ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​រាយការណ៍ករណី​ទី​មួយ​នៃការ​ឆ្លង​​វីរុសកូរ៉ូណាពី​មនុស្ស​ទៅ​មនុស្ស


លោក Robert Redfield នៃមជ្ឈមណ្ឌលស.រ.អ.ខាងការត្រួតត្រានិងការបញ្ចៀសកុំឱ្យមានជំងឺ​ដែលភាសា​អង់គ្លេស​ហៅថា U.S. Centers for Disease Control and Prevention បាន​មកដល់​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ដើម្បី​ថ្លែង​ពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២០។
លោក Robert Redfield នៃមជ្ឈមណ្ឌលស.រ.អ.ខាងការត្រួតត្រានិងការបញ្ចៀសកុំឱ្យមានជំងឺ​ដែលភាសា​អង់គ្លេស​ហៅថា U.S. Centers for Disease Control and Prevention បាន​មកដល់​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ដើម្បី​ថ្លែង​ពី​វីរុស​កូរ៉ូណាកាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ២០២០។

កាលពី​ថ្ងៃព្រហស្បតិ៍​មន្ត្រី​សុខាភិបាល​ស.រ.អ.បាន​និយាយថា​ពួក​គេ​បាន​រក​ឃើញ​ករណី​ទី​មួយ​នៃការ​ឆ្លង​មេរោគ​វីរុស Coronaពីមនុស្សទៅមនុស្សនៅក្នុងស.រ.អ.។

លោក Robert Redfield នៃមជ្ឈមណ្ឌលស.រ.អ.ខាងការត្រួតត្រានិងការបញ្ចៀសកុំឱ្យមានជំងឺ​ដែលភាសា​អង់គ្លេស​ហៅថា U.S. Centers for Disease Control and Prevention ហៅ​កាត់ថា CDCបាននិយាយថា​បុរស​ម្នាក់​ដែល​មានផ្ទុកមេរោគ​នេះមាន​ការប៉ះពាល់​ជិតស្និទ្ធ​ជាមួយប្រពន្ធ​លោក​ដែលបាន​ធ្វើដំណើរ​ទៅ​កាន់ក្រុង Wuhanប្រទេសចិន​ដែលជាតំបន់​នៃការរាតត្បាត​ជំងឺនេះ​ដែល​បាន​បណ្តាល​ឱ្យមនុស្ស១៧០ស្លាប់។

លោក Redfield បាន​ថ្លែងថាប្តី​ប្រពន្ធ​គូនេះ​ជាអ្នក​ស្រុក​ក្រុង Chicago ក្នុងតំបន់​ពាក់កណ្តាល​ខាងលិច​ស.រ.អ.។ បុរសនេះ​មិនបានធ្វើដំណើរ​ទៅកាន់​ប្រទេសចិន​ជាមួយ​ប្រពន្ធ​លោកទេ។ នេះជា​ករណី​ទី៦នៃការ​ផ្ទុកមេរោគ​កូរ៉ូណា​នៅ​ក្នុងស.រ.អ.​ដោយ​ករណី​៥ក្នុងបណ្តា​ករណី​ទាំងនេះ​មានទាក់ទិន​នឹងមនុស្ស​ដែល​បានវិល​ត្រឡប់មក​កាន់​ស.រ.អ.វិញ​ក្រោយ​ធ្វើដំណើរទៅ​កាន់ប្រទេសចិន។

បើ​តាមកាសែត Washington Post ថាកាល​ពីព្រឹក​ថ្ងៃព្រហស្បតិ៍​ស.រ.អ.បាន​ប្រកាស​អំពី​ការបញ្ជូន​យន្តហោះ​ជើង​ហោះថ្មីៗទៅជម្លៀស​ជនជាតិ​អាមេរិកាំង​ដែលកំពុងឋិត​នៅក្នុងក្រុង​នេះ​នៅឡើយ។

ប្រធាន​នៃអង្គការ​សុខភាព​ពិភពលោក​បាននិយាយ​ថាលោក​នឹងសម្រេច​នៅថ្ងៃព្រហស្បតិ៍​អំពីថា​តើនឹងប្រកាស​ការរាតត្បាត​នៃមេរោគ​វីរុសកូរ៉ូណា​ជាភាពអាសន្ន​សុខភាព​សាកលឬទេ៕

XS
SM
MD
LG