មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា ការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ គឺជា«គោលនយោបាយមួយរបស់សហរដ្ឋអាមេរិកដែលយល់ថា ការការពារខ្លួនរបស់កោះតៃវ៉ាន់គឺត្រឹមត្រូវ»។
មន្ត្រីរូបនេះបន្ថែមថា៖ «ប្រទេសចិនធ្វើការមមាញឹកក្នុងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន» ដែលមានសន្តិភាពនិងស្ថិរភាពយូរអង្វែង នៅច្រកសមុទ្រតៃវ៉ាន់ រួមទាំងការគំរាមរបស់ចិនថា ចង់ប្រើប្រាស់កងកម្លាំងប្រឆាំងកោះតៃវ៉ាន់។
កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះហើយបានរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានផ្តល់ការយល់ព្រមយ៉ាងតឹងរ៉ឹងចំពោះសំណើរបស់កោះតៃវ៉ាន់ក្នុងការទិញយន្តហោះប្រយុទ្ធ F-16 ជាង៦០គ្រឿង។ តៃវ៉ាន់បានដាក់សំណើផ្លូវការមួយកាលពីដើមខែនេះ។
សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់សម្ភារៈយោធាដ៏ធំបំផុតរបស់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បាននិយាយប្រាប់ VOA ថា៖ «តាមគោលការណ៍នយោបាយ ក្រសួងការបរទេសស.រ.អា.មិនបានធ្វើការអធិប្បាយឬមិនបញ្ជាក់អំពីការស្នើលក់ ឬការផ្ទេរវិស័យការពារឡើយ រហូតដល់មានការជូនដំណឹងជាផ្លូវការដល់សភា»។
ប្រទេសចិនទាមទារថា កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយតែងតែថ្កោលទោសការលក់អាវុធឲ្យតៃវ៉ាន់៕