ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ផ្តោត​លើ​ខ្លាំង​លើ​យោធា​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​សហរដ្ឋអាមេរិក


ការ​រៀបចំ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ខាង​មុខ​វិមាន​រំឭក​អនុស្សាវរីយ៍​ Licoln កាល​ពី​ថ្ងៃ​ទី០៣ ខែ​កក្កដា​ ឆ្នាំ​២០១៩។
ការ​រៀបចំ​ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ខាង​មុខ​វិមាន​រំឭក​អនុស្សាវរីយ៍​ Licoln កាល​ពី​ថ្ងៃ​ទី០៣ ខែ​កក្កដា​ ឆ្នាំ​២០១៩។

នៅឆ្នាំនេះ​ លោក Trump បាន​ប្រកាស​ថា​ ក្រៅ​ពី​ប្រារព្ធពិធី​គោរព​ចំពោះ​ប្រទេស​អាមេរិក​ ដើម្បី​បញ្ជាក់​ពី​អំណាច​របស់​កងទ័ព​ លោក​នឹង​ថ្លែងសុន្ទរកថា​នៅ​លើ​កាំជណ្តើរ​​វិមាន​រំឭក​អនុស្សាវរីយ៍ Lincoln។

នៅ​ថ្ងៃព្រហស្បតិ៍​នេះ​សហរដ្ឋអាមេរិក​កំពុង​អបអរ​ទិវា​បុណ្យឯករាជ្យ​របស់​ខ្លួន​ ដោយ​មាន​ការ​បា្ររព្ធពិធី​តាម​បែបប្រពៃណី​មួយ​ចំនួន​ដូចជា ​ការបាញ់កាំជ្រួច​ ការជួបជុំគ្នា​ជាមួយ​ក្រុមគ្រួសារ ​និង​មិត្តភក្តិនៅក្នុងសហគមន៍​នៅ​ទូទាំង​ប្រទេស​ ហើយ​ក្នុង​នោះ​ក៏​នឹង​មាន​ការថ្លែងសុន្ទរកថា​ដោយ​លោក​ប្រធានាធិបតី Donald Trump ផងដែរ។​

ពិធី​បុណ្យ​ឯករាជ្យ ៤ កក្កដា​គឺ​ជា ​ការ​រំឮក​ថ្ងៃ​ប្រកាស​ឯករាជ្យ​របស់​អាមេរិក​ពី​ប្រទេស​អង់គ្លេស​កាល​ពីឆ្នាំ១៧៧៦។ សម្រាប់​រដ្ឋធានីវ៉ាស៊ីនតោន​ដែល​ជា​រដ្ឋធានី​របស់​ប្រទេស​ ថ្ងៃបុណ្យ​ឯករាជ្យ ៤ កក្កដា​នេះ​បាន​ទាក់ទាញ​ឲ្យ​មនុស្សម្នា​រាប់សែន​នាក់​មក​កំសាន្ត​នៅ​ទីលាន​សួន National Mall ដើម្បី​មក​មើល​ការប្រគុំតន្ត្រី​និង​ការបាញ់​កាំជ្រួច។ នៅឆ្នាំនេះ​ លោក Trump បាន​ប្រកាស​ថា​ ក្រៅ​ពី​ប្រារព្ធពិធី​គោរព​ចំពោះ​ប្រទេស​អាមេរិក​ ដើម្បី​បញ្ជាក់​ពី​អំណាច​របស់​កងទ័ព​ លោក​នឹង​ថ្លែងសុន្ទរកថា​នៅ​លើ​កាំជណ្តើរវិមាន​រំឭក​អនុស្សាវរីយ៍ Lincoln។

ក្រសួងការពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ប្រាប់​ថា​ រដ្ឋមន្រ្តី​ស្តីទី​នៃក្រសួង​ការពារ​ប្រទេស​លោក Mark Esper និង​មន្រ្តី​យោធា​ថ្នាក់​កំពូល​របស់​ប្រទេស​ ប្រធាន​ក្រុម​នាយអគ្គសេនាធិការ​ចម្រុះ​លោក Joseph Dunford នឹង​ចូលរួម​នៅក្នុង​ពិធី​នេះ​ដែរ។ មន្ត្រីការពារ​ប្រទេស​ជាន់ខ្ពស់​ផ្សេងទៀត​ក៏​នឹង​មាន​វត្តមាន​ចូលរួម​ពិធី​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដែលរួមមាន​ អនុរដ្ឋមន្រ្តីការពារ​ប្រទេស​ទទួល​បន្ទុក​កងទ័ព​ជើងគោក​ រដ្ឋមន្រ្តី​ទទួល​បន្ទុក​កងទ័ពជើងទឹក​ រដ្ឋមន្រ្តី​ស្តីទី​ទទួល​បន្ទុក​កងទ័ពអាកាស មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងម៉ារីន​ និង​មេបញ្ជាការ​ឆ្មាំឆ្នេរ​សមុទ្រ​អាមេរិក។

ក្រសួងការពារប្រទេស​ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ សេតវិមាន​បាន​ចែកសំបុត្រ​ចំនួន​៥០០០សំបុត្រ​ដល់​មន្រ្តី​យោធា​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ដើម្បី​ចូលរួម​នៅក្នុង​ពិធី​នៅ​ថ្ងៃ​នេះ។ តាម​ទំនៀមទម្លាប់​ ប្រធានាធិបតី​សហរដ្ឋអាមេរិក​មិន​សូវ​ចេញ​មុខ​ច្រើន​ទេ​នៅ​អំឡុងពេល​ប្រារព្ធពិធី​នេះ​ ហេតុដូច្នេះ​ហើយ​បាន​ជា​ក្រុមអ្នករិះគន់​លោក Trump បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ លោក ​Trump អាច​យក​ព្រឹត្តការណ៍​នេះ​ធ្វើ​ជាយុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក៕

XS
SM
MD
LG