វ៉ាស៊ីនតោន —
ដំណោះស្រាយតាមរយៈការចរចាគឺជាជម្រើសល្អបំផុតសម្រាប់វិបត្តិនយោបាយនៅកម្ពុជានាពេលនេះ។ នេះបើតាមយោបល់របស់អ្នកជំនាញជាតិនិងអន្តរជាតិ។
លោកបណ្ឌិត ក្រិហ្គ អិតចឺសាន់ (Craig Etcheson) អ្នកវិភាគនយោបាយឯករាជ្យដែលជាអ្នកសរសេរសៀវភៅអំពីកម្ពុជានិងធ្លាប់ធ្វើការនៅកម្ពុជាក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះនិងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់វីអូអេ ថា គ្មានអ្វីប្រសើរជាងការជជែកគ្នានោះទេ។
«ប្រសិនបើខ្ញុំត្រូវផ្តល់យោបល់ឲ្យរដ្ឋាភិបាលឬគណបក្សប្រឆាំង ខ្ញុំនឹងប្រាប់គាត់ថា និយាយប្រសើរជាងប្រយុទ្ធគ្នា»។
ដូចគ្នានេះដែរ បណ្ឌិត ចន ស៊ីយ៉ស៊ីយ៉ារី (John Ciorciari) សាស្ត្រចារ្យជំនួយខាងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ មីឈីហ្គែន (Michigan) សហរដ្ឋអាមេរិក និងជាអ្នកតាមដានយ៉ាងដិតដល់លើនយោបាយនៃប្រទេសកម្ពុជា ក៏យល់ថាការចរចាជាជម្រើសដ៏ល្អបំផុតដែរ។
«ដំណោះស្រាយនៃវិបត្តិគឺដំណោះស្រាយនយោបាយតាមរយៈការចរចា។ ខ្ញុំគួរតែនិយាយថា ជាដំណោះស្រាយមានភាពប្រកដនិយមបំផុត។ ការចរចារវាងគណបក្សនយោបាយធំពីរនៅតែជាផ្លូវល្អបំផុត។ ហើយដំណោះស្រាយល្អបំផុតគឺរដ្ឋាភិបាលមួយដែលមានប្រព័ន្ធត្រួតពិនិត្យផ្ទៀងផ្ទាត់ល្អដែលមានគណបក្សប្រឆាំងប្រកបដោយនិរន្តរភាព ដូចគណបក្សសង្គ្រោះជាតិ ដែលមានការបេ្តជ្ញាចិត្តជាសាធារណៈថ្នាក់ខ្ពស់ក្នុងការកែទម្រង់វិស័យមួយចំនួនដូចជា សិទ្ធិការងារ សិទ្ធិមនុស្ស និងបរិស្ថាន និងឥរិយាបទបោះឆ្នោតនាពេលអនាគត»។
កម្ពុជាមានវិបត្តិនយោបាយចាប់តាំងពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ដែលរហូតមកដល់ពេលនេះ បានសម្លាប់មនុស្សយ៉ាងតិចប្រាំមួយនាក់ និងរងរបួសជាច្រើននាក់។
បណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រចារ្យការសិក្សាអាស៊ីប៉ាស៊ីហ្វិក នៅសាកលវិទ្យាល័យលីដស៍ (University of Leeds) នៃចក្រភពអង់គេ្លស មានប្រសាសន៍តាមរយៈសារអេឡិកត្រូនិកមកកាន់វីអូអេថា ការជឿជាក់និងទំនុកចិត្តមានសារៈសំខាន់ណាស់សម្រាប់ដំណោះស្រាយជម្លោះ។ លោកថា ពេលនេះ គ្មានយន្តការណាមួយសម្រាប់ធ្វើឲ្យមានការជឿជាក់និងទំនុកចិត្តទេ។ តែលោកសង្កត់ធ្ងន់ថា ការចរចាជាវិធីតែមួយគត់សម្រាប់ផ្លូវចេញពីភាពជាប់គាំងនេះ។
លោកពន្យល់ថា៖ «អន្តរាគមន៍ពីព្រះមហាក្សត្រជាផ្លូវមួយទៀត។ ការចរចានិងអន្តរាគមន៍ពីព្រះមហាក្សត្រគឺជាក្តីសង្ឃឹមតែមួយដែលអាចបំបែកភាពទាល់ច្រកផ្នែកនយោបាយ។ យុត្តិធម៌ត្រូវរកឲ្យឃើញសម្រាប់ជនរងគ្រោះ បើមិនដូច្នេះទេ ការផ្សះផ្សាសង្គមនឹងមិនអាចសម្រេចបានទេ។ ភាពស្របច្បាប់និងសុខុមាលភាពសង្គមគឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថិរភាពនយោបាយ»។
