លោកស្រី Nguyen Ngoc Nhu Quynh ជាអ្នកសរសេរប្លុកវៀតណាមដែលបានទទួលរង្វាន់ស្រ្តីក្លាហានអន្តរជាតិ (International Women of Courage Award)មកពីលោកជំទាវទី១ Melania Trumpកាលពីខែមីនាបានត្រូវរដ្ឋាភិបាលក្រុងហាណូយកាត់ឲ្យជាប់ទោស១០ឆ្នាំចំពោះសកម្មភាពដែលបានធ្វើឲ្យលោកស្រីល្បីល្បាញ នេះតាមការបញ្ជាក់ពីមេធាវីរបស់លោកស្រី។
រដ្ឋាភិបាលបានរកឃើញកំហុសលោកស្រី Nguyen Ngoc Nhu Quynh ដែលគេស្គាល់ថា មាតាផ្សិតឬ Mother Mushroom និងMe Nam មានទោសនៅក្រោមមាត្រាទី៨៨នៃក្រមព្រហ្មទណ្ឌឆ្នាំ១៩៩៩ ដែលធ្វើការឃោសនាប្រឆាំងរដ្ឋរបស់សាធារណរដ្ឋ សង្គមនិយមវៀតណាម។ លោកស្រីបានប្រឈមមុខជាប់គុកជាអតិបរមាចំនួន១២ឆ្នាំនៅក្រោមច្បាប់ដែលមិនបានចែងឲ្យច្បាស់លាស់ដែលបានធ្វើឲ្យមានការថ្កោលទោសពីអន្តរជាតិចំពោះការអនុញ្ញាតិឲ្យរដ្ឋាភិបាលបង្រ្កាពួកប្រឆាំង។
លោកស្រី Quyng មានអាយុ៣៧ឆ្នាំ បានត្រូវឃុំខ្លួនលើបទចោទប្រកាន់នៅពេលបច្ចុប្បន្ននេះចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦បន្ទាប់ពីចុះផ្សាយអំពីមនុស្សស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។
លោក Nguyen Kha Thanhជាមេធាវីម្នាក់នៃមេធាវី៣នាក់របស់លោកស្រី Quynh បានហៅសាលក្រមនេះថា ខ្លាំងជាងសាលក្រមឃាតុកម្មសម្លាប់មនុស្សទៅទៀត។
មេធាវី Ha Huy Sonដែលស្នើសុំជួយការពារក្តីលោកស្រី Quynh ដែលត្រូវបានបដិ សេធដោយមន្រ្តីតុលាការបានប្រាប់ VOAផ្សាយជាភាសាវៀតណាមថា «វាជាការមិន ត្រឹមត្រូវទាល់តែសោះចំពោះលោកស្រីម្តាយផ្សិតចាប់តាំងពីដើមមក ដែលផ្អែកលើ ២ចំណុច។ ទីមួយតុលាការមិនគោរពសិទ្ធិរបស់ចុងចោទចំពោះការឲ្យមានមេធាវី។ទី២ តុលាការប្រើប្រាស់របាយការណ៍ប៉ូលិសដើម្បីសន្និដ្ឋានកំហុសរបស់ចុងចោទនៅខាងមុខតុលាការ»៕