វ៉ាស៊ីនតោន —
ក្រោយពីឱសានវាទ៣សប្តាហ៍ដើម្បីបំភ្លឺអំពីការចុះផ្សាយអត្ថបទរបស់កាសែតគណបក្សជំទាស់មួយដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកងទ័ពបានកន្លងផុត ហើយគ្មានការបំភ្លឺជាផ្លូវការនោះ មន្ត្រីរដ្ឋាភិបាលបានអះអាងថា ខ្លួនបានបញ្ជូនសំណុំរឿងនេះទៅកាន់ក្រសួងការពារជាតិ ដើម្បីបន្តនីតិវិធីប្តឹងទៅតុលាការយោធា ដើម្បីកោះហៅបណ្ណាធិការកាសែតមនសិការខ្មែរឲ្យបំភ្លឺអំពីអត្ថបទនេះ។
នេះជាការអះអាងរបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ហើយជាអ្នកសរសេរលិខិតដើម្បីឲ្យមានការបំភ្លឺពីសារព័ត៌មានមនសិការខ្មែរ៖ «បើតាមជានីតិវិធី ការិយាល័យខ្ញុំបានបញ្ជូននៅថ្ងៃច័ន្ទនេះ។ យើងរៀបចំ ឬក៏បានបញ្ជូន ព្រោះខ្ញុំនៅឯសៀមរាប បញ្ជូនទៅដើម្បីបញ្ជូនទៅដល់ក្រសួងការពារ ជាតិ។ ហើយក្រសួងការពារជាតិហ្នឹងគេមាននីតិវិធី មានមេធាវីដើម្បីបញ្ជូន សំណុំរឿងនេះទៅតុលាការយោធាដើម្បីការពារផលប្រយោជន៍យើងនិងសិទ្ធិ ដែលយើងចង់បាន»។
កាសែតមនសិការខ្មែរ ដែលជាកាសែតជំទាស់តែមួយរបស់គណបក្សជំទាស់ បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៣ដោយបានដកស្រង់សម្តីរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានក្រៅប្រទេស មួយអំពីការបោះឆ្នោត ដោយដាក់ចំណងជើងថា «កឹម សុខា៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការបន្លំលទ្ធផលបោះឆ្នោត និងបញ្ជូនកម្លាំងប្រដាប់អាវុធមកឡោមព័ទ្ធភ្នំពេញប្លន់យកជ័យជម្នះប្រជារាស្រ្តខ្មែរ»។
លោកកឹម សុខា ពេលនេះកំពុងស្ថិតនៅក្នុងស.រ.អា.ដើម្បីជួបជាមួយពលរដ្ឋខ្មែរ និងមន្ត្រីអាមេរិកាំង ដូចជាសមាជិកសភាអាមេរិក លោក Ed Royce ជាដើម។ លោកធ្លាប់បានបញ្ជាក់ខ្លីថា រឿងចុះផ្សាយអត្ថបទនោះជាបញ្ហារបស់អ្នក កាសែត។
ទោះបីជាមិនមានទាន់មានការបញ្ជាក់អំពីមូលហេតុនៃការចង់បានការបំភ្លឺមែន តែមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីតុលាការយោធាបានអះអាងថា បញ្ហាកេរ្តិ៍ឈ្មោះកងទ័ពជាតិទាំងមូល និងបញ្ហាសន្តិសុខជារឿងដែលបណ្ណាធិការកាសែតមនសិការ ខ្មែរទំនងជាត្រូវប្រឈមមុខនៅតុលាការយោធាតាមច្បាប់ក្រមព្រហ្មទណ្ឌថ្មី។
ដោយថ្លែងចំអកលើចំណាត់ការនេះតាមផ្លូវតុលាការយោធាជាជាងតុលាការស៊ីវិលនោះ លោកដាំ សិទ្ធិ ដែលត្រូវគេស្គាល់ថា ជាអ្នកគ្រប់គ្រងម្នាក់នៃកាសែត មនសិការខ្មែរ ហើយត្រូវគេដឹងថា ជាតំណាងរាស្ត្រជាប់ឆ្នោតផងនោះ បានចាត់ទុកថា ចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងសារព័ត៌មានរបស់លោកគឺជាការគំរាម កំហែងបែបថ្មីមួយទៀត លើអ្វីដែលកាសែតគ្រាន់តែសរសេរផ្អែកលើអ្វីដែលកាសែតបានទទួលព័ត៌មាន។
«បើសិនណាមានចំណាត់ការដូចសម្តីលោកផៃ ស៊ីផានមែន នេះជាការបំបិទសិទ្ធិសេរីភាព ជាការគម្រាមកំហែងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការសម្តែងមតិ ហើយវាផ្ទុយនឹងអ្វីដែលមានក្នុងរដ្ឋធម្មនុញ្ញ វាផ្ទុយនឹងអ្វីដែលមានការបញ្ចេញមតិប្រជាពលរដ្ឋ និងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ហើយជាការបំបិទសិទ្ធិសេរីភាពបញ្ចេញព័ត៌មានពិត ការនិយាយពិត ហើយដែលគេមិនសប្បាយចិត្ត»។
