ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អាមេរិកាំង​បាន​បង្កើន​ការងារ​ចំនួន២៤២.០០០


ឡាន​ដឹក​ទំនិញ​ពីរ​កំពុង​ដឹក​ជញ្ជូន​កុងតឺន័រ​នៅ​កំពង់ផែ Long Beach កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​ក្រុង Long Beach រដ្ឋ California។
ឡាន​ដឹក​ទំនិញ​ពីរ​កំពុង​ដឹក​ជញ្ជូន​កុងតឺន័រ​នៅ​កំពង់ផែ Long Beach កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅ​ក្រុង Long Beach រដ្ឋ California។

សេដ្ឋកិច្ច​ស.រ.អា.​បាន​បង្កើត​ការងារ​ថ្មីៗ​២សែន​៤ម៉ឺន​២ពាន់​កាល​ពី​ខែ​មុន។ របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​របស់​ក្រសួង​ការងារ​ស.រ.អា.​និយាយ​ថា​ អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​នឹង​កាល​ពី​ខែ​កុម្ភៈ​ដោយ​មាន​ចំនួន​៤,៩ភាគរយ​ដែល​ជា​ចំនួន​ទាប​បំផុត​ក្នុង​រយៈពេល​៨ឆ្នាំ។​

ចំនួន​ការងារ​ដែល​បាន​ត្រូវ​បង្កើត​មាន​ច្រើន​ជាង​ចំនួន​ដែល​ក្រុម​អ្នក​សេដ្ឋកិច្ច​ភាគច្រើន​បាន​ទស្សន៍​ទាយ។ ​មាន​កំណើន​ការងារ​ក្នុង​វិស័យ​ថែរក្សា​សុខភាព វិស័យ​លក់​រាយ សេវាកម្ម​ម្ហូប​អាហារ​ ការ​កសាង​ និង​ការ​សិក្សា​អប់រំ។ ​វិស័យ​រ៉ែ​ដែល​មាន​រួម​មាន​ឧស្សាហកម្ម​ប្រេង​ដែល​មាន​ផល​មិន​ល្អ​ដោយសារ​ប្រេង​ឆៅ​ចុះ​ថ្លៃ​បាន​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ការងារ។​

ទិន្នន័យ​នេះ​បង្ហាញ​ថា ​ជនជាតិ​អាមេរិកាំង​៧លាន​៨សែន​នាក់​នៅ​តែ​មិន​ទាន់​មាន​ការងារ​ធ្វើ​ដែល​មាន​ចំនួន​៨សែន​តិច​ជាង​ចំនួន​ឆ្នាំ​កាលពី​ឆ្នាំ​ទៅ​មិញ។ ​មាន​ពលរដ្ឋ​អាមេរិកាំង​៦​លាន​នាក់​ទៀត​ដែល​ចង់​មាន​ការងារ​ធ្វើ​ពេញ​ម៉ោង​អាច​រក​បាន​តែ​ការងារ​ក្រៅ​ម៉ោង។​ ចំនួន​មនុស្ស​ដែល​កំពុង​ធ្វើ​ការ ឬ​យ៉ាង​ហោច​ណាស់​កំពុង​ស្វែង​រក​ការងារ​ធ្វើ​ដែល​គេ​ហៅ​ថា​ «អត្រា​ចូល​រួម» បាន​កើន​ឡើង​កន្លះ​ភាគរយ​កាល​ពី​ពីរ​បី​ខែ​មុន​នេះ។

សេចក្តី​រាយការណ៍​មួយ​ដាច់​ដោយ​ឡែក​បង្ហាញ​ថា ​ឱនភាព​ពាណិជ្ជកម្ម​ស.រ.អា.​អាក្រក់​ជាង​មុន​ក្នុង​ខែ​មករា​នៅ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ឋិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​៥ឆ្នាំ។​ ប្រាក់​ដុល្លារ​អាមេរិកាំង​ដែល​ខ្លាំង​មាន​ន័យ​ថា​ ទំនិញ​ផលិត​ក្នុង​ស.រ.អា.​មាន​តម្លៃ​ថ្លៃ​ជាង​មុន​ក្នុង​ផ្សារ​សាកល​ហើយ​ការណ៍​នេះ​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​ការ​លក់​ផលិតផល​អាមេរិកាំង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG