ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប​នឹង​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ស.រ.អា


អ.ស.ប​នឹង​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ស.រ.អា។
អ.ស.ប​នឹង​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​ស.រ.អា។

ស.រ.អា​ដែល​ចាត់​ទុក​ខ្លួនឯង​ជា​ជើងឯក​ខាង​សិទ្ធិ​មនុស្ស​នឹង​ត្រូវ​រង​ការ​សើរើ​ប្រវត្តិរបស់​ខ្លួន​ដោយ​អ.ស.ប​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ។ ស.រ.អា​នឹង​ជួប​ប្រទះការ​ពិនិត្យ​ប្រវត្តិសិទ្ធិ​មនុស្ស​សាកល​ ដែល​ប្រទេស​ជាសមាជិកទាំងអស់​ចំនួន១៩៣​ ​ត្រូវ​តែ​ឆ្លងកាត់​ជារៀង​៤​ឆ្នាំ​ម្តង។

ស.រ.អា ​ទំនង​ប្រឈម​ការ​ពិនិត្យ​ពិច្ច័យ​ដ៏​តឹងតែង​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​រួមមាន​សំណួរ​អំពីប៉ូលិស​ ដែល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ​បាន​សម្លាប់​ពួក​បុរស​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។

បញ្ហា​ផ្សេង​ៗ​ទៀត ​ទំនង​ជា​កើត​មាន​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ រួមមាន​ការ​រាល​ដាល​នៃ​ការ​ចាប់​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ដាក់​គុក ​រួមមាន​កូនក្មេង ​និង​លក្ខខណ្ឌ​នៅ​ក្នុង​គុក​ស.រ.អា ​រួមមាន​ការ​ឃុំ​ឃាំង​ឲ្យ​នៅ​តែម្នាក់​ឯង​ក្នុង​រយៈ​ពេល​យូរ​ និង​ការ​បន្ត​ការ​ប្រើ​ប្រាស់​ការដាក់​ទោស​ប្រហារ​ជីវិត។

ការ​ឈ្លប​យក​ការណ៍ដ៏​ខ្លាំង​លើ​ប្រជា​ពលរដ្ឋ​សហរដ្ឋ​អាមេរិក​ ​បាន​ក្លាយ​ជា​ប្រធានបទក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​និង​ត្រូវ​លើក​យក​មក​ពិភាក្សា​ផង​ដែរ។

ច្បាប់​ស្នេហា​ជាតិរបស់​សហរដ្ឋ​អាមេរិក ដែល​មាន​សកម្មភាព​នៃ​ការ​ស៊ើប​យកការណ៍​ជា​ច្រើន​បាន​ធ្វើ​ឡើង ​ហើយ​ច្បាប់​នោះ​អាស្រ័យ​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​សភា​មុនពេល​ថ្ងៃ​ទី​០១ ខែមិថុនាដែល​ជាពេល​កំណត់​នៃ​ការ​បន្ត​ច្បាប់​នោះ។

កេរ្ត៍​ដំណែល​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ពី​សង្គ្រាម​ប្រឆាំង​ភេរវកម្ម ​ដែល​បាន​ចោទ​ប្រកាន់ទី​ភ្នាក់​ងារសេអ៊ីអា​ពីការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​ខក​ខាន​មិន​បាន​បិទ​មជ្ឈមណ្ឌល​ឃុំ​ឃាំងច្រក​សមុទ្រ Guantanamoនៃ​ប្រទេស​គុយបា​ទំនងនឹង​ត្រូវ​ពិនិត្យ​មើល​ដែរ៕

XS
SM
MD
LG