ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ត្រូវ​បាន​គេ​ជំរុញ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​អតីត​បណ្ណាធិការ​កាសែត


លោក Kim Quoc Hoa អតីត​បណ្ណាធិការ​នៃ​កាសែត Elderly។
លោក Kim Quoc Hoa អតីត​បណ្ណាធិការ​នៃ​កាសែត Elderly។

អង្គការ​សិទ្ធិ​មនុស្ស​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ដែល​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន​បាន​ទាមទារ​ឲ្យ​វៀតណាម​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដ៏​ធ្ងន់ធ្ងរប្រឆាំងលោក Kim Quoc Hoa អតីត​បណ្ណាធិការ​នៃ​កាសែត Elderly។

គណៈ​កម្មាធិការ​ការពារ​អ្នក​កាសែត​ក៏​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាតិ​ឲ្យ​បណ្តាញ​ព័ត៌មាន​ដើរ​តួនាទី​ឲ្យ​មាន​តុល្យភាព​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ដាក់​ទណ្ឌកម្ម​នានា។

លោក Hoa ​បាន​រង​ការ​ចោទប្រកាន់​នៅ​ដើម​សប្តាហ៍​នេះពី​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដែល​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ ​ហើយ​និង​រំលោភ​សេរីភាព​និង​សិទ្ធិ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះពុម្ភ​ផ្សាយ​អត្ថបទ​ដែល​បញ្ចេញ​ព័ត៌មាន​មិន​ពិត​ដែល​ជា​ការ​រំលោភ​ខាង​ព្រហ្មទណ្ឌ​នៅ​ក្រោម​មាត្រា​២៥៨នៃ​ក្រុម​ព្រហ្ម​ទណ្ឌ​របស់​វៀតណាម។

អ្នក​សរសេរ​ប្លុក Huynh Ngoc Chenh អតីត​បណ្ណាធិការ​នៃ​កាសែត​យុវជន​ (Thanh Nien) បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​វៀតណាម​ថា បណ្តាញ​ព័ត៌មានបាន​ជួប​ប្រទះ​នឹង​កាត់​ទោស។

លោកChenh ​និយាយ​ថា​ កាល​មុន ​លោក Hoa បាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ផ្តួចផ្តើម​ដោយ​ប្រធាន​គណបក្ស​កុម្មុនិស្ត។ ក៏ប៉ុន្តែ ​បន្ទាប់​មក ​លោក​បាន​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​ហើយ​រង​ការ​ចោទ​ប្រកាន់។ យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ទំនង​ជា​បរាជ័យ​ហើយ។

​លោក Chenh ​បាន​និយាយ​បន្ត​ទៀត​ថា ​លោក Hoa ​ជា​បណ្ណាធិការ​ជាន់​ខ្ពស់​កាសែត​លើក​ទី​មួយ​ដែល​កាន់កាប់​ដោយ​រដ្ឋដែល​ត្រូវ​បាន​កាត់​ទោស​នៅ​ក្រោម​មាត្រា​២៥៨​ដែល​ជា​ច្បាប់​ប្រឆាំង​រដ្ឋ​មាន​ភាព​ស្រពេច​ស្រពិល​ដែល​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​ដោយ​អង្គការ​សិទ្ធិ​មនុស្សពីការ​បំភិត​បំភ័យ​អ្នក​ប្រឆាំង​នោះ៕

XS
SM
MD
LG