កញ្ចប់ជំនួយយោធានិងមនុស្សធម៌បន្ទាន់មួយដែលមានទឹកប្រាក់១៣.៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនដែលស្ថិតក្រោមការឈ្លានពាននិងសម្ពន្ធមិត្តអឺរ៉ុបខាងកើតរបស់អាមេរិក បានទទួលការអនុម័តយ៉ាងស្រួលនៅទីបំផុត ពីសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍។
ដោយការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្លាប់មនុស្សរាប់ពាន់នាក់និងបង្ខំមនុស្សជាង២លាននាក់ទៀតរត់គេចខ្លួននោះ ព្រឹទ្ធសភា បានអនុម័តសេចក្តីព្រាងច្បាប់ដ៏ធំមួយដែលមានទឹកប្រាក់១,៥លានលានដុល្លារដោយមានសំឡេងគាំទ្រ ៦៨សំឡេងទល់នឹង៣១សំឡេង។
ពួកគណបក្សប្រជាធិបតេយ្យនិងពួកគណបក្សសាធារណរដ្ឋ បានប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំនេះអំពីការកើនឡើងនូវអតិផរណា គោលនយោបាយថាមពលនិងការរឹតត្បិតការរាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែ ពួកគេ បានប្រមូលផ្តុំគ្នាគាំទ្រការបញ្ជូនជំនួយទៅឲ្យប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធឥតងាករេប្រឆាំងនឹងកងកម្លាំងព្រៃផ្សៃ បានក្លាយជាការលើកទឹកចិត្តសម្រាប់ពួកអ្នកបោះឆ្នោតជាច្រើន។
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នោះយ៉ាងស្រួលកាលពីថ្ងៃពុធ។ លោកប្រធានាធិបតី ប្រាកដជាចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Paski បាននិយាយថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ បានបង្ហាញម្តងទៀតថា សមាជិករបស់គណបក្សទាំង២ អាចរួបរួមគ្នាដើម្បីផ្តល់ទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋអាមេរិកាំង។ នេះជាអព្ភូតហេតុមួយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