ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃពុធបាននិយាយថា លោកគិតថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីធ្លាក់ដល់ស្ថានភាពអាក្រក់បំផុតមិនដែលធ្លាប់មាន រួមទាំងការគំរាមកំហែងសង្គ្រាមត្រជាក់ដូចកាលពី៦ទសវត្សរ៍កន្លងទៅ។
លោក Trump បានបង្ហាញការវាយតម្លៃរបស់លោកអំពីបរិយាកាសទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីតោននិងទីក្រុងមូស្គូ នៅស្របពេលលោកបានសរសេរក្នុងTwitter ដោយលោកបានប្តេជ្ញាថា និងបាញ់កាំជ្រួញម៉ីស៊ីលដែលមានសមត្ថភាពខ្ពស់លើប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងចូលរួមប្រយុទ្ធជាមួយនឹងយោធាស៊ីរីនៅក្នុងរដ្ឋធានីដាម៉ាសដោយបានវាយប្រហារប្រើអាវុធគីមី ដែលត្រូវបានគេសង្ស័យកាលពីសប្តាហ៍មុន និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់។
លោក Trump បាននិយាយថា «ទំនាក់ទំនងរបស់យើងជាមួយរុស្ស៊ីមានស្ថានភាពអាក្រក់ជាងពេលណាទាំងអស់ ដែលនោះរួមទាំងសង្គ្រាមត្រជាក់ផងដែរ។ វាគ្មានហេតុផលសម្រាប់ស្ថានភាពនេះទេ។ រុស្ស៊ីត្រូវការពួកយើងជួយសេដ្ឋកិច្ចរបស់ពួកគេ។ ជាអ្វីដែលងាយស្រួលធ្វើបំផុត ហើយយើងត្រូវការប្រទេសទាំងអស់ធ្វើការរួមគ្នា។ និងគួរបញ្ឈប់ការប្រកួតប្រជែងអំណាចសព្វាវុធ»៕