ការផ្តល់ថវិការបស់សហរដ្ឋអាមេរិកអាចបញ្ចប់ ថ្វីបើអង្គការអូតង់ជួយឧបត្ថម្ភអ៊ុយក្រែនក៏ដោយ
ការផ្តល់ថវិការបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែនអាចបញ្ចប់នៅពេលឆាប់ៗនេះ។ សភាដែលមានការខ្វែងគំនិតគ្នា រហូតមកទល់ពេលនេះមិនបានអនុម័តថវិកាចាយវាយប្រចាំឆ្នាំសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីអនុញ្ញាតឱ្យមានប្រាក់ថ្មីសម្រាប់ជួយសម្ព័ន្ធមិត្តដែលជាប់ផុងនៅក្នុងសង្គ្រាមបរទេសទេ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកនិយាយថា នេះជាកំហុសមួយ។ លោក Arash Arabasadi រាយការណ៍អំពីរឿងនេះឱ្យវីអូអេ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