ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ពិនិត្យ​មើល​ការ​អះអាង​ដែល​ថា​ការ​វាយប្រហារ​បាន​សម្លាប់​ជន​ស៊ីវិល​៥២នាក់​នៅ​ស៊ីរី


ភាព​ខ្ទេច​ខ្ទី​ក្នុង​ក្រុង​ Kobani បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​និយម​អស់​រយៈពេល​៥ខែ។
ភាព​ខ្ទេច​ខ្ទី​ក្នុង​ក្រុង​ Kobani បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​និយម​អស់​រយៈពេល​៥ខែ។

ទីភ្នាក់ងារ​ព័ត៌មាន​ AP បាន​រាយការណ៍​ពី​ក្រុង​បេរូត (Beirut) ថា​ក្រុម​យោធា​ស.រ.អា.​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ពួកគេ​កំពុង​ពិនិត្យ​មើល​ការ​អះអាង​ដោយ​ក្រុម​សកម្មជន​មួយ​ក្រុម​ដែល​ថា​មាន​ជន​ស៊ីវិល​យ៉ាង​តិចណាស់​៥២នាក់​បាន​ត្រូវ​សម្លាប់នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​ស.រ.អា.​នៅ​ជិត​ក្រុង​ព្រំដែន Kobani នៃ​ប្រទេស​ស៊ីរី​នៅ​ក្នុង​យុទ្ធនាការ​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​អ៊ីស្លាម។​

ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃព្រហស្បតិ៍​និង​ថ្ងៃសុក្រ​ទៅ​លើ​ភូមិ​ស៊ីរី Bir Mahli នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​អង្គការ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស។ ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​បាន​និយាយ​ថា​ការ​វាយ​ប្រហារ​របស់​ពួកគេ​នៅ​ពេល​នោះ​បាន​បំផ្លាញ​ទីតាំង​៧​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​និង​យានជំនិះ​មួយ​គ្រឿង​របស់​ក្រុម​នេះ​នៅ​ជិត​ក្រុង​ Kobani ដែល​ពួក​យុទ្ធជន​ Kurde បាន​វាយ​បណ្តេញ​ក្រុម​ជ្រុលនិយម​ចេញ​ពី​ក្រុង​នេះ​នៅ​ក្រោយ​មាន​ការ​ប្រយុទ្ធ​គ្នា​ជាច្រើន​ខែ។​

កាល​ពី​ថ្ងៃសៅរ៍​ លោក Rami Abdurrahman នាយក​អង្គការ​ Observatory បាន​និយាយ​ថា​ការ​វាយ​ប្រហារ​ទាំងនេះ​ត្រូវ​ចំ​តែ​ក្រុម​ជនស៊ីវិល​នៅ​ក្នុង​ផ្ទះ​សំបែង​ពួក​គេ​ក្នុង​ភូមិ Bir Mhali ដែល​ជា​ភូមិ​មួយ​មាន​អ្នក​ស្រុក​ចម្រុះ Kurde និងអារ៉ាប់ បណ្តាល​ឱ្យ​មនុស្ស៥២​នាក់​ស្លាប់​ដោយ​មាន​រួមបញ្ចូល​កុមារ​៧នាក់​និង​ស្ត្រី៩​នាក់​ផងដែរ។ ​ក្រុម​សកម្មជន​របស់​លោក​ពឹង​ពាក់​លើ​បណ្តាញ​មួយនៃ​ក្រុម​សកម្មជន​នៅ​ក្នុង​ប្រទេស​ស៊ីរីដេល​មាន​សង្គ្រាម​ស៊ីវិល​ជាង​បួន​ឆ្នាំ​មក​ហើយ​នោះ៕

XS
SM
MD
LG