ការឆ្លងកាត់នាវាអាមេរិកពីរគ្រឿងក្នុងឈូងសមុទ្រតៃវ៉ាន់កាលពីខែកុម្ភៈ ដែលជាការ ឆ្លងកាត់លើកទី៤ចាប់តាំងពីឆ្នាំ២០១៨មក បង្ហាញពីកំណើនគាំទ្ររបស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនដល់ដែនដីតៃវ៉ាន់ ប្រឆាំងនឹងការគំរាមកំហែងរបស់ចិន។ នេះបើតាម ការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវក្នុងសប្តាហ៍នេះ។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការឆ្លងកាត់នាវាមានបំណងបង្ហាញចិនថា នាវាអាមេរិកល្បាតជាប្រចាំក្នុងសមុទ្រចិនខាងកើតនិងខាងត្បូង ហើយក៏ព្រោះតែចិនពង្រីកផ្ទៃសមុទ្រដែរ។
លោក អាន់ទ្រូ យាំង (Andrew Yang ) អគ្គលេខាធិការនៃអង្គការតាក់តែងគោលនយោបាយហៅថាក្រុមប្រឹក្សាចិនស្តីអំពីការសិក្សាគោលនយោបាយជាន់ខ្ពស់ក្នុងដែនដីតៃវ៉ាន់បានថ្លែងថា៖ «ការបង្ហាញពីការប្តេជ្ញាចិត្តនិងការសម្រេចចិត្តម៉ឺងម៉ាត់ យ៉ាងសកម្មក្នុងការអនុវត្តប្រតិបត្តិការនាវារបស់អាមេរិកដូច្នេះ ខ្ញុំគិតថាសហរដ្ឋអាមេរិកបញ្ជូនសារទៅចិនថា ខ្លួនមិនពេញចិត្តនឹងភាពច្រង៉េងច្រង៉ាងនិងឥរិយាបទគឃ្លើនរបស់ចិនកាន់តែរីកខ្លាំងឡើងក្នុងតំបន់នោះទេ»។
កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែកុម្ភៈ នាវាពិឃាដ្ឋអាមេរិកដែលផ្ទុកមីស៊ីល ដោយ ប្រព័ន្ធបញ្ជានាវាដឹកទំនិញ Cesar Chavez បានឆ្លងកាត់ដែនទឹក១៦០គីឡូម៉ែត្រ នៃឈូងសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកដែនដីតៃវ៉ាន់និងចិន៕