បណ្ឌិត ចន ស៊ីយ៉ស៊ីយ៉ារី មានប្រសាសន៍ថា ចាប់តាំងពីជម្លោះក្រោយការបោះឆ្នោតចាប់ផ្តើម លោក ហ៊ុន សែន មិនបានបង្ហាញចេតនាធ្វើសម្បទាននយោបាយចម្បងណាមួយទេ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី ថ្លែងថា លោក ហ៊ុន សែន និងគណបក្សប្រជាជនរបស់លោកគ្រប់គ្រងអំណាចគ្រប់លំដាប់ថ្នាក់ដោយរួមទាំងយោធានិងនគរបាលផង។ គណបក្សប្រជាជនមានដៃគូអន្តរជាតិមួយចំនួនជាពិសេសប្រទេសជិតខាងជាប់ព្រំដែន ដែលអាចជួយកាត់បន្ថយការរិះគន់អន្តរជាតិ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី បន្តថា លក្ខណៈទាំងនេះអាចជាការលំបាកដល់បាតុកររបស់គណបក្សសង្គ្រោះជាតិទទួលបានសម្បាននយោបាយធំៗ។ បាតុកម្មប្រឆាំងតវ៉ាមានប្រយោជន៍ពីព្រោះវាអាចជួយទាក់ទាញអារម្មណ៍សាធារណជនចំពោះតម្រូវការកំណែទម្រង់ ដែលសកម្មភាពនោះអាចជួយជាកម្លាំងចរចារបស់គណបក្សសង្គ្រោះជាតិ។
ចំណែក បណ្ឌិត អ៊ា សុផល មានប្រសាសន៍ថា មេដឹកនាំគណបក្សជាប់ឆ្នោតនៅ កម្ពុជាទាំងពីរតែងតែខ្វះឆន្ទៈក្នុងការអង្គុយជជែកគា្នដើម្បីរកដំណោះស្រាយនយោបាយចំពោះវិបត្តិនយោបាយ។ លោកថា សេដ្ឋកិច្ចកម្ពុជាមិនគួរជាជនរងគ្រោះនៃល្បែងនយោបាយរបស់កម្ពុជាទេ ប៉ុន្តែសេដ្ឋកិច្ចក៏មិនអាចផ្តាច់ខ្លួនពីនយោបាយដែរ។ ប៉ុន្តែបញ្ហាបង្ក្រាបបាតុករនៅទីលានប្រជាធិបតេយ្យនិងការផ្ទុះបាតុកម្មរបស់កម្មកររោងចក្រគឺជាវិបត្តិដែលត្រូវដោះស្រាយ។ លោកថា គណបក្សទាំងពីរត្រូវតែចរចានិងចែកគ្នាទទួលខុសត្រូវចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
«អ្នកអាចឃើញប្រទេសមួយចំនួនដែលរដ្ឋាភិបាល សហជីពកម្មករ និងឧស្សាហកម្មចូលមកជជែកគ្នានិងសម្រេចអំពីរបៀបកែលម្អប្រទេសដើម្បីឲ្យមានការអភិវឌ្ឍទៅមុខ។ ខ្ញុំគិតថា កម្ពុជាមានឱកាសបែបនេះ។ មិនទាន់ហួសពេលទេ»។
បណ្ឌិត ក្រេក អិតចឺសាន់ មានប្រសាសន៍ថា ភាពអហិង្សានិងសន្តិវិធីដែលគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងអាចរក្សាបានក្នុងការធ្វើបាតុកម្មអស់រយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីការបោះឆ្នោតជាប្រវត្តិសាស្ត្រ គឺគួរឲ្យភ្ញាក់ផ្អើលណាស់និងគួរឲ្យកោតសរសើរដល់ភាពចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យដែលមានវត្តមាននៅកម្ពុជាតែក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ ប៉ុន្តែ ជាអកុសល ការបង្ក្រាបដ៏ហិង្សានៅទីលានប្រជាធិបតេយ្យនិងលើកម្មករកាត់ដេរចុងក្រោយ គឺជាអ្វីគេរំពឹងទុកថា រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជានឹងប្រព្រឹត្តនិងជាអ្វីដែលមិនគួរឲ្យភ្ញាក់ផ្អើល។ បណ្ឌិតអិតចឺសាន់បន្តថា គណបក្សកាន់អំណាចត្រូវតែទប់ស្កាត់ឲ្យបានសកម្មភាពហិង្សាជ្រុលនិយមរបស់កងសន្តិសុខហើយគណបក្សប្រឆាំងក៏ត្រូវតែគ្រប់គ្រងឲ្យបានល្អលើបាតុករជ្រុលនិយមដែលព្យាយាមបញ្ចេញសកម្មភាពដោយកំហឹង។ ប៉ុន្តែលោកថា មកដល់ពេលនេះ ផលប៉ះពាល់នៃវិបត្តិមានទំហំធំហួសពីការស្មាន។
«ជាអកុសល ផលប៉ះពាល់នៃវិបត្តិមានលើសពីនយោបាយនិងមុខមាត់ទៅទៀត។ វិបត្តិនេះរឹតតែធ្វើឲ្យមានការលំបាកសម្រាប់គណបក្សប្រឆាំងនិងគណបក្សកាន់អំណាចនិយាយរកគ្នាសម្រាប់ដោះស្រាយភាពជាប់គាំងផ្នែកនយោបាយ»។
