ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ សេដ្ឋកិច្ច​អាមេរិក​មាន​ការ​ធ្លាក់​ចុះ​នៅ​ដើម​ឆ្នាំ​២០១៥

Madrid - İspaniya şahzadəsi Letisiya (solda) və Argentina prezidentinin həyat yoldaşı Culiana Avada Kral sarayındakı mərasimdə

Madrid - İspaniya şahzadəsi Letisiya (solda) və Argentina prezidentinin həyat yoldaşı Culiana Avada Kral sarayındakı mərasimdə

សេដ្ឋកិច្ច​ស.រ.អា.​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ២០១៥​ ដោយសារ​ធាតុអាកាស​មាន​ការ​ធ្លាក់​ទឹកកក​ច្រើន​បាន​ធ្វើឱ្យ​មាន​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សកម្មភាពសេដ្ឋកិច្ច​ប្រាក់ដុល្លារ​ខ្លាំង​ដែល​នាំឱ្យ​មាន​ការ​ពិបាក​ជាងមុន​ក្នុងការ​លក់​ទំនិញ​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ឯទៀតៗ​ហើយ​តម្លៃ​ប្រេង​ថោក​ជាង​មុន​ក៏​បាន​នាំ​ឱ្យ​មាន​វិនិយោគ​តិច​ជាង​មុន​ក្នុង​ការ​ខួង​យក​ប្រេង​ដែរ។

របាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​នៃក្រសួង​ពាណិជ្ជកម្ម​ស.រ.អា.​និយាយ​ថា​ផលិតផល​សរុប​ក្នុង​ប្រទេស​បាន​ចុះ​ថយ​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ចំនួន​៧ភាគ១០​នៃ​មួយ​ភាគ​រយនៅ​ក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ។​

នេះ​ជា​ការ​ស្ទង់​ប្រមាណ​ដែល​មាន​ការ​ធ្លាក់​ចុះ​ ដែល​ជា​ការ​ស្ទង់​ប្រមាណ​លើកទី​មួយ​ដែល​បាន​បង្ហាញ​ថា​មាន​ការ​លូតលាស់​បន្តិច​ក្នុង​ខែ​មករា​ កុម្ភៈ​ និង​ខែ​មីនា។​ ជា​ទំលាប់ ​ក្រុម​មន្ត្រី​បាន​ការ​ស្ទង់ប្រមាណ ​GDP សារ​ជា​ថ្មី ​ពេល​មាន​ទិន្នន័យ​គ្រប់គ្រាន់​ច្រើន​ជាង​មុន។

សេដ្ឋកិច្ច​ស.រ.អា.​បាន​លូតលាស់​ក្នុង​ល្បឿន​គួរសម​ក្នុង​រយៈពេល​ពីរ​បី​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០១៤ ​ហើយ​មាន​សេដ្ឋវិទូ​ច្រើន​នាក់​និយាយថា ទិន្នន័យ​បច្ចុប្បន្ន​បង្ហាញ​ថា​ សេដ្ឋកិច្ច​អាមេរិកាំង​នឹង​មាន​ការ​លូតលាស់​ជាថ្មី​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ៕

XS
SM
MD
LG