សារព័ត៌មានមនសិការខ្មែរដែលត្រូវគេដឹងថា ធ្លាប់សរសេររិៈគន់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឥតសំចៃនោះ ត្រូវតុលាការកម្ពុជាកោះហៅ ជាច្រើនលើក ដោយសារការប្តឹងផ្តល់ពីមន្ត្រីរដ្ឋាភិបាល ត្រូវផ្អាកការផ្សាយ ហើយបុគ្គលិករបស់ខ្លួនម្នាក់គឺលោកឃឹម សម្បូរត្រូវឃាតករបាញ់សម្លាប់កាលពីឆ្នាំ២០០៨។
លោកដាំ សិទ្ធិបានការពារសារព័ត៌មានមនសិការខ្មែរ ដោយអះអាងថា ការចុះផ្សាយលើកក្រោយនេះមិនមែនជាការខុសច្បាប់ ឬផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ សារព័ត៌មានទេ គឺជាការផ្សាយព័ត៌មានពិតតាមស្ថានការណ៍ដែលពលរដ្ឋកំពុងតវ៉ា រឿងការគៃបន្លំសន្លឹកឆ្នោត។
«បានន័យថា គាត់បានសម្ភាសវាពាក់ព័ន្ធនឹងលទ្ធផលជ័យជម្នះរបស់ប្រជារាស្ត្រ ខ្មែរដែលបោះឆ្នោតឲ្យគណបក្សង្គ្រោះជាតិ។ ហើយការបោះឆ្នោតឲ្យគណបក្ស សង្គ្រោះជាតិហ្នឹងត្រូវបានគៃបន្លំ ហើយគេប្រើកម្លាំងប្រដាប់អាវុធ ចល័តទ័ព ហើយនឹងមានរថក្រោះបើកនៅទីក្រុងភ្នំពេញហ្នឹង។ ហើយខ្ញុំក៏បានដកស្រង់ ប្រសាសន៍របស់លោកអនុប្រធានកឹម សុខាមកសរសេរជាអត្ថបទកាសែតមួយ ចុះផ្សាយហ្នឹងគឺវាតម្រូវនឹងសភាពការណ៍សព្វថ្ងៃ ដែលគណបក្សសង្គ្រោះជាតិរួមជាមួយប្រជាពលរដ្ឋលើសលុបហ្នឹង ដែលកំពុងតវ៉ាទាមទារនូវលទ្ធផលឆ្នោត ទាមទារប្រឆាំងការលួចបន្លំ ទាមទាររឿងគ.ជ.ប.ដែលបំភ័នលទ្ធផលពិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិហ្នឹង»។
លោកមឿន ឈានណារិទ្ធ អ្នកឃ្លាំមើលវិស័យសារព័តមានម្នាក់ក្នុងប្រទេសកម្ពុជា បានអះអាងថា អ្នកសារព័ត៌មានគួរតែមានសិទ្ធិសេរីភាពពេញលេញ ក្នុងការរាយការណ៍ព័ត៌មានតាមប្រភព។
«អ្នកសារព័ត៌មានយើងមិនគួរត្រូវគេដាក់ទោស ឬចោទប្រកាន់អំពីបញ្ហារាយ ការណ៍ព័ត៌មានទេ ដរាបណាគាត់រាយការណ៍ព័ត៌មានហ្នឹងត្រូវតាមការណ៍ពិតដែលគេប្រាប់គាត់។ ទោះបីប្រភពដើមហ្នឹងកុហកក៏ដោយ ក៏យើងរាយការណ៍តាមហ្នឹង ព្រោះយើងអត់ដឹងថា តើប្រភពណាមួយវាពិត ណាមួយមិនពិតទេ។ អ្នកសារព័ត៌មានអត់ដឹងទេ ព្រោះអីជារៀងរាល់ថ្ងៃ យើងរាយការណ៍ព័ត៌មានច្រើនណាស់។ អញ្ចឹងព័ត៌មានខ្លះវាហួសពីសមត្ថភាពយើងដើម្បីធ្វើការផ្ទៀងផ្ទាត់ថា ពិតឬមិនពិត។ អញ្ចឹងទៅយើងអត់ដឹងទេ»។
តែលោកផៃ ស៊ីផានបានអះអាងថា នេះជាការសួរនាំ និងឆ្លើយបំភ្លឺ ហើយនឹងជា សិទ្ធិទទួលព័ត៌មានតាមច្បាប់ មិនមែនជាការធ្វើឲ្យប៉ះពាល់ ឬការគំរាមកំហែង ដល់សិទ្ធិសេរីភាពសារព័ត៌មានទេ។ លោកថ្លែងថា នៅពេលបណ្ណាធិការកាសែត មិនឆ្លើយជាផ្លូវការទេ នោះគឺវានឹងក្លាយជាវិវាទដែលត្រូវដោះស្រាយតាមផ្លូវ តុលាការ។
ប្រទេសកម្ពុជាត្រូវអង្គការស.រ.អា.មួយឈ្មោះ Freedom House បានចាត់ទុកក្នុង របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ជាប្រទេសគ្មានសេរីភាពផ្នែកសារព័ត៌មាន ទេសម្រាប់ឆ្នាំ២០១២ និងឆ្នាំ២០១៣ ដោយសារការធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានតាមរយៈតុលាការ ការសម្លាប់អ្នកកាសែតនិងបញ្ហារំលោភបំពាន ផ្សេងៗទៀត៕