ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្សយ៉ាងតិច ៥០ នាក់​ស្លាប់ និង​ជាង ២០០ នាក់​រង​របួស​នៅ​ក្នុង​ការ​បាញ់​ប្រហារ​មួយ​ក្នុង​ទីក្រុង Las Vegas


មនុស្ស​ម្នា​រត់​ចេញ​ទៅ​ក្រៅ​សណ្ឋាគារ Mandalay Bay បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​ធ្វើ​ការ​បាញ់​ប្រហារ​លើ​អ្នក​ចូលរួម​កម្មវិធី Route 91 Harvest Music Festival ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។
មនុស្ស​ម្នា​រត់​ចេញ​ទៅ​ក្រៅ​សណ្ឋាគារ Mandalay Bay បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​ធ្វើ​ការ​បាញ់​ប្រហារ​លើ​អ្នក​ចូលរួម​កម្មវិធី Route 91 Harvest Music Festival ក្នុង​ក្រុង Las Vegas កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។

ប៉ូលិស​នៅ​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋ​អាមេរិក បាន​និយាយ​ថា បុរស​ម្នាក់​ដែល​បាន​វាយ​ប្រហារ​លើ​កន្លែង​ប្រគុំ​តន្ត្រី​មួយ​កន្លែង​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ស្លាប់​មនុស្ស​យ៉ាង​តិច ៥០ នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ២០០ នាក់​ទៀត​រង​របួស។

ប៉ូលិស​ក្រុង Las Vegas លោក Joseph Lombardo បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្នក​វាយ​ប្រហារ​រូប​នោះ ពេល​នោះ​នៅ​ជាន់​ទី ៣២ នៃ​អាគារ​កាស៊ីណូ Mandalay Bay ដែល​ស្ថិត​នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​នឹង​កន្លែង​ប្រគុំ​តន្ត្រី​កណ្ដាល​វាល​នោះ ដែល​នៅ​ទី​នោះ​ផ្ទាំង​វីដេអូ​នានា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អ្នក​ចូលរួម​ការ​ប្រគុំ​តន្ត្រី​នេះ​ឱន​ក្បាល​រក​កន្លែង​ពួន ស្រែក និង​រត់​គេច ពេល​ដែល​គេ​ឭ​សូរ​ស្នូរ​គ្រាប់​កាំភ្លើង​បាញ់​រះ​ជា​បន្ត​បន្ទាប់។

លោក Joseph Lombardo បាន​និយាយ​ថា អាជ្ញាធរ​មិន​ទាន់​អាច​បង្ហាញ​អត្តសញ្ញាណ​របស់​អ្នក​បាញ់​ប្រហារ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ក្រុម​ប៉ូលិស​ពិសេស​បាន​បាញ់​តតាំង​ជាមួយ​នឹង​អ្នក​វាយ​ប្រហារ​នោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​វាយ​ប្រហារ​នេះ​បាន​ស្លាប់ ហើយ​ក្រុម​ប៉ូលិស​ពិសេស​នោះ​ជឿជាក់​ថា ជន​នោះ​ធ្វើ​ការ​វាយ​ប្រហារ​តែ​ម្នាក់​ឯង​ទេ។ ឥឡូវ​នេះ ប៉ូលិស​កំពុង​ធ្វើ​ការ​ស្វែង​រក​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ស្នាក់នៅ​ជាមួយ​នឹង​ជន​នេះ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ទៀត។

ប៉ូលិស​ដែល​មិន​ស្ថិត​ក្នុង​ម៉ោង​ធ្វើ​ការ​ជា​ច្រើន​នាក់ ដែល​នៅ​កន្លែង​ប្រគុំ​តន្ត្រី​នោះ​ដែរ ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​ទាំងនោះ។

ពេល​ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង មនុស្ស​ម្នា​បាន​ស្វែង​រក​កន្លែង​សុវត្ថិភាព​តាម​សណ្ឋាគារ​ជា​ច្រើន​នៅ​ក្នុង​សង្កាត់​ទេសចរណ៍​ប្រជាប្រិយ​មួយ​នេះ។ ប្រលាន​យន្តហោះ​អន្តរជាតិ Las Vegas ក៏​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដែរ ហើយ​ជើង​ហោះហើរ​នានា​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន ដោយសារ​ការ​បាញ់​ប្រហារ​នេះ៕

XS
SM
MD
LG