ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មជ្ឈមណ្ឌល CDC ថា យុវវ័យ​ជនជាតិ​ភាគ​តិច​អាមេរិក​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការស្លាប់​ដោយ​កូវីដ១៩


រូបឯកសារ៖ ស្ត្រីម្នាក់ពរ​កូនតូច ខណៈដែលមនុស្សម្នា​ជួបជុំគ្នា​ដើម្បី​​ប្រារព្ធទិវា១៩ មិថុនា ឬ Juneteenth ដែល​ជា​កាល​បរិច្ឆេទ​នៃ​ការ​រួច​ផុត​ពី​ការយក​ជន​ជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ធ្វើ​ជា​ទាសករ នៅ​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រទី ១៩ ខែមិថុនាឆ្នាំ ២០២០។
រូបឯកសារ៖ ស្ត្រីម្នាក់ពរ​កូនតូច ខណៈដែលមនុស្សម្នា​ជួបជុំគ្នា​ដើម្បី​​ប្រារព្ធទិវា១៩ មិថុនា ឬ Juneteenth ដែល​ជា​កាល​បរិច្ឆេទ​នៃ​ការ​រួច​ផុត​ពី​ការយក​ជន​ជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ​ធ្វើ​ជា​ទាសករ នៅ​សហរដ្ឋ​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រទី ១៩ ខែមិថុនាឆ្នាំ ២០២០។

របាយការណ៍​របស់មជ្ឈមណ្ឌល CDC ក៏​បាន​រក​ឃើញ​ថា ៧៥% នៃ​ចំនួន​អ្នក​ស្លាប់ សុទ្ធ​តែ​​មាន​​ជំងឺ​ប្រចាំ​កាយ​​ស្រាប់​ ដូច​ជា​ ជំងឺហឺត​ ធាត់​ជ្រុល ជំងឺទាក់​ទង​នឹង​សរសៃ​ប្រសាទ​ ឬ​ បញ្ហា​បេះដូង​ជា​ដើម។

ទិន្នន័យ​មួយ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​ CDC របស់សហរដ្ឋ​អាមេរិក នៅ​ក្នុង​សប្ដាហ៍​នេះ បង្ហាញ​ថា យុវវ័យ​ជន​ជាតិ​ភាគ​តិច​អាមេរិកាំងអាយុ​ក្រោម ២១​ឆ្នាំ​ មាន​អត្រា​ឆ្លង​ជំងឺ​កូវីដ​១៩ ច្រើន​ជាង​ពលរដ្ឋ​អាមេរិក​ស្បែក​ស​ដែល​ស្ថិត​ក្នុង​ក្រុម​អាយុ​ដូច​គ្នា។​

ចន្លោះ​ថ្ងៃទី២១ ខែ​កុម្ភៈ និង ៣១ខែកក្កដា ​មនុស្ស​ ១២១ នាក់​ដែល​មាន​អាយុ​ក្រោម ២១​ ឆ្នាំ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ បើ​យោង​តាមទិន្នន័យ​ចង​ក្រង​ពី​រដ្ឋ​ចំនួន​២៧។ យុវជន​ជាង ៧៥% ក្នុង​ចំណោម​នោះ មាន​ដើម​កំណើត Hispanic ដើម​កំណើត​អាហ្វ្រិក​អាមេរិក ជនជាតិ​ដើម​អាមេរិក (American Indian) និង​ដើម​កំណើត​អាឡាស្កា ទោះ​បី​ជា​ពួក​គេ​សរុប​តំណាង​ឲ្យ​ត្រឹម​ ៤១% នៃ​ចំនួន​ប្រជាជន​អាមេរិក​សរុប​ក៏​ដោយ។

របាយការណ៍​របស់មជ្ឈមណ្ឌល CDC ក៏​បាន​រក​ឃើញ​ថា ៧៥% នៃ​ចំនួន​អ្នក​ស្លាប់ សុទ្ធ​តែមានជំងឺ​ប្រចាំ​កាយស្រាប់​ ដូច​ជា​ ជំងឺហឺត​ ធាត់​ជ្រុល ជំងឺទាក់​ទង​នឹង​សរសៃ​ប្រសាទ​ ឬ​ បញ្ហា​បេះដូង​ជា​ដើម។ អ្នកស្រាវជ្រាវក៏​បាន​ចង្អុល​បង្ហាញ​ថា​លក្ខខណ្ឌ​សង្គម​ជាក់​ស្ដែង​មួយ​ចំនួន​រួម​មាន​ការ​រស់​នៅ​ច្រើន​គ្នា កង្វះ​ស្បៀងអាហារ និង​កន្លែង​ស្នាក់​នៅ គម្លាត​ទ្រព្យ​សម្បត្តិ​ និង​ការអប់រំ អាចជា​កត្ដា​ដែលជះ​ឥទ្ធិពល​លើអត្រា​នៃ​ការ​ស្លាប់​ខ្ពស់​ ក្នុង​ចំណោម​កុមារ​ជនជាតិ​ភាគ​តិច​ទាំង​នេះ។

មជ្ឈមណ្ឌល​ CDC កាល​ពី​ថ្ងៃ​ពុធ បាន​បញ្ចេញ​ផែនការ​លម្អិត​ ដើម្បី​ចាប់​ផ្ដើម​ចែក​ចាយ​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​រយៈពេល​ ២៤​ម៉ោង ​បន្ទាប់​ពី​ការ​អនុម័ត​ជា​ផ្លូវការ។

ក្រោម​ផែន​ការ​នេះ ថ្នាំ​នឹង​ត្រូវ​បាន​គេ​ចែកចាយ​សម្រាប់​ករណីប្រើ​ប្រាស់​បន្ទាន់​ និង​ទំនង​ឲ្យ​អាទិភាពផ្តល់វ៉ាក់សាំង​នេះ ទៅបុគ្គលិក​អ្នក​បម្រើ​សេវា​ជួរ​មុខ ដូច​ជា​បុគ្គលិក​សុខាភិបាល​ជា​ដើម មុន​នឹង​ចែកចាយ​ទូទៅដោយ​ឥត​គិត​ថ្លៃ​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​អស់៕

XS
SM
MD
LG