ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២៣:៣៨ ១១.៣.២០២២

ជនជាតិ​រុស្សី​ខ្លះ​នៅ​អាមេរិក​រង​ការ​វាយ​ប្រហារ​ដោយ​សារ​សង្គ្រាម​របស់​លោក Putin នៅអ៊ុយក្រែន

សង្គ្រាម​របស់លោក Putin ​នៅ​អ៊ុយក្រែន​កំពុង​បង្ក​ឲ្យ​ជនជាតិ​រុស្ស៊ី​មួយ​ចំនួន ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​ រង​គ្រោះ​ដោយសារ​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន វប្បធម៌​លុប​បំបាត់​ពី​សង្គម ផល​ប៉ះពាល់ផ្នែក​ហិរញ្ញវត្ថុ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA បាន​រាយការណ៍​ថា ជនជាតិ​រុស្ស៊ី​នៅ​អាមេរិក​ជាច្រើន​ ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ហើយ​កំពុង​ទាមទារ​ឲ្យ​មាន​សន្តិភាព។ លោក ចាប ចិត្រា ជូន​សេចក្តី​ប្រែ​សម្រួល​ដូចតទៅ៕

១៩:១២ ១១.៣.២០២២

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ​ស្តីពី​អាវុធ​ជីវសាស្ត្រ​តាម​សំណើ​របស់​រដ្ឋាភិបាលទីក្រុង​មូស្គូ

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​កោះ​ប្រជុំក្នុង​គ្រាអាសន្ន​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​បទចោទប្រកាន់​ស្តីពី​ការផលិត​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅតាម​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ ដែល​ភាពគួរ​ឲ្យ​ទុកចិត្តបាន​ស្តីពី​អាវុធ​គីមី​នោះ បាន​ត្រូវ​ចោទសួរ​ក្នុង​សម័យ​ប្រជុំ​ស្តីពី​ប្រទេស​ស៊ីរី។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​ការផ្តល់​ថវិកា​ដល់​ការស្រាវជ្រាវ​នៅ​ក្នុង​ការអភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដែល​បាន​ប្រឈម​ការវាយ​ប្រហារ​ពី​កងទ័ព​រុស្ស៊ី​រាប់​ម៉ឺន​នាក់​ចាប់តាំង​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈមក។

ទាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​កៀវ បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយ​សហរដ្ឋ​អាមេរិក និយាយ​ថា ការចោទប្រកាន់​នេះ​ជា​សញ្ញា​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ អាច​ប្រើ​អាវុធ​គីមី​ដោយ​ខ្លួន​ឯង​នៅពេល​ឆាប់ៗ​ខាង​មុខនេះ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

១៩:០២ ១១.៣.២០២២

កងកម្លាំង​រុស្សីបាន​បាញ់​ផ្លោង​ដាក់​ទីក្រុង​អ៊ុយក្រែន​មួយ​ទៀត ​ហើយ​រដ្ឋធានី​កៀវក្លាយ​ជា​បន្ទាយសម្រាប់​ការពារ​មួយ

ការបាញ់​ផ្លោង​របស់​រុស្ស៊ី បានត្រូវចំ​ជន​ស៊ីវិលនៅ​ទីក្រុងDniproភាគ​កណ្តាល​នៃ​ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​សុក្រ​នេះខណៈ​ដែល​កង​កម្លាំង​រុស្ស៊ី កំពុងរុលខិត​កាន់​តែ​ជិត​ទៅ​កាន់​រដ្ឋធានី​កៀវ​របស់អ៊ុយក្រែន​ដែល​មន្ត្រីនានា​និយាយ​ថា ទីក្រុង​នេះ​ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​បន្ទាយដើម្បី​ការពារ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ជន​ស៊ីវិល​រាប់ម៉ឺននាក់ បានជាប់គាំង​និង​ស្ថិត​ក្រោមការវាយ​ប្រហារនៅ​ក្នុង​ទីក្រុង​នានា​របស់​អ៊ុយក្រែន​ដែល​រួមមាន​ទីក្រុងMariupolដែល​ស្ថិត​ក្នុង​ការឡោមព័ទ្ធ ក្រោយពី​ការចរចារ​លើក​ទី១រវាង​ប្រមុខ​ការទូតរុស៊្សី​និង​អ៊ុយក្រែន​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ដោយ​ពុំ​មាន​លទ្ធផល​អ្វី​នោះ។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ យន្តហោះ​ចម្បាំង​រុស្ស៊ី បាន​ធ្វើ​អ្វី​ដែល​ហាក់​ដូចជា​ការវាយ​ប្រហារ​ដោយ​ផ្ទាល់​ជា​លើក​ដំបូង​ទៅ​លើ​ទីក្រុង Dnipro ដោយ​បាន​សម្លាប់​មនុស្ស​ម្នាក់។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ​៖

០៣:១៣ ១១.៣.២០២២

សហរដ្ឋ​អាមេរិក ​បង្កើន​ល្បឿន​ការផ្តល់​អាជ្ញាបណ្ណ​ដឹក​ជញ្ជូន​កាំភ្លើង​ គ្រាប់​រំសេវ​ដល់​ប្រទេស​អ៊ុយក្រែន

សហរដ្ឋ​អាមេរិក កំពុង​ដំណើរការ​ដ៏​ឆាប់​រហ័ស​ទៅតាម​សំណើ​មកពី​ពលរដ្ឋ​អាមេរិកាំង​ដើម្បី​នាំចេញ​កាំភ្លើង​និង​គ្រាប់​រំសេវ​ទៅ​ឲ្យ​ប្រទេស​អ៊ុយក្រែន។ នេះបើ​តាម​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ពុធ ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ពលរដ្ឋ​អាមេរិកាំង កំពុង​ប្រមូល​អាវុធ​សម្រាប់​អ៊ុយក្រែន ​បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​អំពាវនាវ​ដល់​ពលរដ្ឋ​របស់​លោក​ឲ្យ​ការពារ​ប្រទេស​ចេញផុត​ពី​ការឈ្លានពាន​របស់​កងកម្លាំង​រុស្ស៊ី​ហើយ​បាន​សន្យា​ផ្តល់​អាវុធ​ដល់​ពួកគេ។

ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ខ្លួនបាន​ដាក់​ការត្រួត​ពិនិត្យ​ការនាំចេញ​អាវុធ​លើ​ប្រទេស​រុស្ស៊ី​ដើម្បី«បន្ថយ​សមត្ថភាព​របស់​រុស្ស៊ី​ក្នុងការ​បន្ត​ការឈ្លានពាន​ខាង​យោធា​របស់​ខ្លួន» ហើយ​ពលរដ្ឋ​អាមេរិកាំង ត្រូវ​មើល​បទបញ្ញតិ​របស់​ក្រសួង​ពាណិជ្ជកម្ម​ថាតើ​អាជ្ញាប័ណ្ណ​នេះ ត្រូវការ​ដែរ​ឬទេ​ដើម្បី​ដឹកជញ្ជូន​អាវុធ​ទាំង​នោះ​ទៅកាន់​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG