ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិកអនុម័ត​ការ​តែងតាំង​លោក​ Mark Esper ជា​​រដ្ឋមន្ត្រី​ការពារ​ប្រទេស​


រូបឯកសារ៖ រដ្ឋមន្រ្តីជើងគោក និងបេក្ខភាពរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper ធ្វើការ​បកស្រាយនៅព្រឹទ្ធសភាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ រដ្ឋមន្រ្តីជើងគោក និងបេក្ខភាពរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper ធ្វើការ​បកស្រាយនៅព្រឹទ្ធសភាកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។

មិនមាន​​ការ​តែងតាំង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អាទេ ចាប់តាំង​ពី​លោក Jim Mattis បានលាលែង​ចេញ​ពី​តំណែង​កាលពី​ខែធ្នូ ដោយសារ​លោកមានការ​ខ្វែងគំនិត​ខាង​គោលនយោបាយ​ជាមួយ​លោក​ Trump។​

​កាល​ពី​ថ្ងៃ​អង្គារ​ ព្រឹទ្ធសភា​អាមេរិកបានអនុម័ត​តែងតាំង​លោក Mark Esper រដ្ឋលេខាធិការ​នៃ​កង​ទ័ព​ជើង​គោកឱ្យកាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ ដោយ​បញ្ចប់រយៈពេល​យូរ​បំផុត​ដែលក្រសួងការពារ​ប្រទេស​អាមេរិកាំង​គ្មានមន្ត្រីកំពូល​ជា​អចិន្ត្រៃយ៍​ម្នាក់។​

ព្រឹទ្ធសភា​ស.រ.អា​បានគាំទ្រ​ដោយ​សំឡេង​ភាគ​ច្រើន​ឱ្យលោក Esper ដែល​ជា​អតីតអ្នកនិយាយបញ្ចុះបញ្ចូល​ផ្តល់​ផល​ប្រយោជន៍ឱ្យក្រុម​ហ៊ុនផលិតអាវុធ Raytheon Co. កាន់តំណែង​ជា​មេដឹកនាំ​ក្រសួង​ការពារ​ប្រទេស​ទី​ពីររបស់លោក​ប្រធានាធិបតី​ Donald Trump ដែល​បានទទួលការ​យល់ព្រម​ពី​ព្រឹទ្ធសភាអាមេរិកាំង។

លោក Esper ដែលមានអាយុ ៥៥ឆ្នាំ​ បានទទួល​ការគាំទ្រ​ខ្លាំងពីគណបក្ស​ទាំង​ពីរ​ទោះ​ណា​ជាមាន​ការ​សាកសួរខ្លាំងៗ​ពី​លោកស្រី​ Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ខាងគណបក្សប្រជាធិបតេយ្យ​នៅក្នុង​សវនាការ​អំពី​ការ​តែងតាំង​លោក​អំពី​ចំណង​ទាក់ទង​របស់លោកជាមួយក្រុម​ហ៊ុន Raytheon និង​អំពីការ​ប្រកែក​របស់លោក​មិនព្រម​បន្ត​ការ​ប្តេជ្ញា​ខាង​សីលធម៌​មួយ​ដែលលោកបានចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៧​ដើម្បីបញ្ចៀស​កុំ​ឱ្យមាន​សេចក្តី​សម្រេចមានការ​ទាក់ទិន​ជាមួយ​ក្រុមហ៊ុននេះ។

លោកស្រី​ Warren ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់សម្រាប់ការបោះឆ្នោត​ក្នុង​ឆ្នាំ២០២០ ជា​សមាជិក​តែ​ម្នាក់គត់​នៃគណៈកម្មាធិការ​សេវាកង​យោធពល ដែល​បានជំទាស់នឹង​ការតែងតាំង​លោក​ Esper នៅ​ក្នុង​សវនាការនេះ។​

ក្រុមហ៊ុន Raytheon ជា​ក្រុមហ៊ុន​មានកុងត្រា​ស្ថាបនា​អាវុធ​ធំទី​បី​របស់​ស.រ.អ.។ មិនមានការ​តែងតាំង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស.រ.អាទេ ចាប់តាំង​ពី​លោក Jim Mattis បានលាលែង​ចេញ​ពី​តំណែង​កាលពី​ខែធ្នូ ដោយសារ​លោកមានការ​ខ្វែងគំនិត​ខាង​គោលនយោបាយ​ជាមួយ​លោក​ Trump។​

សមាជិក​ច្រើន​នាក់នៃសភា​ស.រ.អ.មកពីគណបក្ស​ទាំង​ពីរ​បានសុំដល់លោក Trump ឱ្យ​ចាត់វិធានការ​ជា​បន្ទាន់​ដើម្បីបំពេញ​តំណែង​មានអំណាចខ្លាំងនេះ។

លោក Mitch McConnell មេដឹកនាំ​ក្រុមភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​ស.រ.អាបានអំពាវនាវ​ដល់​ពួក​សមាជិកព្រឹទ្ធសភា​ឱ្យគាំទ្រ​លោក Esper នៅពេលលោក​បើក​ការ​ប្រជុំ​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ៕

XS
SM
MD
LG