ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ហៅ​ការស្ថាបនា​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​ថា ជា​«ការព្រួយកង្វល់»​មួយ


រូបថតឯកសារ៖ ទាហាន​នៃ ​កងទ័ព​រំដោះ​របស់​ប្រជាជន​ចិន​ហៅ​កាត់​ថា PLA លើកដៃ​គោរព​នៅមុខ​មីស៊ីល​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ ក្នុង​អំឡុងពេល​ព្យុហយាត្រា​មួយ​នៅ​ទីក្រុង​ប៉េកាំង។
រូបថតឯកសារ៖ ទាហាន​នៃ ​កងទ័ព​រំដោះ​របស់​ប្រជាជន​ចិន​ហៅ​កាត់​ថា PLA លើកដៃ​គោរព​នៅមុខ​មីស៊ីល​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ ក្នុង​អំឡុងពេល​ព្យុហយាត្រា​មួយ​នៅ​ទីក្រុង​ប៉េកាំង។

សហ​រដ្ឋ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា ​ការ​ស្ថាបនា​កម្លាំង​នុយក្លេអ៊ែរ​របស់​ចិន​យ៉ាង​លឿន ​គឺ​ជា​ការ​ព្រួយ​កង្វល់​មួយ​ ហើយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូលរួមជា​មួយ​ស.រ.អ.​«ស្តីពី​វិធាន​ការ​អនុវត្ត​ដើម្បីកាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ប្រកួត​ប្រជែង​អាវុធ​នេះ»។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

លោក ​Ned Price ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់​សន្និសីទ​កាសែតថា ​ការ​ស្ថាបនាអាវុធ​នេះ ​បាន​បង្ហាញ​កាន់តែ​ច្បាស់ ហើយ​ចិន​ហាក់​ដូចជាបាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​នុយក្លែអ៊ែរ​រាប់​ទសវត្សរ៍​ ដែល​ពឹង​ផ្អែក​លើ​ការ​កំញើញ​បន្តិច​បន្តួច»។​

លោក ​Price ​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អំពី​សេចក្តី​រាយ​ការណ៍​នៅ​ក្នុង​កាសែត​ Washington Post ​ដែលថា ​ចិន​បាន​ចាប់​ផ្តើម​ស្ថាបនា​កាំជ្រួច​មីស៊ីល​ថ្មី​ជាង​១​រយនៅ​ក្នុង​តំបន់​វាល​ខ្សាច់នៅ​ផ្នែក​ខាង​លិច​ប្រទេស។​

លោក ​Price ​បាន​និយាយ​ទៀត​ថា ​«របាយ​ការណ៍​ទាំង​នេះ ​ហើយ​នឹង​សភាព​ការណ៍​ផ្សេងៗបាន​បង្ហាញ​ថា ​អាវុធ​របស់ចិន​នឹង​កើន​ឡើងកាន់តែ​ច្រើន​យ៉ាង​ឆាប់​រហ័ស ​ប្រហែល​លើស​កម្រិតដែល​គេប៉ាន់​ស្មាន​កាលពី​ពេល​មុន»។​

លោក​បាន​និយាយ​ទៀត​ថា ​«ការ​ស្ថាបនា​នេះ ​ជា​ការ​ព្រួយ​កង្វល់​មួយ។ ​វា​បង្កើត​ជា​សំណួរ​អំពី​គោល​បំណង​របស់ចិន។ ​ហើយ​សម្រាប់​យើង ​វា​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​អនុវត្ត​វិធានការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ»។​

លោក ​Price ក៏​បាន​និយាយ​ដែរ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​តាម​ដាន​សុន្ទរកថា​របស់​មេដឹកនាំ​ចិន​លោក​ Xi Jinping ​នៅឯ​ពិធី​ខួប​១០០​ឆ្នាំ​នៃ​ការ​បង្កើតបក្ស​កុម្មុយនិស្ត​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក៏​ប៉ុន្តែ​លោក​ «មិន​បាន​អត្ថាធិប្បាយ​ឲ្យ​ជាក់លាក់​ទេ»។​

ក្នុង​សុន្ទរកថា​របស់​លោក ​ លោក ​Xi ​បាន​ព្រមាន​ថា ​កងទ័ព​បរទេស​ដែល​ប៉ុនប៉ង​សម្លុត​ចិន នឹង​ទទួល​ការ​ឆ្លើយ​តប​វិញ ​ហើយ​លោក​បាន​ប្តេជ្ញា​ពង្រឹង​យោធា​របស់​ចិន។ ​លោក​ក៏​បាន​សន្យា​ការ​បង្រួប​បង្រួម​ជាមួយ​កោះ​តៃវ៉ាន់ ​ហើយ​ថា ​ស្ថិរភាព​សង្គម​នឹង​កើត​មាន​នៅ​ក្នុង​ក្រុង​ហុងកុង ​ខណៈចិន​ការពារ​សន្តិសុខ ​និង​អធិប​តេយ្យភាព​របស់​ខ្លួន៕

XS
SM
MD
LG