ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​និយាយ​ថា​បុរស​ម្នាក់​នៅ​បន្តជាប់​ឃុំ​​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​ក្នុង​ទីក្រុង ​Quebec


នាយក​រដ្ឋ​មន្ត្រី​កាណាដា​ Justin Trudeau (កណ្ដាល) កំពុង​ស្មឹង​ស្មាធិ៍​រយៈ​ពេល​ខ្លី​ជាមួយ​សមាជិក​សភា​ដទៃ​ទៀត ក្រោយ​ពេល​ថ្លែង​សុន្ធរកថា​អំពី​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​ក្នុង​ក្រុង​ Quebec កាល​ពី​ថ្ងៃ៣០​ ខែ​មករា។
នាយក​រដ្ឋ​មន្ត្រី​កាណាដា​ Justin Trudeau (កណ្ដាល) កំពុង​ស្មឹង​ស្មាធិ៍​រយៈ​ពេល​ខ្លី​ជាមួយ​សមាជិក​សភា​ដទៃ​ទៀត ក្រោយ​ពេល​ថ្លែង​សុន្ធរកថា​អំពី​ការ​បាញ់​ប្រហារ​នៅ​វិហារ​ឥស្លាម​ក្នុង​ក្រុង​ Quebec កាល​ពី​ថ្ងៃ៣០​ ខែ​មករា។

​ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ Quebec​ នៃ​ប្រទេស​កាណាដា ​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​នៅ​កំពុង​ជាប់​ឃុំ​ខ្លួន​ ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់​ប្រហារ​ដ៏​ប្រល័យ​នៅ​ឯ​វិហារ​ឥស្លាម​មួយ ហើយ​បុរស​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​ជនសង្ស័យ ឥឡូវ​នេះ​កំពុង​តែ​ត្រូវ​បាន​គេ​ពិចារណា​ឲ្យ​ធ្វើ​ជា​សាក្សី។

កាល​ពី​មុន​នេះ ក្រឡាបញ្ជី​តុលាការ​ម្នាក់​បាន​កំណត់​អត្តសញ្ញាណ​បុរស​ទាំង​២​នាក់​ថា​ម្នាក់​ឈ្មោះ Alexandre Bissonnette ហើយ​ម្នាក់​ទៀត​ឈ្មោះ ​Mohamed el Khadir។ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការ​នៅ​ឡើយ​ទេ ថា​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ទាំង​២​នាក់ជា​ជន​សង្ស័យ​ពិត​ប្រាកដ។

មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស​៨​នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ។ លោក​នាយករដ្ឋមន្ត្រី​កាដាណា Justin Trudeau ​បាន​ថ្កោល​ទោស​ហេតុការណ៍​នោះ​ថា​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម។ លោក Trudeau ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Quebec ​កាល​ពី​ថ្ងៃ​ចន្ទ បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ប្រទេស​របស់​លោក​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ចម្រុះ​ជាតិសាសន៍​ និង​ការយោគ​យល់​ខាង​សាសនា។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា៖ «ប្រជាពលរដ្ឋ​កាណាដា​កាន់​សាសនា​ឥស្លាម​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រទេស​ជាតិ​របស់​ហើយ ហើយ​សកម្មភាព​គ្មាន​ហេតុផល​ទាំង​នេះ​មិន​អាច​កើតឡើង​នៅ​ក្នុង​សហគមន៍ ទីក្រុង និង​ប្រទេស​របស់​យើង​បាន​ទេ»។ ​

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ឥស្លាម​ក្នុង​ទីក្រុង Quebec បាន​និយាយ​ថា មនុស្ស​ម្នា​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បន់ស្រន់​ពេល​ល្ងាច​ នៅ​ពេល​ដែល​ហេតុការណ៍​បាញ់​ប្រហារ​នោះ​បាន​កើត​ឡើង។ ​

លោកស្រី ​Christine Coulombe​ អ្នក​នាំពាក្យ​របស់​ប៉ូលិស​បាន​និយាយ​ថា ជនរងគ្រោះ​ដែល​ស្លាប់​មាន​អាយុ​ចាប់​ពី​៣៥​ទៅ​៧០​ឆ្នាំ៕

XS
SM
MD
LG