ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​ចុះកុងត្រា​ជាមួយ​ក្រុមហ៊ុន​ Jeanerette ក្នុង​ការ​ផលិត​នាវា​យាម​ល្បាត​សម្រាប់​វៀតណាម


រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក លោក Ash Carter (ឆ្វេង)​ ចាប់ដៃ​ជាមួយ​លោក Phung Quang Thanh ក្រោយ​ពេល​ចុះហត្ថលេខា​លើ​ទស្សនៈវិស័យ​រួម​គ្នា​មួយ​នៅទីក្រុងហាណូយ កាលពីថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៥។
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក លោក Ash Carter (ឆ្វេង)​ ចាប់ដៃ​ជាមួយ​លោក Phung Quang Thanh ក្រោយ​ពេល​ចុះហត្ថលេខា​លើ​ទស្សនៈវិស័យ​រួម​គ្នា​មួយ​នៅទីក្រុងហាណូយ កាលពីថ្ងៃទី​១ ខែមិថុនា ឆ្នាំ២០១៥។

ផ្នែក​ផ្សាយ​ជា​ភាសា​វៀតណាម​នៃ​វីអូ​អេ​បាន​រាយ​ការណ៍​ថា​ កាល​ពី​ចុង​ខែ​ឧសភា​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អ.​ Ashton Carter ​បាន​សន្យា​ថាប្រទេស​អាមេរិក​នឹង​ផ្តល់​ប្រាក់​ឱ្យ​ប្រទេស​វៀតណាម​ដើម្បី​ទិញ​នាវា​យាមល្បាត​ធុន​ Metal Shark Defiant 75 Class ​សម្រាប់​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​នេះ។

លោក Greg Lambrecht អនុ​ប្រធាន​នៃ​ក្រុម​ហ៊ុន​ផលិត​នាវា​ Metal Shark បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​ក្រុម​ហ៊ុន​លោក​សង្ឃឹម​ថា​នឹង​ចាប់ផ្តើម​កសាង​កប៉ាល់​ទាំងនេះ​ក្នុង​ខែកក្កដា។​ លោក Lambrecht ​មិន​បាន​និយាយ​ប្រាប់​អំពី​ទឹក​ប្រាក់​នៃ​កុងត្រា​សម្រាប់​ស្ថាបនា​នាវា​ទាំង​នេះ​ទេ ​ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ឱ្យ​ដឹង​អំពី​ចំនួន​នៃ​នាវា​ធុន Defiant 75 ​មាន​ល្បឿន​៤០-knot ​ដែលក្រុម​ហ៊ុន​លោក​នឹង​ផលិត​ដែរ។

អត្ថបទ​មួយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ​បាន​សរសេរ​ថា​កុងត្រា​ផលិត​នាវាទាំង​នេះ​មាន​ទឹកប្រាក់​១៨លាន​ដុល្លារ៕

XS
SM
MD
LG