វ៉ាស៊ីនតោន —
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យកំពុងព្យាយាមបញ្ចុះបញ្ចូលមន្ត្រីស.រ.អា.និងប្រទេស កាណាដាដើម្បីជួយគាំទ្រដល់ការស្វែងរកយុត្តិធម៌ជូនកម្មកររោងចក្រនិង មេដឹកនាំសហជីព ដែលត្រូវគេបាញ់សម្លាប់និងចាប់ឃុំខ្លួនក្នុងការបង្រ្កាបផ្តាច់ផ្តិលជីវិតកាលពីដើមខែមករា ក្នុងរាជធានីភ្នំពេញ នៅពេលពួកគេតវ៉ាទាមទារការដំឡើងប្រាក់ខែនោះ។
ថ្លែងប្រាប់វីអូអេតាមប្រព័ន្ធ Skype នៅថ្ងៃនេះពីរដ្ឋវីជីនៀ លោករ៉ុង ឈុនបាន អះអាងថា ទស្សនកិច្ចជាច្រើនសប្តាហ៍របស់លោកក្នុងប្រទេសអាមេរិកនិង កាណាដានេះគឺលោកចង់ឲ្យប្រទេសទាំងពីរជួយធ្វើអន្តរាគមន៍ចំពោះបញ្ហាបួនគឺ ដោះលែងអ្នកជាប់ឃុំទាំង២១នាក់ រួមទាំងមេដឹកនាំសង្គមស៊ីវិលគឺលោកវន់ ពៅ និងស្វែងរកជនដៃដល់ដែលបានបាញ់កម្មករឲ្យស្លាប់៥នាក់ភ្លាមៗនិងរបួសរាប់ សិបនាក់ ជួយឲ្យជំរុញការដំឡើងប្រាក់ឈ្នួលកម្មករដល់១៦០ដុល្លារ ហើយនឹងសងសំណងដល់ជនរងគ្រោះជាដើម។ លោករ៉ុង ឈុនមានក្តីសង្ឃឹមថា ប្រទេសនានា រួមទាំងស.រ.អា.និងកាណាដាផង អាចមានឥទ្ធិពលក្នុងរឿងនេះ។
«តាមពិតទៅស.រ.អា.ជាទីផ្សារមួយធំដែលទទួលផលិតផលសម្លៀកបំពាក់ពីកម្ពុជា ហើយប្រទេសកាណាដាក៏យើងមានទំនាក់ទំនងដែលជាម្ចាស់ជំនួយសម្រាប់កម្ពុជាដែរ។ ហើយយើងមិនមែនផ្តោតមកលើទំនាក់ទំនងតែស.រ.អា.និង កាណាដាទេ។ ជាបន្តបន្ទាប់នេះ យើងនឹងទៅប្រទេសអូស្ត្រាលី។ យើងនឹងទៅ សហគមន៍អឺរ៉ុប ហើយនឹងបណ្តាប្រទេសដែលនៅក្នុងតំបន់ជាមួយគ្នាផងដែរ»។
លោករ៉ុង ឈុនបានជួប ហើយគ្រោងនឹងជួបមេដឹកនាំសហជីពធំៗក្នុងប្រទេស អាមេរិក និងកាណាដា មន្ត្រីរដ្ឋាភិបាល រួមទាំងក្រសួងការបរទេសស.រ.អា.ផងដែរ ក្រៅពីជួបជាមួយអង្គការសង្គមស៊ីវិលធំៗរបស់ស.រ.អា.មួយចំនួន។
លោករ៉ុង ឈុននឹងធ្វើដំណើរមកកាន់ការិយាល័យវីអូអេក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅព្រឹកថ្ងៃពុធស្អែកដើម្បីចូលរួមក្នុងកិច្ចសម្ភាសន៍ផងដែរ ក្រៅពីលោកមានគម្រោងការជួបជាមួយពលរដ្ឋខ្មែរអាមេរិកាំងតាមបណ្តារដ្ឋនានា៕