ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ការពារ​ជាតិ​អាមេរិក​នឹង​ពិភាក្សា​គោលជំហរ​ការពារ​ជាតិថ្មី​នៅ​​អឺរ៉ុប​

លោក​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា​ Ash Carter​ ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទ្វីប​អឺរ៉ុប​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​សុំ​ដល់​ក្រុម​សម្ព័ន្ធមិត្ត​ក្នុង​អង្គការ​អូតង់​ឲ្យ​ធ្វើ​ការប្រែប្រួល​តាម​ការ​គំរាមកំហែង​ថ្មីមួយ​ពី​ប្រទេស​រុស្សី​នៅ​ខាង​កើត​ និង​ពី​ពួក​រដ្ឋអ៊ីស្លាម​នៅ​ខាង​ត្បូង។​

លោក​នឹង​ជួប​ជាមួយ​ក្រុម​មន្ត្រី​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ អេស្តូនី ​និងប៊ែលហ្សិក ដើម្បី​លើកទឹក​ចិត្ត​ក្រុម​រដ្ឋមន្ត្រី​សម្ព័ន្ធមិត្ត​ឲ្យ​ធ្វើការ​ជាមួយ​គ្នា​ឲ្យ​បាន​ល្អ​ជាងមុន​ក្នុង​ការ​ទប់ទល់នឹង​ការ​គំរាមកំហែង​ដែលទ្វីបអឺរ៉ុប​ប្រឈម​មុខ។​

ក្រុម​មន្ត្រី​ស.រ.អា​បាន​និយាយ​ថា​ លោក​ Carter​ នឹង​សុំ​ដល់​អង្គការ​អូតង់​ឲ្យ«បោះបង់​ចោល​ផែនការ​សកម្មភាព​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់» បន្ទាប់​ពី​ការ​កាន់កាប់​តំបន់​គ្រីម៉េ​ដោយ​អាជ្ញា​ធរ​វិមាន​ក្រឹមឡាំង ​និង​ការ​គាំទ្រ​ខាង​យោធា​របស់រុស្សី​ដល់​ពួក​ទាមទារ​បំបែក​រដ្ឋ​ក្នុង​ប្រទេស​អ៊ុយក្រែន។​

នៅ​ក្នុង​ការ​ប្រជុំ​មួយ​នៃ​អង្គការ​អូតង់​ ក្រុម​រដ្ឋមន្ត្រី​ការពារ​ប្រទេស​នឹង​ពិភាក្សា​អំពី​ផែនការ​ដើម្បី​បង្កើន​ការ​ទាក់​ទិន​របស់​សម្ព័ន្ធភាព​នេះ​នៅ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជនសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាមនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​

គេ​រំពឹង​ថា​ ពួក​មេដឹកនាំ​អង្គការ​អូតង់​នឹង​ពិចារណា​អំពី​ការ​ផ្តល់​ការណែនាំ​កម្រិត​រដ្ឋមន្ត្រី​ និង​ជំនួយខាង​ការ​ហ្វឹកហ្វឺន​ឯទៀតៗ​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់៕

XS
SM
MD
LG