ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដៃ​គូ​​តំបន់​​ឈូង​សមុទ្រ​​ស្វះ​សែង​​រក​​ការ​​ធានា​​របស់​​ស.រ.អា​​នៅ​​កិច្ច​ប្រជុំ​​កំពូល


ផែន​ទី​ឈូង​សមុទ្រ​ពែកស៍​។ ដៃ​គូ​​តំបន់​​ឈូង​សមុទ្រ​​ស្វះ​សែង​​រក​​ការ​​ធានា​​របស់​​ស.រ.អា​​នៅ​​កិច្ច​ប្រជុំ​​កំពូល។
ផែន​ទី​ឈូង​សមុទ្រ​ពែកស៍​។ ដៃ​គូ​​តំបន់​​ឈូង​សមុទ្រ​​ស្វះ​សែង​​រក​​ការ​​ធានា​​របស់​​ស.រ.អា​​នៅ​​កិច្ច​ប្រជុំ​​កំពូល។

លោក​ប្រធានា​ធិបតី​ស.រ.អា​បារ៉ាក់ ​អូបាម៉ា នឹង​រៀប​ចំ​សន្និសីទ​កំពូល​របស់​រដ្ឋទាំង​៦​ដែល​ដឹកនាំ​ពួក​និកាយ​ស៊ុននី​នៃ​ក្រុម​ប្រឹក្សា​កិច្ច​សហប្រតិបត្តិការ​តំបន់​ឈូង​សមុទ្រពែកស៍​នៅ​សប្តាហ៍​ក្រោយ ដែល​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តោត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​និង​ការ​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​ទីក្រុង Tehran ​នៅ​ក្នុង​ជម្លោះ​ចាប់​តាំង​ពី​ប្រទេស​យេម៉ែន​រហូត​ដល់​ប្រទេស​ស៊ីរី។

ចំពោះ​មេដឹកនាំ​នៃបណ្តា​ប្រទេស​ក្នុង​ឈូង​សមុទ្រ​ពែកស៍ ​ទិដ្ឋភាព​នៃក្រុម​ឧទ្ទាម Houthi ​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ដែល​កំពុង​កាន់​កាប់​រដ្ឋ​ធានី​ Sanaa ​នៃ​ប្រទេស​យ៉េម៉ែន​ និង​ការ​បណ្តេញ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ស.រ.អា​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​នេះ ​ជាសញ្ញា​នៃ​ការ​កើន​ឡើងនៃ​ការ​គម្រាម​កំហែង​ពី​ប្រទេស​អ៊ីរ៉ង់ ​ហើយ​ពួកគេ ​ចូល​រួម​ក្នុង​សន្និសីទកំពូល​នេះ​ ដើម្បី​ស្វះស្វែង​រកការ​ធានា​សារ​ជា​ថ្មី​ឡើង​វិញ​នូ​វ​ការ​គាំទ្ររបស់​ស.រ.អា។

​ការ​ជជែក​ឲ្យ​ហេតុ​របស់​លោក​ប្រធានា​ធិបតី​អូបាម៉ា​គឺ​ថា ​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែ​ជាមួយ​អ៊ីរ៉ង់​មានន័យ​ថា ​ជា​សន្និសុខ​សម្រាប់​ប្រទេស​ទាំង​នោះ។

លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ប្រសាសន៍​ថា ​«​ខ្ញុំ​ជឿ​ជាក់​ថា ​ប្រសិនបើ​គម្រោង​នេះ​នាំ​ទៅ​កាន់​កិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រ័ត្រ និង​ទូលំទូលាយ​មួយ​កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​របស់​យើង ​សម្ព័ន្ធ​មិត្ត​របស់​យើង​ និង​ពិភពលោក​របស់យើង ​មានសុវត្ថិភាព​កាន់​តែ​ខ្លាំង​ឡើង។ ក៏ប៉ុន្តែ ​ដៃគូ​របស់​អាមេរិក​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែកស៍​ ​មិន​មាន​ការ​ប្រាកដប្រជា​ទេ។

លោក Yousef al-Otaiba ​ឯក​អគ្គរដ្ឋ​ទូត​ប្រទេស​អារ៉ាប់រួម ​ប្រចាំ​នៅស.រ.អា ​និយាយ​ថា ​ពួកមេដឹកនាំ​តំបន់​ឈូង​សមុទ្រ​ពែកស៍ ​ចង់​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ខាង​សន្តិសុខ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីន​តោន។

លោក​និយាយ​ទៀត​ថា «​យើង​កំពុង​ស្វែង​រក​ការ​ធានា​ខាង​សន្តិសុខ ​ចំពោះ​អាកប្បកិរិយា​របស់​អ៊ីរ៉ង់ ​និង​ចំពោះ​ការ​រើប​ឡើង​នៃ​ការ​គម្រាមកំហែងរបស់​ពួក​ជ្រុលនិយម។​ យើង​ប្រាកដចង់​បាន​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ឡើង។ កាល​ពី​អតីត​កាល យើង​បាន​ស្ថិត​ស្ថេរ​គង់​វង្ស​ ដោយសារ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ស.រ.អា​អំពី​សន្តិសុខ។ ខ្ញុំ​គិត​ថា ​នៅពេល​សព្វ​ថ្ងៃ​នេះ ​យើង​ត្រូវ​ការ​អ្វី​ជា​លាយ​លក្ខណ៍​អក្សរ ​ហើយ​យើង​ត្រូវ​ការ​អ្វី​ដែល​ជា​ស្ថាប័ន។

ខណៈ​ដែល​គ្មានសន្ធិសញ្ញា​នឹង​ត្រូវ​ចុះ​ហត្ថលេខា ​លោក​ប្រធានា​ធិបតី​អូបាម៉ា ​មាន​ផែនការ​ធ្វើ​ការ​ពិភាក្សាជាមួយ​ពួក​មេដឹកនាំ​ឈូង​សមុទ្រ​ពែកស៍​អំពី​ការ​ស្ថាបនា​សមត្ថភាព​ខាង​វិស័យ​ការពារ​ប្រទេស​របស់​ពួកគេ។ ​គេ​រំពឹង​ថា ​នឹង​មាន​ការ​បង្កើន​នូវ​ការ​លក់​ដូរ​អាវុធ ​បង្កើត​ប្រព័ន្ធ​ការ​ពារ​ក្នុង​តំបន់​ប្រឆាំង​នឹង​ការ​គម្រាមកំហែង​ពី​កាំជ្រួច​មីស៊ីល​របស់​អ៊ីរ៉ង់ និង​ការ​ចូលរួមសមយុទ្ធ​ខាង​យោធា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG