វ៉ាស៊ីនតោន៖ ក្រុមអ្នកសង្កេតការណ៍ខ្លះនៅកម្ពុជាបានអះអាងថា ការខិតខំកែទម្រង់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលគ្មានការចូលរួមពីគណបក្សជំទាស់ ទំនងជាមិនបានផលវិជ្ជាមានពេញលេញទេ បើគ្មានប្រព័ន្ធផ្ទៀងផ្ទាត់មួយដែលមានកម្លាំងខ្លាំង។ ក្រុមអ្នកសង្កេតការណ៍ខ្លះព្រមានថា ដំណើរការរបស់រដ្ឋាភិបាលថ្មីនេះ អាចមានលំនឹងនិងស្ថិរភាពបាន គឺអាស្រ័យលើកម្លាំងនៃប្រព័ន្ធផ្ទៀងផ្ទាត់មួយគឺមានន័យថា ការចូលរួមរបស់គណបក្សជំទាស់។
ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់ចេញនូវការកែទម្រង់របស់ រដ្ឋាភិបាលលោកជាច្រើន ដើម្បីទាញយកការគាំទ្រមកវិញនោះ ក្រុមអ្នកតាមឃ្លាំមើលនយោបាយកម្ពុជាខ្លះនៅតែដាក់ការសង្ស័យចំពោះដំណើរការ រដ្ឋាភិបាលថ្មីដែលគ្មានការទទួលស្គាល់ពីក្រុមជំទាស់ និងអន្តរជាតិពេញលេញ។ ពួកគេអះអាងថា កំណែទម្រង់ និងដំណើរការរបស់រដ្ឋាភិបាលអាចមានលំនឹងហើយគេចផុតពីហានិភ័យទៅបាន លុះត្រាតែមានការចូលរួមពិនិត្យផ្ទៀងផ្ទាត់ពីគណបក្សជំទាស់ដែលមានកម្លាំងខ្លាំងក្នុងសភា។
សមាជិកសភាគណបក្សជំទាស់របស់លោកសម រង្ស៉ីបានធ្វើពហិកាមិនចូលរួម ប្រជុំសភាដំបូងដែលផ្តល់សុពលភាពឲ្យបានពេញលេញត្រឹមត្រូវតាមច្បាប់ទេ នៅពេលដែលភាពមិនប្រក្រតីនៃការបោះឆ្នោតមិនត្រូវបានគេស៊ើបអង្កេតរក យុត្តិធម៌។ គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពុំបានសហការជាមួយគណបក្សជំទាស់ឬមិនអាចចរចាត្រូវគ្នាទេ តែបែរជាបានជំនះនឹងការរិះគន់នានា ហើយបានបង្កើតរដ្ឋាភិបាលថ្មីមួយ។ ដើម្បីបន្សាបការរិះគន់នានា លោកហ៊ុន សែននៅសប្តាហ៍នេះ បានចាប់ផ្តើមភ្លាមៗក្នុងការកែទម្រង់វិស័យជាច្រើន ដោយមិនខ្វល់នឹងបញ្ហារិះគន់នានា ដូចជាកែទម្រង់តុលាការ រដ្ឋបាលសាធារណៈ ដំឡើងប្រាក់ខែមន្ត្រីរាជការ លុបចោលស្ថាប័នរដ្ឋមួយចំនួន ហើយនឹងបង្កើតឲ្យមានវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ក្រោយពីសភាគណបក្សលោកតែមួយបានបោះឆ្នោតគាំទ្ររដ្ឋាភិបាលលោកនោះ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតគឺខុមហ្រ្វែល បានអះអាងថា គណបក្សគ្រប់គ្រងប្រទេសត្រូវធានានិរន្តភាពនៃការដឹកនាំ ប្រទេសតាមរយៈការចូលរួមពីគ្រប់និន្នាការ ឬពហុបក្សដើម្បីបញ្ចៀសភាពរង្គោះ រង្គើររបស់រដ្ឋាភិបាល។
«ហើយបើដំណើរការរបស់រដ្ឋាភិបាលនៅក្នុងស្ថានភាពប៉ុណ្ណេះ វាអាចជាហានិ ភ័យខ្ពស់វិញ ដោយសារទី១ វាមានរឿងនីត្យានុកូលភាព វាអត់ទាន់មានការទទួលស្គាល់ពេញលេញទាំងអន្តរជាតិ និងជាតិ ហើយគណបក្សប្រឆាំងគាត់អាចមិនសុខចិត្ត។ អញ្ចឹងគាត់អាចតវ៉ាទៅមុខទៀតហើយធ្វើឲ្យមានបញ្ហាកាន់តែជ្រៅថែមទៀត។ វាអាចធ្វើឲ្យរដ្ឋាភិបាលនិងសភាហ្នឹងដំណើរការទៅ វាអត់ស្ថិរភាព ជាពិសេសរដ្ឋាភិបាលវាអត់មានលំនឹង»។
គណបក្សកាន់អំណាចរបស់ប្រទេសកម្ពុជាដែលពឹងផ្អែកលើជំនួយបរទេស១ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួននោះ មិនត្រូវប្រទេស ធំៗជាច្រើន ដូចជាស.រ.អា.និងសហភាពអឺរ៉ុបគាំទ្រពេញលេញនៅឡើយទេ ក្រោយពេលប្រកាសលទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជាឈ្នះ ហើយគណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់ មិនទទួលស្គាល់និងចាត់ទុក ថា មានការគៃបន្លំធ្ងន់ធ្ងរនោះ។ ទោះជាសំឡេងគណបក្សជំទាស់មិនគាំទ្ររដ្ឋាភិបាលនិងសភាអាណត្តិទី៥នេះក្តី សមាជិកសភាជាប់ឆ្នោតឆ្នោតខាងគណបក្សប្រជាជនកម្ពុជា៦៨អាសនៈក្នុងចំណោមចំនួន១២៣អាសនៈ បានបកស្រាយច្បាប់តាមរបៀបមួយ ហើយបោះឆ្នោតតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្ត្រីបន្តដើម្បីកែទម្រង់ប្រទេសតាមគោលនយោបាយរបស់ខ្លួន។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានអះអាងថា ការកែទម្រង់អាចដើរទៅបានទាល់តែមានក្រុមប្រឆាំង ដែលឥឡូវនេះកំពុងនៅក្រៅសភានោះ មានតួនាទីខ្លាំងក្នុងសភា។
«ថាតើក្រុមប្រឆាំងនឹងចូលទៅក្នុងសភាដោយរបៀបណាហើយនិងមានតួនាទីសំខាន់អីខ្លះក្នុងការធ្វើការងារហ្នឹង បាទ។ តើក្រុមប្រឆាំងមានមធ្យោបាយក្នុងការធ្វើការងារទេ ឬក៏អង្គុយនៅក្នុងសភារង់ចាំមើលការអនុវត្តរបស់រដ្ឋាភិបាល?នេះជាបញ្ហាដែរបាទ គឺតើធ្វើយ៉ាងណាឲ្យការអនុវត្តការកែទម្រង់ហ្នឹងឲ្យមានប្រសិទ្ធិភាព»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអះអាងថា រដ្ឋាភិបាលថ្មី ត្រូវមានការប្រយ័ត្នប្រយែងជាងមុនចំពោះការកែទម្រង់និងដំណើរការរបស់ខ្លួន បើពុំដូច្នោះទេនឹងគ្មានស្ថិរភាពទេ។
«រដ្ឋាភិបាលរបស់លោកហ៊ុន សែនហ្នឹងត្រូវទទួលស្គាល់ថា ប្រជាពលរដ្ឋមិនសប្បាយចិត្តទៅលើដំណើរការនៃការដឹកនាំរបស់លោករយៈពេល៥ឆ្នាំកន្លងមកនោះទេ។ ប្រសិនបើគណបក្សប្រជាជនមិនធ្វើកំណែទម្រង់ក៏ទៅមិនរួចដែរ។ពលរដ្ឋទទួលយកមិនបានដូចគ្នា។ វាអាចធ្វើឲ្យមានអស្ថិរភាពដែរ។ អញ្ចឹងកំណែទម្រង់នេះជារឿងចាំបាច់សម្រាប់គណបក្សប្រជាជនកម្ពុជាឈានទៅរកជោគជ័យក្នុងការបោះឆ្នោតអាណតិ្តក្រោយ។ ប្រសិនបើគ្មានការកែទម្រង់សំខាន់ ខ្ញុំមើលទៅគណបក្សប្រជាជនកម្ពុជាដើរអត់ទាន់ប្រជាពលរដ្ឋទេ ហើយប្រហែលជានឹងត្រូវបានប្រជាពលរដ្ឋនឹងទាមទារឲ្យចុះពីតំណែងមុនការបោះឆ្នោតឬមួយក៏ធ្លាក់ក្នុងការបោះឆ្នោតអាណត្តិក្រោយនេះដែរ»។
