ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ឲ្យ​លោក Blinken កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស


លោក Antony Blinken បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសទី ៧១ របស់សហរដ្ឋអាមេរិក នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
លោក Antony Blinken បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការបរទេសទី ៧១ របស់សហរដ្ឋអាមេរិក នៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

ព្រឹទ្ធសភា​សហរដ្ឋ​អាមរិក​បានអនុម័ត​ឲ្យ​លោក Antony Blinken ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កាល​ពី​ថ្ងៃ​អង្គារ​ ដែល​ការណ៍​នេះ​បាន​ត្រួស​ត្រាយ​ផ្លូវឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី Biden​ផ្លាស់ប្ដូរ​បន្តិចម្តងៗ​នូវ​គោល​នយោបាយ​ឯកានិយម​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump។

លោក​ Blinken ត្រូវ​បាន​អនុម័តក្នុង​សំឡេង​ ៧២ ទល់​នឹង ២២ ដើម្បី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទី៧១ របស់​សហរដ្ឋ​អាមេរិក ជា​តំណែង​ខ្ពស់​បំផុត​ក្នុង​ជួរ​គណ:រដ្ឋមន្ត្រី និង​ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​៤ ក្នុង​ការ​ស្នង​តំណែង​ប្រធានាធិបតី។

នៅ​ក្នុង​ការសវនការ​អនុម័ត​មុខ​តំណែង​នេះ កាល​ពី​សប្ដាហ៍​មុន​ លោក Blinken បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​នានា​ ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ចិន អ៊ីរ៉ង់​ រុស្ស៊ី និង​កូរ៉េខាងជើង។

លោក​បាន​និយាយ​ថា ប្រទេស​ចិន​បង្ក​បញ្ហា​ធ្ងន់ធរ​ដល់​ផល​ប្រយោជន៍សហរដ្ឋ​អាមេរិក ប៉ុន្តែ​បាន​កត់​សម្គាល់​ថា​ នៅ​មាន​ផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ [ជាមួយ​ប្រទេស​ចិន]។​

លោក​បាន​និយាយថា៖ «មាន​ការ​ប្រជែងជា​សត្រូវ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ទំនាក់ទំនង​ប្រទេស​ទំាងពីរ ច្បាស់​ណាស់​វា​ជា​ទិដ្ឋភាព​នៃ​ការ​ប្រកួត​ប្រជែង តែ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​ខ្លះ​ដែរ នៅ​ពេល​វា​ជា​រឿង​ប្រយោជន៍​រួម។

លោក Blinken​ ក៏​បាន​ប្ដេជ្ញា​ថា​នឹងជំរុញ​ទឹកចិត្ត​ការងារឡើង​វិញ​នៅ​ក្រសួង​ការ​បរទេស​និង​ស្ថាប័ន​ការទូត​អាមេរិក។ លោក Blinken បាន​និយាយ​ថា លោក​យល់​ឃើញ​ថា មុខមាត់​របស់​សហរដ្ឋ​អាមេរិកលើ​ឆាក​អន្តរជាតិ​ គឺផ្អែក​លើ​ភាព​ជា​មេដឹកនាំ​ ដែល​មាន​«ការ​ដាក់​ខ្លួន និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង»៕

XS
SM
MD
LG