ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទី​ភ្នាក់ងារ​ឱសថ​​​​​អាមេរិក​ពិចារណា​​រឹតត្បិត​​ដំណើរការ​​យល់​ព្រម​​លើ​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ អ្នកស្រាវជ្រាវ​ម្នាក់​លើក​ដប​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​កូវីដ១៩ នៅ​មន្ទីរ​ពិសោធន៍ Novavax នៅ​ក្រុង Gaithersburg រដ្ឋ​ Maryland កាល​ពី​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រាវជ្រាវ​ម្នាក់​លើក​ដប​វ៉ាក់សាំង​សាកល្បង​សម្រាប់​បង្ការ​កូវីដ១៩ នៅ​មន្ទីរ​ពិសោធន៍ Novavax នៅ​ក្រុង Gaithersburg រដ្ឋ​ Maryland កាល​ពី​ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០២០។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​រាយការណ៍​ថា​ រដ្ឋបាល​ស្បៀងអាហារ​និង​ឱសថសហរដ្ឋ​អាមេរិក​ ហៅ​កាត់​ថា FDA សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​ការ​ពិចារណា​ ​ក្នុងការ​ដាក់គោលការណ៍​ណែនាំថ្មី ដែល​មាន​ភាព​តឹងរ៉ឹង​ជាង​មុន​ សម្រាប់​ការអនុញ្ញាតឲ្យប្រើប្រាស់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​នោះ​ក្នុង​គ្រា​បន្ទាន់។

គោលការណ៍​ថ្មី​ដែលត្រូវ​បាន​ដាក់​ស្នើសុំនេះ​ តម្រូវ​ឲ្យក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នោះ​ ត្រូវ​តាម​ដានពិនិត្យ​មើល​សុខភាពអ្នក​ដែល​បានទទួល​ការ​ចាក់​វ៉ាក់សាំងសាក​ល្បង ក្នុង​ដំណាក់កាល​ចុង​ក្រោយនោះ ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់២ខែ​សិន បន្ទាប់​ពីគេ​បាន​ទទួល​ការ​ចាក់វ៉ាក់សាំង​ក្នុង​ដំណាក់កាល​ទី​២​និង​ចុង​ក្រោយ ដែល​ជា​ប្រភេទ​វ៉ាក់សាំង​សម្រាប់​ការ​សាកល្បង​នោះ។​

ក្រុមហ៊ុនផលិត​ឱសថ​ពីរ​របស់​អាមេរិកដែល​កំពុងស្រាវជ្រាវ​បង្កើត​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​នោះ គឺ​ក្រុម​ហ៊ុន​ Moderna និង​ក្រុមហ៊ុន​ Pfizer ទើប​ចាប់​ផ្តើម​សាក​ល្បង​ធ្វើ​តេស្ត​វ៉ាក់សាំងលើក​ទី​២​ ទៅ​លើ​អ្នក​ស្ម័គ្រ​ចិត្ត​របស់​ខ្លួន។

បើការ​ណែនាំថ្មី​នេះ​ត្រូវ​បាន​គេ​អនុម័ត​នោះ​ វា​ជា​ការ​ច្បាស់​ហើយ​ថា ​ការ​អនុញ្ញាត​ដាក់​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ប្រភេទថ្មីប្រឆំាងជំងឺ​កូវីដ​១៩​នោះ​ ​នឹង​កើតមាន​ឡើង​ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅថ្ងៃ​ទី​៣​វិច្ឆិកា​ខាង​មុខ​នេះ។​

កាល​ពីថ្ងៃ​អង្គារ​ ទី​២២ ខែ​កញ្ញា ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ​នៅ​សហរដ្ឋ​អាមេរិក​បាន​កើន​លើស២០០.០០០នាក់​ ខណៈ​ដែល​អ្នក​វិភាគ​ខាង​សុខភាពនៅ​សាកលវិទ្យាល័យវ៉ាស៊ីនតោនលើក​ឡើង​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩​ អាចឡើង​ដល់​ចំនួន​៤១០.០០០​នាក់ត្រឹម​ដំណាច់​ឆ្នាំ​២០២០​នេះ៕

XS
SM
MD
LG