ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស​ដែល​កីឡាករ​បាល់ឱប​អាមេរិកាំង​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ខុស​ច្បាប់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​អំពី​ក្រុម​ក្មេង​ទំនើង​តាម​ផ្លូវ MS-13 និង​សន្តិសុខ​តាម​ព្រំដែន នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​អំពី​ក្រុម​ក្មេង​ទំនើង​តាម​ផ្លូវ MS-13 និង​សន្តិសុខ​តាម​ព្រំដែន នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump កាល​ពី​ថ្ងៃអង្គារ​ បាន​ពន្លឿនសំណើរកំណែ​ទម្រង់​ច្បាប់​អន្តោប្រវេសន៍​របស់​លោក​ ដោយ​លោក​បាន​ថ្លែង​ថា «វា​ជា​រឿងគួរ​ឲ្យ​អាម៉ាស់​ណាស់​ដែល​កីឡាករ​បាល់ឱប​អាជីព​របស់​យើង​ត្រូវ​បាន​សម្លាប់​នៅក្នុង​ឧប្បត្តិវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​បុរស​ជនជាតិ​ហ្គាតេម៉ាឡា​ម្នាក់​ ដែល​ត្រូវ​បាន​ប៉ូលិស​រាយការណ៍​ថា​បាន​ចូល​មក​សហរដ្ឋ​អាមេរិក​ដោយ​ខុសច្បាប់​ និង​ធ្លាប់​ត្រូវ​បាន​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ពីរដង​រួច​មក​ហើយ​នោះ។

លោក Trump បាន​លើក​ឡើង​ពី​ការស្លាប់​របស់​កីឡាករ​ឈ្មោះ Edwin Jackson កាល​ពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ ដើម្បី​វាយប្រហារ​ទៅ​លើ​ក្រុមសមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​កំពុង​ចរចា​យ៉ាង​ចម្រូងចម្រាស​ជាមួយ​សេតវិមាន​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​ក្នុង​ច្បាប់​អន្តោប្រវេសន៍​ និង​ស្វែងរកការ​ការពារ​ជនអន្តោប្រវេសន៍​វ័យក្មេង​ជិត​២លាននាក់​ពី​ការ​ចាប់បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ។

លោក Trump បាន​សរសេរ​នៅក្នុង Twitter របស់​លោក​ពី​ហេតុការ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​សម្លាប់​អ្នកបើក​ឡាន Uber ដែល​កីឡាករ Jackson បាន​ជិះ​នោះ​ថា «នេះ​គ្រាន់​តែ​ជា​គ្រោះថ្នាក់​មួយ​ក្នុង​ចំណោម​គ្រោះថ្នាក់​នានា​ដែល​យើង​អាច​ការពារ​បាន។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ពួក​គណបក្ស​ប្រជាធិបតេយ្យ​យល់ស្រប​ពី​ការ​ពង្រឹង​ព្រំដែន​របស់​យើង​ និង​ចាត់វិធានការណ៍​លើ​អន្តោប្រវេសន៍​ខុសច្បាប់​ឲ្យ​បាន​ឆាប់​បំផុត»។

លោក Trump បាន​ស្នើ​ឲ្យ​មាន​ការ​អនុម័ត​ទៅ​លើ​ផែនការ​អន្តោប្រវេសន៍​៤ចំណុច​របស់​លោក។ ដែល​ទាំង​នោះ​រួមមាន ​ការ​បញ្ជូន​ជន​អន្តោប្រវេសន៍​វ័យក្មេង​ចំនួន​១លាន៨សែននាក់​ដែល​ត្រូវ​បាន​ឳពុកម្តាយ​របស់​ពួកគេ​យក​មក​សហរដ្ឋអាមេរិក​កាល​ពី​នៅ​វ័យ​ក្មេង​ដោយ​ខុសច្បាប់​ ការ​សង់ជញ្ជាំង​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋ​អាមេរិក​ បញ្ចប់​កម្មវិធី​ធ្វើ​អន្តោប្រវេសន៍​ទាំង​គ្រួសារ​ និង​បញ្ចប់​កម្មវិធី​ឆ្នោត​ផ្សង​សំណាង​មក​រស់​នៅ​សហរដ្ឋអាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG