ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Raul Castro អរគុណ​​សម្តេច​​ប៉ាប​​ចំពោះ​​ការ​​សម្រប​សម្រូល​​ជា​មួយ​​ស.រ.អា


សម្តេច​ប៉ាប​ ​Francis ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​គុយបា​លោក Raul Castro ក្នុងជំនួប​លក្ខណៈ​ឯកជនមួយ​​នៅ​វិមាន​វ៉ាទីកង់​​ថ្ងៃទី១០ ​ខែឧសភា ឆ្នាំ២០១៥។
សម្តេច​ប៉ាប​ ​Francis ​បាន​ជួប​ជាមួយ​ប្រធានាធិបតី​គុយបា​លោក Raul Castro ក្នុងជំនួប​លក្ខណៈ​ឯកជនមួយ​​នៅ​វិមាន​វ៉ាទីកង់​​ថ្ងៃទី១០ ​ខែឧសភា ឆ្នាំ២០១៥។

លោក​ប្រធា​នាធិបតី​គុយបា​ Raul Castro បានទៅ​ទស្សនាវិមាន​វ៉ាទីកង់​នៅ​ថ្ងៃ​អាទិត្យ​នេះដើម្បី​សម្តែង​អំណរគុណ​ដោយ​ផ្ទាល់​ដល់​សម្តេច​ប៉ាប​ Francis ចំពោះ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ព្រះ​អង្គ​ក្នុង​ការ​សម្រួល​ឲ្យ​មាន​ការ​ផ្សះផ្សា​គ្នា​រវាង​ស.រ.អា និង​ប្រទេស​គុយបា។

សម្តច​ប៉ាប Francisដែល​ជា​ព្រះ​ប្រមុខ​នៃ​ក្រុម​អ្នកកាន់​គ្រឹស្តសាសនានិកាយ​រ៉ួម៉ាំង​កាតូលិក​ក្នុង​ពិភពលោក​ បាន​ជួយ​ឲ្យ​មាន​កិច្ចចរចាសម្ងាត់​រវាង​រដ្ឋាភិបាល​ក្រុង​ La Havane និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​នាំ​ឲ្យ​មាន​សេចក្តី​ប្រកាស​កាល​ពី​ខែ​ធ្នូថា​ ប្រទេស​ទាំង​ពីរ​កំពុង​ស្វះស្វែង​ឲ្យ​មាន​ចំណង​ទាក់ទង​ខាង​ការ​ទូត​ឡើងវិញ​នៅ​ក្រោយ​រយៈពេល​ប្រាំ​ទសវត្សរ៍។​

វិមាន​វ៉ាទីកង់​បាននិយាយ​ថា​ សម្តេច​ប៉ាប Francis ដែល​ជា​សម្តចប៉ាប​អាមេរិក​ខាង​ត្បូង​ទី​មួយ​បាន​សម្របសម្រួល​ដោយ​ផ្ទាល់​ព្រះ​អង្គ​រវាង​ភាគី​ទាំង​ពីរហើយ​ព្រះអង្គ​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​គណៈប្រតិភូ​មក​ពី​ប្រទេស​ទាំង​ពីរ​ផងដែរ។

សម្តេច​ប៉ាប​សញ្ជាតិ​អាហុ្សង់ទីន​អង្គ​នេះ​នឹង​យាង​ទៅ​ទស្សនា​ប្រទេស​គុយបា ក្នុង​ខែ​កញ្ញា​ ហើយ​បន្ទាប់​មក​ព្រះ​អង្គនឹង​យាង​មក​កាន់​ស.រ.អា​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។​

ដំណើរ​ទស្សនកិច្ច​របស់​លោក Raul Castro ទៅ​កាន់​វិមាន​វ៉ាទីកង់​ត្រូវ​បាន​ឡើង​បន្ទាប់​ពីទស្សនកិច្ចមួយ​ក្នុង​ក្រុងម៉ូស្គូ​ ដែល​នៅ​ទី​នោះ​លោក​ជា​ភ្ញៀវ​របស់​ប្រធានាធិបតី​រុស្សី​លោក​ Vladimir Putin នៅ​ក្នុង​ពីធី​ដង្ហែ​ក្បួន​ព្យូហ៌យាត្រាជ័យជម្នះ​ក្នុង​សង្គ្រាម​លោក​លើកទី​ពីរ​នៅ​ក្នុង​ទីលាន​ក្រហម​នា​ក្រុង​ម៉ូស្គូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG