ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយឆ្មក់ចូលឆែកឆេរព្រះវិហារគ្រិស្តសាសនានិកាយ Orthodox បុរាណមួយកន្លែងនៅក្នុងរដ្ឋធានីកៀវ ដើម្បីប្រឆាំងនឹងសកម្មភាពដែលសង្ស័យថាជាអំពើ«វិទ្ធង្សនាដែលប្រព្រឹត្តដោយកងភ្នាក់ងារកម្លាំងពិសេសរបស់រុស្ស៊ីនោះ»។
ការវាយឆ្មក់ចូលឆែកឆេរនេះកើតមានឡើងនៅព្រះវិហារ Pechersk Lavra ក្នុងរដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែននិយាយថា សកម្មភាពនេះ គឺក្នុងបំណងការពារព្រះវិហារនោះ កុំឱ្យត្រូវបានគេប្រើប្រាស់ធ្វើជាទីជម្រកសម្រាប់ប្រព្រឹត្តការវាយប្រហារ ក្រុមឈ្លបយកការណ៍ ជនបរទេស និងជាកន្លែងស្តុកអាវុធជាដើម។
ព្រះវិហារគ្រិស្តសាសនារុស្ស៊ីនិងរដ្ឋាភិបាលវិមានក្រឹមឡាំង បានថ្កោលទោសលើការវាយឆ្មក់ចូលឆែកឆេរនោះ៕