ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​​នៅ​សហរដ្ឋ​អាមេរិក កើន​ជិត​ដល់​ចំនួន​២​សែន​នាក់​ហើយ


រូបឯកសារ៖ សាកសព​ត្រូវបាន​បញ្ជូន​ទៅ​រថយន្ត​ដឹកសព ដើម្បី​ដឹក​ទៅ​ទី​ដាក់​សព​បណ្តោះ​អាសន្ន​នៅ​មន្ទីរពេទ្យ Wyckoff ក្នុង​សង្កាត់ Brooklyn ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ សាកសព​ត្រូវបាន​បញ្ជូន​ទៅ​រថយន្ត​ដឹកសព ដើម្បី​ដឹក​ទៅ​ទី​ដាក់​សព​បណ្តោះ​អាសន្ន​នៅ​មន្ទីរពេទ្យ Wyckoff ក្នុង​សង្កាត់ Brooklyn ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០។

ការ​កើន​ឡើង​​ករណី​ថ្មីៗ​បន្ថែម​ទៀត​​ក្នុង​​រដ្ឋ​ភាគ​និរតី​ និង​រដ្ឋ​​​ភាគ​កណ្តាល​របស់​អាមេរិក​​ គឺ​ដោយ​សារ​តែ​ការ​បើក​​សាលារៀន​ និង​មហា​វិទ្យា​ល័យ​ឡើង​វិញ។ ​​​ 

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នៅសហរដ្ឋ​អាមេរិក កាន់​តែ​ខិត​ជិត​ទៅ​ដល់​ចំនួន ២​សែន​នាក់​ហើយ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្រ្តី​ជំនាញ​ដែល​តាមដាន​ការឆ្លង​នោះ។​

ប្រទេស​អាមេរិកនៅ​ពេល​នេះ​ ក៏មាន​អ្នក​ឆ្លងសរុប​ដោយ​សារវីរុស​កូរ៉ូណា​ចំនួន​ជាង​៦,៨​លាននាក់​ នេះ​បើ​តាម​តួលេខ​សាកលវិទ្យា​ល័យ​ Johns Hopkins។ ការ​កើន​ឡើងករណី​ថ្មីៗ​បន្ថែម​ទៀតក្នុងរដ្ឋ​ភាគ​និរតី​ និង​រដ្ឋ​ភាគ​កណ្តាល​របស់​អាមេរិក គឺ​ដោយ​សារ​តែ​ការ​បើកសាលារៀន​ និង​មហា​វិទ្យា​ល័យ​ឡើង​វិញ។ ​

ខណៈ​នេះ​ដែរ ការ​ប្រញាប់ប្រញាល់​ដើម្បី​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ប្រកប​ដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធិភាព​នោះ​ ​បាន​ជួបបញ្ហា​មួយ​ទៀត។​ ​កាសែត Telegraph​ របស់​អង់គ្លេស​ រាយការណ៍​កាល​ពីថ្ងៃ​អាទិត្យ​ថា ការ​សាក​ល្បង​វ៉ាក់សាំង​កូវីដ១៩របស់​ក្រុមហ៊ុន AstraZeneca និង​សាកលវិទ្យាល័យ Oxford ​របស់​អង់គ្លេស ទៅ​លើ​មនុស្ស​ក្នុង​ទ្រង់​ទ្រាយ​ធំនៅអាមេរិក ត្រូវ​បាន​ផ្អាក​វិញ​ ដោយ​សារ​តែការបារម្ភ​ពីលទ្ធភាព​នៃ​ប្រតិកម្ម​របស់​វ៉ាក់សាំង​នេះ​ ដែល​អាច​បង្កើតបញ្ហា​ផ្សេងដល់​អ្នក​សាក​ល្បង​នោះ។

នៅ​ពេល​នេះ​ ករណី​ឆ្លង​កូវីដ១៩​សរុប​នៅ​ជុំវិញ​ពិភពលោក​ បាន​កើន​លើស​៣១​លាន​ករណី ហើយ​កន្លែង​ជា​ច្រើន​កំពុង​ជួប​ប្រទះ​ការ​រាតត្បាត​ជា​ថ្មី ​មានដូច​ជា​នៅ​ប្រទេស​អង់គ្លេស ​ដែល​នៅ​ទី​នោះ​មាន​ការឆ្លង​សរុប​ជិត​៤០០.០០០​នាក់។

ប៉ុន្តែ​ក៏​មាន​កន្លែង​ថម​ថយ​វិញ​ដែរ​ ដូច​ជា​ប្រទេស​នូវែលសេឡង់ ដែល​នៅ​ទី​នោះ​នាយករដ្ឋមន្ត្រី Jacinda Ardern កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ដក​វិធានការរឹតត្បិត​វិញស្ទើរ​ទូទាំង​ប្រទេស​ ក្រោយ​ពី​មិន​មាន​ករណី​ឆ្លងថ្មី៕

XS
SM
MD
LG