ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ឯកអគ្គរដ្ឋ​ទូត​អាមេរិក៖ ​ប្រធានា​ធិបតី​ត្រាំ​មិន​ទាន់​សម្រេច​នៅឡើយ​ពីការ​ឆ្លើយ​តប​ប្រទេស​ស៊ីរី


ក្រុមបាតុករ​តូច​មួយ​ធ្វើ​បាតុកម្ម​មិន​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​​ដោយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ទៅ​លើ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​១៣ មេសា ២០១៨។
ក្រុមបាតុករ​តូច​មួយ​ធ្វើ​បាតុកម្ម​មិន​ឲ្យ​មាន​ការ​ធ្វើ​អន្តរាគមន៍​ដោយ​យោធា​​ដោយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ទៅ​លើ​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី​១៣ មេសា ២០១៨។

លោកស្រី ​Nikki Haley​ ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​នៅ​ធ្វើ​ការ​ថ្លឹង​ថ្លែង​ពី​ជម្រើស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​សង្ស័យ​នៃ​ការ​វាយ​ប្រហារ​ដោយអាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជឿ​ជាក់​ថា ​ត្រូវ​បាន​ធ្វើ​ឡើង​ប្រធានា​ធិបតី​ បាល់សា ​អាល់ អាសាធ។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ Halley​ បាន​ប្រាប់ជំនួប​របស់ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហប្រជាជាតិ​ថា៖ «ប្រធានា​ធិបតី​របស់​យើង​មិនទាន់ធ្វើ​ការ​សម្រេច​អំពី​ចំណាត់​ការ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ឡើយទេ។ ក៏ប៉ុន្តែ តើ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​យើង​ត្រូវ​សម្រេច​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​ស៊ីរី​ដែរ​ឬ​ទេ ​ការ​សម្រេច​នោះ​នឹង​ក្លាយ​ជាការ​ការពារ​គោល​ការណ៍​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​យល់​ព្រម។ការ​សម្រេច​នោះ​នឹង​ក្លាយ​ជា​ការ​ការពារ​ច្បាប់​អន្តរជាតិ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​អស់‍»។

លោកស្រី​ឯកអគ្គរដ្ឋ​ទូត​អាមេរិក ​Halley ​បានប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅ​តាម​ផ្លូវ​ឆ្ពោះទៅ​កាន់​សម័យ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ថា ​លោកស្រី ​នឹង​វិល​ត្រឡប់​ទីកាន់​រដ្ឋ​ធានី​វ់ាស៊ីនតោន​វិញ​នៅ​រសៀល​នេះ​ដើម្បី​ជួប​ពិភាក្សា​គ្នា​កាន់​តែ​ច្រើ​ន​ឡើង​ស្តី​ពីការ​ឆ្លើយ​តប​ដ៏​ធំមួយ។

លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក ​Halley ​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា៖ «ខ្ញុំ​មាន​មោទនភាព​បំផុត​ពី​របៀប​ដែល​ប្រធានាធិបតី​ត្រាំ​ពិនិត្យ​ព័ត៌មាន ធ្វើការ​វិភាគ ​ដែល​មិន​ឲ្យ​ជនណា​ម្នាក់បង្ខំ​លោក ​ពីព្រោះ​លោក​បាន​និយាយ​កាល​ពី​ដំបូង​ថា ​យើង​ត្រូវ​តែ​ដឹង​ថា​នៅ​ពេល​ណា​យើង​ធ្វើ​កិច្ចការ​ត្រូវ ​យើង​ត្រូវ​តែ​ដឹង​ព័ត៌មាន​ទាំង​អស់ ​យើង​ត្រូវ​តែ​ដឹង​ថា ​មាន​ភស្តតាងគ្រប់​គ្រាន់ ​ហើយ​យើង​ត្រូវ​តែ​ដឹង​ថា​ យើង​នឹង​ចាត់​វិធានការ​ប្រកប​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ជាមុន‍»៕

XS
SM
MD
LG