ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Pompeo ស្តី​បន្ទោស​រុស្ស៊ី​ខណៈ​លោក Trump ចូលរួម​ក្នុង​សវនាការ​បញ្ជាក់​ពី​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី


បេក្ខជន​ឈរឈ្មោះ​ជា​រដ្ឋ​លេខាធិការលោកMike Pompeo ចាកចេញ​ពី​កិច្ច​ប្រជុំ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។
បេក្ខជន​ឈរឈ្មោះ​ជា​រដ្ឋ​លេខាធិការលោកMike Pompeo ចាកចេញ​ពី​កិច្ច​ប្រជុំ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​។

នាយក CIA លោក Mike Pompeo ​ជា​បេក្ខជន​ដែលលោកប្រធានាធិបតី Donald Trump ជ្រើសរើស​សម្រាប់​តំណែង​រដ្ឋមន្រ្តីការបរទេស​ បាន​ប្រឈម​នឹង​ការ​ចោទសួរ​យ៉ាងខ្លាំង​អំពី​ទំនាក់ទំនង​របស់​លោក​ជាមួយ​នឹង​ប្រធានាធិបតី​ និងជាមួយប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ នៅ​អំឡុង​សវនាការ​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​នៅក្នុង​ករណី​ស៊ើប​អង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី។

លោក Pompeoបាន​បញ្ជាក់​ថា​ លោក​នឹង​មិន​លាលែង​ចេញ​ពី​តំណែង​ ដើម្បី​ធ្វើការ​ប្រឆាំង​នោះ​ទេ​ ប្រសិន​បើ​លោក Trump បណ្តេញ​លោក Robert Mueller រដ្ឋអាជ្ញា​ពិសេស​ចេញ​ពី​តំណែង​នោះ»។

លោក Pompeoបាន​និយាយ​ថា«ខ្ញុំ​គិត​ថា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​បន្ត​បម្រើ​ដល់​ប្រទេស​ជាតិ​ក្នុង​នាម​ជា​អ្នកការទូត​ជាន់ខ្ពស់​ម្នាក់​ នឹង​មាន​សារៈ​សំខាន់​ជាង​ការកើនឡើង​ភាពចលាចល​នយោបាយ​នៅក្នុង​ប្រទេស​ទៅ​ទៀត»។​

លោក Pompeoបាន​បដិសេធ​មិន​និយាយ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោកTrump ចំពោះ​ទង្វើ​របស់​រដ្ឋអាជ្ញាពិសេស​ថា​ជា​ការ​តាម​ធ្វើ​ទុកបុកម្នេញ​ និង​បាន​បដិសេធ​មិន​និយាយ​អំពី​អ្វី​ដែល​លោក​បាន​ឭ​ពី​លោកប្រធានាធិបតី​បាន​និយាយ​អំពី​ការស៊ើបអង្កេត​លើ​ប្រទេស​រុស្ស៊ី​នោះដែរ។

លោក​បាន​និយាយ​ថា«ខ្ញុំ​នឹង​មិន​និយាយ​អំពី​កិច្ចសន្ទនារ​រវាង​ខ្ញុំ​ និង​លោកប្រធានាធិបតី​នោះ​ទេ។ ខ្ញុំ​បាន​ធ្វើ​ការ​ជាមួយ​លោក​ប្រធានាធិបតី​ជាយូរ​មក​ហើយ​ ហើយ​លោក​មិន​ដែល​ស្នើ​ឲ្យខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​រឿង​មិន​ត្រឹមត្រូវនោះ​ដែរ»៕

XS
SM
MD
LG