លោកស្រី Kamala Harris បានធ្វើដំណើរទៅដល់ឥណ្ឌូណេស៊ីដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនិងកិច្ចប្រជុំពាក់ព័ន្ធ
លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់រដ្ឋធានីហ្សាការតាដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលសហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា និងរុស្ស៊ី ជាសមាជិក និងកិច្ចប្រជុំពាក់ព័ន្ធនានា។ លោកស្រី Harris មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលក្នុងតំបន់នេះ ជំនួសលោកប្រធានាធិបតី Joe Biden ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងកើនឡើង។ ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីចិនលោក Xi Jinping ក៏មិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ ដោយនាយករដ្ឋមន្ត្រីចិនលោក Li Qiang នឹងមានវត្តមានក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន និងអាស៊ីបូព៌ា៕