អ្នកនាំពាក្យរដ្ឋាភិបាលគឺលោកផៃ ស៊ីផានបានបញ្ជាក់អះអាងថា រដ្ឋាភិបាលបានធ្វើកិច្ចការច្រើនកាលពីអាណតិ្តមុន ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច៧ភាគរយនៃ ផលិតផលសរុបក្នុងស្រុក ទប់ស្កាត់អតិផរណា កាត់បន្ថយភាពក្រីក្រជាដើម។
តែលោកក៏ទទួលស្គាល់ដែរថា មានបញ្ហាជាច្រើនទៀតដែលរួមទាំងប្រព័ន្ធយុត្តិធម៌និងសេវាកម្មសារធារណៈមួយចំនួនដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋគ្រប់គ្រាន់នៅអាណត្តិទី៤កន្លងមក។
«រដ្ឋាភិបាលបានរៀនសូត្រច្រើនពីសេចក្តីត្រូវការនៃក្រុមប្រជាពលរដ្ឋដែលគាំទ្រ គណបក្សសង្គ្រោះជាតិ។ រឿងហ្នឹង យើងឃើញ ហើយយើងយកការចង់បានហ្នឹងមកដាក់នៅក្នុងយុទ្ធសាស្ត្រនយោបាយរបស់យើងដើម្បីឆ្លើយតប។ ដូចជាកំណែទម្រង់ស៊ីជម្រៅហើយនឹងទូលំទូលាយដោយបង្កើតឲ្យមានវេទិកាស្តាប់នឹង ត្រចៀក។ សម្តេចតេជោបាននិយាយប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា យើង បានធ្វើឲ្យប្រជាពលរដ្ឋលោកមានអំណាច លោកមានអំណាចចង្អុលមុខយើង ហើយ ដូច្នេះយើងមិនចាំបាច់តែគេស្រែកឲ្យទេ គឺយើងចាំបាច់ត្រូវតែកែទម្រង់ ឲ្យមានប្រសិទ្ធិភាព»។
ទោះជាយ៉ាងនេះក្តី លោកផៃ ស៊ីផានសង្ឃឹមថា វេទិកាសាធារណៈរវាងមន្ត្រីនិងពលរដ្ឋដែលរដ្ឋាភិបាលបង្កើតដើម្បីដោះស្រាយបញ្ហាពលរដ្ឋនៅតាមមូលដ្ឋាន ហើយនិងតាំងចិត្តកាត់បន្ថយគម្លាតរវាងថ្នាក់ដឹកនាំនិងមន្ត្រីគឺជាជំហានដែលអាចជួយសម្រួលកិច្ចការទាំងឡាយ។
តែនៅពេលសួរពីការទទួលបានការគាំទ្រយ៉ាងណា បើប្រទេសជាច្រើននិង គណបក្សជំទាស់មិនបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជានេះជារដ្ឋាភិបាល ស្របច្បាប់នោះ លោកផៃ ស៊ីផានអះអាងថា នោះជារឿងរបស់ប្រទេសខាងក្រៅ តែកម្ពុជាធ្វើសម្រាប់កម្ពុជា ហើយគណបក្សគ្រប់គ្រងប្រទេសនៅតែបើកទ្វារឲ្យ មានកិច្ចចរចាដើម្បីឲ្យគណបក្សទាំងពីរអាចធ្វើការជាមួយគ្នាបាន។
លោកគល់ បញ្ញា បានអះអាងថា បញ្ហាការអនុម័តច្បាប់នានាក្នុងសភាក៏ជារឿង មួយដែរគឺត្រូវការការគាំទ្រពីតំណាងប្រជាពលរដ្ឋទូលំទូលាយ រួមទាំងគណបក្ស ជំទាស់ដើម្បីកុំឲ្យគណបក្សកាន់អំណាចធ្វើតែម្នាក់ឯង។ លោកថ្លែងថា គណបក្សគ្រប់គ្រងប្រទេសពេលនេះគួរគិតថា ការធ្វើការរួមគ្នាជាឱកាសរៀនធ្វើកិច្ចការជាមួយគ្នា មិនមែនជាការគំរាមកំហែងសម្រាប់គណបក្សសំឡេងភាគតិចនិងសំឡេងភាគច្រើនទេ៕