ប៉ុន្តែបណ្ឌិត អិតចឺសាន់ និយាយថាអ្នកដែលទទួលផលប៉ះពាល់អវិជ្ជមានបំផុតនោះគឺរដ្ឋាភិបាល ដោយសារតែរដ្ឋាភិបាលរបស់គណបក្សប្រជាជនបានបន្សល់ទុកម្តងរួចមកហើយនូវអំពើហិង្សាក្នុងឆ្នាំ១៩៩៨ ដែលសាធារណជននៅតែអាចឃើញរូបភាពកងកម្លាំងវាយលោកសង្ឃនឹងដំបង។
បន្ថែមលើនេះ លោកមានប្រសាសន៍ថា៖ «ពេលនេះ យើងមានរូបភាពស្រស់យ៉ាងច្បាស់អំពីអ្វីដែលកើតឡើងនៅទីលានប្រជាធិបតេយ្យ ហើយព្រឹត្តិការណ៍នោះមិនអាចផ្តល់ប្រយោជន៍ដល់គណបក្សកាន់អំណាចឡើយ»។
បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី មានប្រសាសន៍ថា បើលោកជាទីប្រឹក្សាគណបក្សប្រជាជន លោកនឹងលើកឡើងនូវជម្រើសពីរ គឺទី១ អ្នកអាចនៅកាន់អំណាចដោយប្រើកម្លាំងប្រដាប់អាវុធបំភិតបំភ័យបាតុករដូចដែលកំពុងធ្វើ។ ករណីនេះ ក្នុងរយៈ ពេលខ្លី អ្នកអាចធ្វើឲ្យមនុស្សភ័យមិនចេញធ្វើបាតុកម្ម។ ប៉ុន្តែអំពើនេះ អ្នកដឹងថា អ្នកមិនទទួលបានការស្រឡាញ់ពីសាធារណជនទេ។ ដូច្នេះក្នុងអនាគតយូរអង្វែង គណបក្សរបស់អ្នកនឹងទទួលរងផលប៉ះពាល់ពីកង្វះខាតនៃភាពស្របច្បាប់និងការគាំទ្រពីមហាជន។ ជម្រើសមួយទៀតគឺនៅកាន់អំណាចដោយបង្ហាញពីការតាំងចិត្តកែទម្រង់ពិតប្រាកដ ដោះស្រាយការទាមទាររបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសដល់គណបក្សប្រឆាំងចូលធ្វើការជាគណបក្សប្រឆាំងស្របច្បាប់ ហើយបង្ហាញប្រជាពលរដ្ឋថា អ្នកធ្វើដើម្បីប្រយោជន៍ប្រជាពលរដ្ឋ។ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី បន្តថា ដូច្នេះលោកនឹងផ្តល់ប្រឹក្សាឲ្យគណបក្សកាន់អំណាចជ្រើសយកជម្រើសទី២នេះ។
ចំណែកគណបក្សសង្គ្រោះជាតិវិញ បណ្ឌិត ស៊ីយ៉ស៊ីយ៉ារី ផ្តល់ប្រឹក្សាថា បន្តប្រាប់បាតុកររក្សាឲ្យបាននូវភាពអហិង្សាដើម្បីកុំឲ្យគណបក្សកាន់អំណាចយកលេសប្រើកម្លាំងបង្ក្រាបអ្នកគាំទ្រខ្លួន។ ហើយត្រូវផ្តោតលើភាពជាក់ស្តែងដែលអាចធ្វើបានទាំងសងខាងក្នុងកិច្ចចរចា ដោយផ្អែកលើឆន្ទៈនិងភាពចម្រូងចម្រាស់ដែលទាមទារដោយបាតុករ។ លោកបន្តថា គណបក្សសង្គ្រោះជាតិត្រូវកំណត់ថា តើអ្វីដែលជាគោលនយោបាយពិតប្រាកដនិងសំខាន់បំផុតរបស់គណបក្សសង្គ្រោះជាតិ និងតើត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាប្តេជ្ញាកែទម្រង់វិស័យមួយចំនួនក្នុងគោលនយោបាយនោះ និងឲ្យគេប្តេជ្ញាធ្វើឲ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោតមិនលម្អៀងដោយមានការចូលរួមពីសំណាក់អន្តរជាតិ ហើយឲ្យគណបក្សប្រជាជនកម្ពុជាផ្តល់អំណាចដល់គណបក្សសង្គ្រោះជាតិដើម្បីមានតួនាទីជាគណបក្សប្រឆាំងពិតប្រាកដដើម្បីប្រយោជន៍ដល់សង្គមជាតិទាំងមូល។
អ្នកជំនាញថា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិប្រៀបបានដូចជាឪពុកនិងម្តាយ ហើយប្រទេសប្រៀបបានដូចជាគ្រួសារនិងប្រជាពលរដ្ឋប្រៀបបានដូចកូនចៅ។ ជម្លោះនៃអ្នកទាំងពីរនឹងនាំឲ្យអន្តរាយដល់គ្រួសារទាំងមូលនិងបង្កឲ្យមានភាពមិនប្រាកដប្រជាដល់អនាគតកូនចៅ៕