ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ស.រ.អា. បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​មជ្ឈិម​បូព៌ា​ជា​សញ្ញា​ព្រមាន​អ៊ីរ៉ង់


រូបឯកសារ៖ ​យន្តហោះ​ទម្លាក់​គ្រាប់បែក ​B-52H។
រូបឯកសារ៖ ​យន្តហោះ​ទម្លាក់​គ្រាប់បែក ​B-52H។

យោធា​សហរដ្ឋ​អាមេរិក​ បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក ​B-52H ​ចំនួន​២​គ្រឿង​ ពី​សហរដ្ឋ​អាមេរិក​ទៅ​មជ្ឈិម​បូព៌ា​ កាលពី​ថ្ងៃព្រហស្បតិ៍​ដែល​ជាផ្នែក​មួយ​នៃ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ដើម្បី​រារាំង​មិន​ឲ្យអ៊ីរ៉ង់​វាយប្រហារ​ ដែល​អាច​កើត​មានចំពេល​តំបន់​នេះ​ មាន​ហានិភ័យ​ច្រើន​ឡើង។ ​នេះ​បើ​យោង​តាម​មន្រ្តី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក។​

ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ មន្ត្រី​យោធា​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​វីអូអេ​ថា​«ការហោះហើរ​មិន​មែន​ជា​សកម្មភាព​វាយ​ប្រហារ​ទេ ​គឺ​គ្រាន់តែ​រារាំង​ប្រទេសអ៊ីរ៉ង់​តែ​ប៉ុណ្ណោះ»។ ​មន្ត្រី​នោះបន្ថែម​ថា ​យោធា​ស.រ.អា.​ បាន​ឃើញ​សញ្ញាបង្ក​បញ្ហា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​នាពេល​ថ្មីៗ​នេះ​ថា​ អ៊ីរ៉ង់​ ឬ​កងកម្លាំង​គាំទ្រ​ដោយ​អ៊ីរ៉ង់ ​ប្រហែល​ជា​កំពុង​រៀបចំ​ផែនការ​វាយ​ប្រហារ។​

សញ្ញា​ទាំងនោះ ​គួបផ្សំ​នឹង​ការកាត់​បន្ថយ​ចំនួន​ទាហាន​អាមេរិក​នៅអ៊ីរ៉ាក់​និង​ខួប​នៃ​ការវាយ​ប្រហារ​របស់​អាមេរិក​ ដែល​បាន​សម្លាប់​មេបញ្ជាការ​កងកម្លាំងអ៊ីរ៉ង់​ គឺ​លោក​ Qassem Soleimani​ នោះ ​បាន​ធ្វើ​ឲ្យហានិភ័យ​មាន​កម្រិត​លើស​«មធ្យមភាគ»​ ធ្វើ​ឲ្យ​ប្រទេសអ៊ីរ៉ង់​គិត​ខុស។​

យន្តហោះ​ទម្លាក់​គ្រាប់បែក ​B-52H ​ទាំងពីរគ្រឿង​ បាន​ចាក​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស ​Barksdale ​ក្នុង​រដ្ឋ ​Louisiana ​ហើយមិន​បាន​ទម្លាក់​គ្រាប់បែក​ក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​«ភ្លាមៗ​»នេះ​ឡើយ។​ ផ្ទុយ​ទៅវិញ​បេសកកម្ម​ទៅ​កាន់​តំបន់​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​ និង​ធានា​ដល់​សម្ព័ន្ធ​មិត្ត។ ​នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​បញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក ​(CENTCOM)​ ដែល​ត្រួតពិនិត្យ​ប្រតិបត្តិការ​យោធា​របស់​អាមេរិក​នៅ​មជ្ឈិម​បូព៌ា។​

កាលពី​ខែ​មុនក្រសួង​ការពារ​ជាតិ​ស.រ.អា. ​បាន​ប្រកាស​ថា ខ្លួន​នឹង​ដក​កងទ័ព​អាមេរិក​ចំនួន​៥០០​នាក់ចេញ​ពី​ប្រទេសអ៊ីរ៉ាក់ ​មុន​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ចូល​កាន់​តំណែង​នៅឆ្នាំ​ក្រោយ។​ ភាពតានតឹង​នៅតែ​មាន​កម្រិត​ខ្ពស់​រវាង​សហរដ្ឋ​អាមេរិក​និង​អ៊ីរ៉ង់ ​ក្នុង​ពេលមួយ​ឆ្នាំ​កន្លងមក​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG