច​ហើយ​ ដើម្បី​ចូល​រួម​សន្និ​សីទ​នេះ។

នាយករដ្ឋមន្រ្តី​ដែនដី​ប៉ាឡេស្ទីន​លោក Mohammad Shtayyeh បាន​បញ្ជាក់​ប្រាប់កិច្ច​ប្រ​ជុំគណៈរដ្ឋ​មន្រ្តី​នៅ​ដើម​ខែ​នេះពី​តម្រូវការសម្រាប់​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ជា​មួយ​អ៊ីស្រាអែល ដែល​ដោះ​ស្រាយ​បញ្ហា​យូរអង្វែង​ដូចជា ​ការត្រួតត្រា​នៅ​តំបន់ West Bank របស់​អ៊ីស្រាអែល។​ លោក​បាន​និយាយ​ថា «ការតស៊ូ​របស់​យើង គឺ​អំពី​ដីធ្លី ​ដើម្បី​បញ្ចប់​ការ​ត្រួតត្រាដើម្បី​បង្កើត​រដ្ឋ​យើង​ដោយ​មាន​ហ្ស៊េរុយសាឡិម​ជា​រដ្ឋ​ធានី ​និង​ការវិល​ត្រឡប់​របស់​ជន​ភៀស​ខ្លួន»៕

XS
SM
MD
LG