ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​គាំទ្រ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុករលួយ​និង​អង្គការ​ផ្សេង​ទៀត​ដើម្បី​ធ្វើ​កំណែ​ទម្រង់​ប្រទេស​នីហ្សេរីយ៉ា


លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry បក់​ដៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​របស់​ថ្នាក់​ដឹកនាំ​សាសនា​នៅ​ក្នុង​ក្រុង Sokoto ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។
លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry បក់​ដៃ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​វិមាន​របស់​ថ្នាក់​ដឹកនាំ​សាសនា​នៅ​ក្នុង​ក្រុង Sokoto ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry បាន​សរសើរ​អង្គការ​ក្រៅ​រដ្ឋាភិបាល (NGOs) ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ចំពោះ​ការ​តាំង​ចិត្ត​មិន​ងាករេ​ដើម្បី​ស្ថាបនា​សហគមន៍ ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ និង​ផ្លាស់​ប្តូរ​ប្រទេស។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Kerry ​បាន​ជួប​ជាមួយ​តំណាង​អង្គការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហើយ​និង​នារី​ក្មេងៗ​ដែល​កំពុង​សិក្សា​និង​ធ្វើ​ការ​លើ​វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិត​វិទ្យា​នៅ​ឯ​ស្ថានទូត​សហរដ្ឋ​អាមេរិកនៅ​ក្នុង​រដ្ឋធានី Abuja ​នៃ​ប្រទេស​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​ពុធ។

លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​មាន​ប្រសាសន៍​ថា «ខ្ញុំសូម​សរសើរ​ភាព​អង់​អាច​ក្លាហាន​របស់​អ្នក។​ ខ្ញុំ​សូម​សរសើរ​ទស្សនៈ​របស់​អ្នក​ហើយ​និង​ការ​តាំង​ចិត្ត​របស់​អ្នក​ដើម្បី​ព្យាយាម​ជួយ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ហើយ​យើង​ចង់​ធ្វើ​ការ​ជាមួយ​អ្នក‍»។

​ក្រុម​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ​បាន​សុំ​ឲ្យ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Kerry ​ជួយ​បង្កើន​ល្បឿន​នៃ​ការ​ប្រគល់​ប្រាក់​រាប់​ពាន់​ដុល្លារ​ដែល​ត្រូវ​បាន​លួចពី​រតនៈ​សម្បត្តិ​ដោយ​ពួក​មន្រ្តី​មូលដ្ឋាន។

​ពួកគេ​ជឿ​ជាក់​ថា ប្រាក់​ដែល​លួច​ពី​ធនាគារ ឬ​ពី​ផ្ទៃ​ទឹក​របស់​ខ្លួន​បាន​ត្រូវ​គេ​ធ្វើ​វិនិយោគទុន​ដោយ​សហរដ្ឋ​អាមេរិក អង់គ្លេស ស្វ៊ីស​ ហើយ​និង​ប្រទេស​ដទៃ​ទៀត​នៅ​អឺរ៉ុប។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក ប្រាប់​ក្រុម​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ថា ការ​យក​ទ្រព្យសម្បត្តិ​ទាំង​នោះ​មក​វិញ ​មាន​រយៈ​ពេល​យូរ​ហើយ​មាន​ដំណើរ​ការ​ស្មុគស្មាញ ក៏ប៉ុន្តែ ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​មាន​មេធាវី​ និងគណនេយ្យករ​ដែល​កំពុង​ធ្វើ​ការ​លើ​បញ្ហា​នេះ។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក ក៏​បាន​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ការ​អភិវឌ្ឍ​នារី​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ហើយ​និង​បញ្ហា​ប្រឈម​ដែល​ពួកគេ​ប្រឈម​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ៕

XS
SM
MD
LG