ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ស៊ើប​អង្កេត​ពីការ​លួច​និង​ការ​ធ្លាក់​យន្តហោះ


ផ្សែង​ចេញ​ពី​កន្លែង​ធ្លាក់​យន្ត​ហោះ​នៅកោះ Ketron ក្នុង​រដ្ឋ​វ៉ាស៊ីនតោន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ សីហា ២០១៨។
ផ្សែង​ចេញ​ពី​កន្លែង​ធ្លាក់​យន្ត​ហោះ​នៅកោះ Ketron ក្នុង​រដ្ឋ​វ៉ាស៊ីនតោន កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ សីហា ២០១៨។

ពួក​អ្នក​ស៊ើប​អង្កេត​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​កាល​ពី​ថ្ងៃ​សៅរ៍​អំពី​ការ​លួច​និង​ការ​ធ្លាក់​យន្តហោះ​អាកាសចរណ៍​មួយ​គ្រឿង​កាល​ពី​យប់​ថ្ងៃ​សុក្រ​ នៅ​ជិត​ទីក្រុង ​Seattle ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ​រដ្ឋវ៉ាស៊ីនតោន​ សហរដ្ឋ​អាមេ​រិក។

​លោកស្រី ​Debra Eckrote ​នាយកប្រចាំ​តំបន់​របស់​ក្រុម​ប្រឹក្សា​សុវត្ថិភាព​ដឹក​ជញ្ជូន​ជាតិ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា ​ទីភ្នាក់​ងារ​របស់​លោកស្រី​កំពុង​ជួយ​ក្រុម​មក​ពី​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​ធ្វើ​ឯកសារពី​ការ​ធ្លាក់​នេះ ​ហើយ​នឹង​ស្វែង​រក​ប្រដាប់​ថត​ទិនន្ន័យ​ជើង​ហោះ​ហើរ​របស់​យន្តហោះ​នោះ​ ហើយ​នឹង​រក​សាក​សព​មនុស្ស។

​ពួក​អាជ្ញាធរ​និយាយ​ថា ​បុគ្គលិក​ម្នាក់​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Horizon Air​ បាន​លួច​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ដែល​មិន​មានអ្នក​ដំណើរ​ឬ​អ្នក​បើក​បរ​នៅ​លើ​យន្ត​ហោះ ​នៅ​ឯ​ចំណត​យន្តហោះ​អន្តរជាតិ​ Seattle Tacoma​ បាន​ហោះហើយ​បើក​ក្រឡាប់​ផ្ងា ​មុន​ពេល​ធ្លាក់​នៅ​លើ​កោះ ​Ketron ​ដែល​មាន​មនុស្ស​រស់​នៅ​ចន្លោះៗ។

ការិយាល័យ​ប៉ូលិស​ស្រុក ​Pierce ​បាន​ប្រាប់​ឲ្យ​ដឹងតាម​ប្រព័ន្ធ ​Twitter ​ថា អ្នក​ធ្វើ​ការ​នៅ​នឹង​ដី​ម្នាក់​ដែល​មាន​អាយុ​២៩​ឆ្នាំ​បាន​បើក​យន្តហោះ​ធុន​ Bombardier Q 400​ ម៉ាស៊ីន​២​ដែល​ជា​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ ​Horizon Air ​ចេញ​ពី​ចំណត​យន្តហោះ​អន្តរជាតិក្រុង​ Seattle Tacoma។ ការិយាល័យ​ប៉ូលិស​បាន​ពណ៌នាបុរស​នោះ​ថា ​«ធ្វើ​អត្តឃាត»។

គេ​អាច​ឮ​សំឡេង​ថត​របស់​ពួក​អ្នក​ត្រួត​ត្រា​ចរាចរណ៍​អាកាស​ចរណ៍ ​ព្យា​យាមបញ្ចុះ​បញ្ចូល​បុរស​នោះ​ដែល​ពួកគេ​ហៅថា ​"Rich" ​ដើម្បី​ឲ្យ​បើក​យន្តហោះ​ចុះ។

ក្រោយ​មក ​បុរស​ដែល​បាន​ស្លាប់​នៅ​ក្នុងការ​ធ្លាក់​យន្តហោះ​នោះ ​ត្រូវ​បាន​គេឮ​និយាយ​ថា «ខ្ញុំ​ជា​មនុស្ស​ដាច់យ៉ៃ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG